ទ្រូម៉ាន់នី ចុះចែកអំណោយជូនប្រជាជននៅកោះសូទិនជាង៧០០នាក់ដើម្បីជួយសង្គម

0
824

ភ្នំពេញ៖ ក្រុមហ៊ុនផ្តល់សេវាកម្មផ្ទេរលុយយ៉ាងរហ័ស  “ទ្រូម៉ាន់នី” បានដឹកនាំបុគ្គលោក​និងក្រុម​សប្បុរស​ជនជាច្រើននាំគ្នាចុះចែកអំណោយជូនដល់អ្នកក្រីក្រទាំងក្មេង ចាស់ នៅស្រុក កោះសូទិន ខេត្តកំពង់ចាមប្រមាណជាង៧០០នាក់ដើម្បីចូលរួមចំណែកជួយកិច្ចការសង្គមនិងគោលនយោបាយកាត់បន្ថយភាពក្រីក្ររបស់រាជរដ្ឋាភិបាល។

តាមរយៈតំណាងក្រុមហ៊ុន “ទ្រូម៉ាន់នី”​ បានឱ្យដឹងថា ក្រុមហ៊ុនដែលផ្តល់​សេវាកម្មល្អ​មួយនេះ​មិន​ភ្លេច​ការងារសង្គមឡើយដោយ បានរៀបចំពិធីផ្ដល់សម្ភារសិក្សាដល់កុមារក្រីក្រ ដើម្បីលើកស្ទួយវិស័យអប់រំ ដោយមានសហការជាមួយអង្គការមូលនិធិគាំទ្រកុមារ បាននាំយកសម្ភារមនុស្សធម៌ រួមមាន សម្ភារ​សិក្សា អាហារ និងគ្រូពេទ្យស្ម័គ្រចិត្ត ទៅផ្ដល់ជូនកុមារកំព្រា និងកុមារក្រីក្រ ព្រមទាំងពិនិត្យ ត្រចៀក ច្រមុះ និងបំពង់.ក ដល់ប្រជាជនក្មេង-​ចាស់ជាង៧០០នាក់នាក់ នៅឃុំកោះសូទិន ស្រុកកោះសូទិន ខេត្តកំពង់ចាម រយៈពេល២ថ្ងៃ គឺនៅថ្ងៃទី០៩-​១០ ខែមិថុនា ឆ្នាំ២០១៨ ដើម្បីរួមចំណែកក្នុងកិច្ចការសង្គម។

សូមរំលឹកថា ក្រុមហ៊ុនទ្រូម៉ាន់នីបានរួមចំណែកក្នុងការសម្រួលប្រត្តិបត្តិការផ្ទេរប្រាក់នឹងសម្រាលដល់ជីវភាពនៃការរស់នៅរបស់ពួកគាត់អោយកាន់តែប្រសើរឡើងហើយជួយកាត់បន្ថយចំណាយដោយតម្លៃសេវាត្រឹមតែ១៥០០រៀល ជាមួយភ្នាក់ងារជាង៦០០០កន្លែងទូទាំង២៥ខេត្តក្រុង។


កម្មពិធីសប្បុរសធម៌នេះ រៀបចំឡើងនៅក្នុងបរិវេណសាលាបឋមសិក្សាកណ្ដាលកោះត្បូង ក្នុងភូមិទី៥ ដោយមានការចូលរួមពីមន្ត្រីមូលដ្ឋាន និងថ្នាក់ដឹកនាំស្រុកកោះសូទិន​ ព្រមទាំងប្រជាជនក្មេង-​ចាស់​ យ៉ាងច្រើនកុះករ មកពី១៤ភូមិ ក្នុងឃុំកោះសូទិន​។

សូមបញ្ជាក់ថា ឃុំកោះសូទិន មាន ១៤ភូមិ គឺចាប់ពីភូមិ០១ ដល់ ភូមិ១៤ ចំនួនប្រជជន​សរុបមាន​ចំនួន​ ១១.៣៩៣នាក់ ក្នុងនោះ មានស្រីចំនួន ៥.៥៦៣នាក់ មានគ្រួសារដែលកី្រក្របំផុត ៦៥ គ្រួសារ ។ ប្រជាជនដែលរស់នៅក្នុងឃុំនេះ ភាគច្រើនជាអ្នក ធ្វើចំការ ដាំថ្នាំជក់ ពោត សណ្ដែត ល្ង បន្លែបង្ការ និង នេសាទ និងអ្នកខ្លះទៀតបានធ្វើចំណាកស្រុក​ ទៅប្រកបរបរនៅតាមបណ្ដាខេត្តនានា និងក្នុងរាជធានីភ្នំពេញ៕

LEAVE A REPLY

Please enter your comment!
Please enter your name here