មុខរបរលក់ចាហួយដូងក្រអូប កំពុងមានហាងឆេងលក់ដាច់មិនតិចជាង១០០ផ្លែទេក្នុងមួយថ្ងៃ

0
2225

ស្របពេលដែលផ្នត់គំនិតជាសហគ្រិនរបស់យុវជនកម្ពុជាហាក់បីដូចជាមានសំទុះកាន់តែខ្លាំងក្លា​អាជីវកម្មខ្នាតតូចបានក្លាយជាចំនុចចាប់ផ្តើមដ៏ល្អបំផុតសម្រាប់អ្នកដែលចង់មានមុខរបររកស៊ីដោយខ្លួនឯង តួរយ៉ាងមុខរបរដែលពាក់ព័ន្ធនិងផលិតផលចំនីអាហារហូបចុក​ដូចជាចាហួយដូងក្រអូបជាដើម។ អាជីវកម្ម ផលិតចាហួយដូង នៅក្នុងគ្រួសារតូចមួយនេះបាន ទទួលបានការគាំទ្រខ្លាំងពីសំណាក់អតិថិជន និងលក់ដាច់ខ្លាំងនៅលើទីផ្សារ។

អ្នកស្រី កាយ សុធាវី ជាម្ចាស់អាជីវកម្មផលិតចាហួយដូងក្រអូបយីហោ ខេង ម៉ៅ បានអោយដឹងថាសព្វថ្ងៃនេះអាជីវកម្មផលិតចាហួយដូងក្រអូបរបស់គាត់ គឺមានការគាំទ្រខ្លាំងរហូតផ្គត់ផ្គង់ស្ទើរតែមិនទាន់ ហើយអតិថិជនខ្លះបានសរសើថារសជាតិឆ្ងាញ់ជាប់ចិត្ត និង អតិថិជនខ្លះបានកម្មង់យកទៅហូបជាលក្ខណៈគ្រួសារ មិត្តភ័ក្ក នៅកន្លែងធ្វើការ និង កម្មង់សម្រាប់កម្មវិធីផ្សេងៗថែមទៀតផង ។

អ្នកស្រីបន្តរថា​ មូលហេតុដែលគាត់លក់ដាច់នោះគឺដោយសារតែមានអតិថិជនគាំទ្រច្រើន ក៏ព្រោះតែចាហួយរបស់គាត់មាន​ ​រសជាតិឆ្ងាញ់ មានអនាម័យល្អ និងមានសេវាកម្មលក់ទៅតាមបណ្តារខេត្តនានា​ផងដែរ ។


អ្នកស្រីបន្តរទៀតថា កាលពីចាប់ផ្តើមដំបូងគឺដោយសារតែដូងក្រអូបរបស់អ្នកជិតខាងដែលគេសរសើថាមានរសជាតិឆ្ងាញ់ អ្នកស្រីក៏ទិញមកភ្លក់ដើម្បីអោយស្គាល់ពីរសជាតិ។ ពេលនោះអ្នកស្រីក៏មានគំនិតចង់បើកអាជីវកម្មទាក់ទងជាមួយនិងការផលិតចាហួយដូងនេះ ដោយចាប់ផ្តើមដំបូងត្រឹមតែហាងតូចល្មមប៉ុណ្ណោះ ហើយក៏មិនសូវមានអតិថីជនស្គាល់ច្រើនដែរ។ ក្រោយមកអ្នកស្រីបានយកចាហួយដូងរបស់គាត់ទៅចូលរួមក្នុងការតាំងពិពរណ៏របស់ក្រសួងពាណិជ្ជកម្មដែលធ្វើអោយគេស្គាល់ពីយីហោរដូងក្រអូបរបស់គាត់កាន់តែច្រើន ហើយទាក់ទងទិញដោយផ្ទាល់និងតាមទូរស័ព្ទច្រើនផងដែរ។

អ្នកស្រីបានបន្តទៀតថា​សព្វថ្ងៃអាជីវកម្មរបស់អ្នកស្រីមមាញឹក និងលក់ដាច់ខ្លាំងណាស់ ដោយក្នុងមួយថ្ងៃកន្លែងអ្នកស្រីអាចផលិតចាហួយដូងបានប្រហែលជា​ ៣០០ ផ្លែ ហើយលក់អស់ប្រហែលជា ១០០ ទៅ ១២០ ផ្លែក្នុងមួយថ្ងៃ ដោយក្នុង មួយផ្លែតម្លៃចាប់ពី ១ ដុល្លារ ទៅ ២ ដុល្លារ ។ លោកស្រីបញ្ជាក់ថា​ គេអាចផលិតដូចក្រអូបបាន ២០​ ផ្លែក្នុងមួយម៉ោងដោយប្រើប្រាស់មនុស្ស ៣ នាក់ ហើយបើចង់បានដូងដែលមានរសេជាតិឆ្ងាញ់គឺត្រូវយកទៅក្លាស្សេក្នុងទូរទឹកកករយៈពេល ៣០ នាទីទៀត។ ចាហួយដូងអាចរក្សាទុកបានមួយខែបើសិនយើងរក្សាទុកវានៅក្នុងទូរទឹកកកជាប្រចាំ។

អ្នកស្រីបានសង្កត់ធ្ងន់ថា​ ថ្វីត្បិតតែសព្វថ្ងៃនេះមានចាហួយដូងក្រអូបជាច្រើននាំចូលពីក្រៅប្រទេស​ ហើយមានប្រើប្រាស់សារធាតុគីមីដែលប៉ះពាល់ដល់សុខភាពធ្ងន់ធ្ងរ ។ ចំនែកហាងអ្នកស្រីគឺប្រើប្រាស់តែដូង និងវត្ថុធាតុដើមក្នុងស្រុកទាំងអស់ ដើម្បីចូលរួមលើកកម្ពស់ទីផ្សារដល់កសិករដែលដាំដុះដូង និង ជួយលើកកម្ពស់សុខភាពប្រជាជនកម្ពុជាផងដែ ហើយលោកអ្នកអាចទំនាក់ទំនងគាំទ្ររចាហួដូងអ្នកស្រីបានតាម ទូរស័ព្ទលេខ ០១០ ៦៨ ៦៨ ៩៨ ។​

អត្ថបទដោយ៖ Nen Sothy

ចង់ស្វែងយល់ពីចំណុចទាក់ទាញនិងការ​លក់អារម្មណ៍​សម្រាប់ផលិតផល​ឬសេវាកម្មរបស់លោកអ្នក​ សូម​រង់ចាំអានសៀវភៅ​ “លក់អារម្មណ៍​” ដែលនឹងចេញផ្សាយនៅ 11/11/2018៕

“លក់អារម្មណ៍”
តម្លៃលក់ធម្មតា​ 15$
កក់មុនតម្លៃ 7$
ដើម្បីកក់មុន​សូមចុះឈ្មោះនិងបង់លុយមុនតាមមធ្យោបាយដូចខាងក្រោម
1. Wing Acc: 00562945
2. Acleda Acc: Som kosal 2900 2023987710
3. ABA Bank Acc: som kosal 000327513
4. វេលុយតាមទូរស័ព្ទ​: 092850854
ដឹកជញ្ជូនដល់កន្លែងចាប់ពីថ្ងៃទី​11 ខែ11 2018

LEAVE A REPLY

Please enter your comment!
Please enter your name here