ស្ពានស្ទឹងបត់នៅច្រកព្រំដែនអន្តរជាតិថ្មីកម្ពុជា-ថៃ កំពុងពន្លឿនការសាងសង់

0
1650

ថ្ងៃទី១២ ខែមិថុនា ឆ្នាំ ២០១៨ ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំគណៈ ប្រតិភូក្រសួងអញ្ជើញចុះពិនិត្យមើលវឌ្ឍនភាពនៃការសាងសង់ស្ពានស្ទឹងបត់ ឋិតច្រកព្រំដែនអន្តរជាតិថ្មីកម្ពុជា-ថៃ។

ស្ពានឆ្លងស្ទឹងបត់នេះកសាងឡើងក្រោមថវិកាចំណាយដោយរាជរដ្ឋាភិបាលថៃ ឯចំណែកការសាងសង់ ច្រកព្រំដែននៅស្ទឹងបត់ថ្មី អាចធ្វើឡើងក្រោមការផ្តល់ប្រាក់កម្ចីសម្បទានពីរដ្ឋាភិបាលថៃ។

ជាមួយគ្នានេះ​ស្ពានឆ្លងស្ទឹងបត់ និងច្រកព្រំដែនថ្មីនេះនឹងដើរតួនាទីយ៉ាងសំខាន់ ដើម្បីជួយសម្រួលចរាចរណ៍របស់ រថយន្តដឹកទំនិញឆ្លងកាត់រវាងកម្ពុជានិងថៃ និងជួយកាត់បន្ថយការកកស្ទះ នៅច្រកព្រំដែនប៉ោយប៉ែតនា ពេលបច្ចុប្បន្ន។


សូមបញ្ជាក់ថា សម្រាប់រថយន្តដឹកទំនិញ នឹងតម្រូវឱ្យឆ្លងកាត់ច្រកថ្មីនេះ ដើម្បីពិនិត្យ បំពេញសំណុំបែបបទផ្លូវការ និងបង់ពន្ធគយមុននឹងនាំចេញ នាំចូល៕

អត្ថបទដោយ៖ ម៉ន វុទ្ធា

[email protected]

 

LEAVE A REPLY

Please enter your comment!
Please enter your name here