គ្រួសារ Chearavanont នៅតែជាអ្នកមានបំផុត ក្នុងចំណោមមហាសេដ្ឋី៥០នាក់ ក្នុងប្រទេសថៃ

0
4548

គិតត្រឹមឆ្នាំ២០១៨នេះ ក្រុមគ្រួសារ Chearavanont នៅតែជាអ្នកមានបំផុត ក្នុងចំណោមមហាសេដ្ឋីចំនួន៥០នាក់ នៅប្រទេសថៃ ដោយមានទ្រព្យសម្បត្តិសរុបប្រមាណជាជិត៣០ពាន់លានដុល្លារអាមេរិក។ នេះបើយោងតាមសារព័ត៌មាន Forbes ដែលបានចេញផ្សាយកាលពីពេលថ្មីៗនេះ។

ក្នុងចំណោមមហាសេដ្ឋីទាំង៥០នាក់ ក្រុមហ៊ុន Brother Chearavanont ជាផ្នែកមួយនៃក្រុមហ៊ុន Charoen Pokphand Group ហៅកាត់ CP ដែលជាក្រុមហ៊ុនផ្គត់ផ្គង់ចំណីសត្វ និងសត្វចិញ្ចឹមដ៏ធំបំផុតក្នុងប្រទេសថៃ និងនៅលើពិភពលោក បានឈរនៅលំដាប់លេខ១ ដោយទទួលបានប្រាក់ចំណូលប្រមាណជា៣០ពាន់លានដុល្លារ។

ក្រុមហ៊ុននេះ បានបង្កើតឡើងដោយបងប្អូនជនជាតិចិនពីរនាក់គឺ លោក Chia Ek Chor ជាមួយនិង លោក Chia Seow Nooy ពីដំបូងឡើយ ពួកគាត់បានបើកហាងលក់គ្រាប់ពូជដែលនាំចូលពីប្រទេសចិនទៅកាន់កសិករថៃក្នុងឆ្នាំ១៩២១។​ ក្រុមហ៊ុននេះ មានអាជីវកម្មស្នូល៣ រួមមាន៖ អាជីវកម្មកសិពាណិជ្ជកម្ម  អាហារលក់រាយនិងចែកចាយ រួមទាំងឧស្សាហកម្មទូរគមនាគមន៍ ដោយមានវិនិយោគទុននៅក្នុងប្រទេសជាង៣០ និងមានបុគ្គលិកជាង ៣00.000 នាក់។


គូរបញ្ជាក់ថា បច្ចុប្បន្នក្រុមហ៊ុននេះ ត្រូវបានដឹកនាំដោយកូនប្រុសច្បងរបស់លោក Dhanin Chearavanont ឈ្មោះថា Soopakij  អាយុ៥៣ឆ្នាំ និងកូនពៅ Suphachai  អាយុ៥០ឆ្នាំ គឺជាប្រធាន និងជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Charoen Pokphand Group(CP) ៕

ប្រែសម្រួលដោយ៖ ម៉េង សុងលី​

 

LEAVE A REPLY

Please enter your comment!
Please enter your name here