រដ្ឋនឹងមិនយកពន្ធលើការសាងសង់ របស់ក្រុមហ៊ុនឯកជនសាងសង់ផ្ទះតម្លៃទាប

0
2076

ដើម្បីជាភាពងាយស្រួលសម្រាប់ក្រុមហ៊ុនអភិវឌ្ឍន៍ ផ្ទះតម្លៃទាប ក្រសួងបានកំពុងធ្វើការវិនិយោគ ជាមួយ វិស័យឯកជន ដោយក្រសួងមិនយកពន្ឋទៅលើតម្លៃសាងសង់ ថ្លៃសេវា រួមទាំងការ​សហការ​សាងសង់ហេដ្ឋារចនាសម្ព័ន្ឋ បណ្តាញលូ ផ្លូវដល់ម្ចាស់គំរោងដោយឥតគិតថ្លៃ។

យោងតាមការលើកឡើងរបស់ លោកវង្សី វិស្សុត​ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បាន ឲ្យ​ដឹងក្នុង​កិច្ចប្រជុំកាលពីទី១០ មិថុនាថា បច្ចុប្បន្នក្រសួងកំពុងធ្វើការវិនិយោគជាមួយ វិស័យឯកជន ដោយតម្រូវឲ្យមានការសាងសង់លំនៅដ្ឋាន ដែលមានតម្លៃថោក ដោយក្រសួង​មិនយកពន្ឋ​ទៅលើ​តម្លៃ​សាងសង់ ថ្លៃសេវា រួមទាំងការសហការសាងសង់ហេដ្ឋារចនាសម្ព័ន្ឋ បណ្តាញលូ ផ្លូវដល់ម្ចាស់​គំរោង​ដោយឥតគិតថ្លៃ។

លោកបន្តថា អ្វីដែលក្រុមហ៊ុនឯកជនត្រូវសងមកវិញ គឺ ត្រូវសាងសង់ផ្ទះលក់ មិនឲ្យថ្លៃពេក ដោយ​ត្រូវ​សាងសង់ផ្ទះតម្លៃទាប៣០ភាគរយនៃគម្រោងរបស់ពួកគេ និងប្រកាសគម្រោង​នោះដល់អ្នក​ទិញ​ដឹងអំពីការបង់ប្រាក់ និងមិនត្រូវឲ្យមានការប្រាក់ខ្ពស់នោះឡើយ។

លោកបបានបញ្ជាក់ផងដែរថា បច្ចុប្បន្នរដ្ឋាភិបាល​ឲ្យវិស័យឯកជនចូលរួម ប៉ុន្តែពេលអនាគត​រដ្ឋា​ភិបាល​នឹងវិនិយោគលំនៅដ្ឋានតម្លៃទាបលក់ជូនប្រជាពលរដ្ឋ។