ក្រុមហ៊ុន៖កំហុសទាំងនេះហើយ ដែលបុគ្គលិកធ្វើការមិនអាណិតក្រុមហ៊ុន និងថ្នាក់ដឹកនាំ

0
3270

បុគ្គលិក ច្រើនរូបណាស់កំពុងតែយល់ច្រឡំថា ធ្វើការតាមផែនការរបស់ក្រុមហ៊ុន។ ហើយធ្វើការមិន បានប៉ុន្មានផង ក៏សុំឈប់ ហើយសុំលិខិតបញ្ជាក់ទៅរកន្លែងមួយទៀត ដោយគិតថានិងបានប្រាក់លើសកន្លែងចាស់។ នៅក្រុមហ៊ុនថ្មីមិនបានប៉ុន្មានផងដូរទៀត គិតចឹងទៀត។ នេះជាកំហុសបុគ្គលិកដែលគួរកែរទម្លាប់ និងការគិតបែបនេះចេញ ពីព្រោះវាអត់បានឱ្យយើងចំណេញពីពេលវេលា និងការប្រឹងប្រែងរបៀបនេះទេ។ បុគ្គលិកខ្លួនឯងគួរអាន ហើយគិតមើល តើធ្លាប់គិត ក្នុងចំណុចណាមួយទេកន្លងមក៖

  • ខ្ជិល​ធ្វើការ តែ​ចង់បាន​ប្រាក់ខែ​ច្រើន​
  • មិន​ចង់​ទទួលខុសត្រូវ តែ​ចង់​ឡើង​តំណែង​
  • មិន​ស្មោះត្រង់​នឹង​ស្ថាប័ន (​កេង​លុយ​ស្ថាប័ន កេង​ម៉ោង​ធ្វើការ បំផ្លាញ​ផលប្រយោជន៍​ស្ថាប័ន​។​ល​។​)​
  • ពូកែ​ចាក់​ចូ​ច​ឲ្យ​ក្រុមការងារ​បែកបាក់ រារាំង​មិន​ឲ្យ​ស្ថាប័ន​រីកចម្រើន​។ បុគ្គលិក​បែបនេះ គេ​ច្រើន​ហៅថា បុគ្គលិក​«​ដង្កូវ​»​។ គិតតែ​ពី​កា​ច្រណែន​បុគ្គលិក​គ្នាឯង
  • និយាយដើម​ស្ថាប័ន​ខ្លួន​ប្រាប់​ស្ថាប័ន​ដទៃ​
  • មិន​អភិវឌ្ឍ​បន្ត​ចំណេះដឹង​ជំនាញ​របស់ខ្លួន​
  • គ្មាន​គំ​និត​បង្កើត​ថ្មី​
  • ធ្វើការ​លំៗ អបៗ​តែ​គេ ខ្វះ​ឆន្ទៈ ខ្វះ​ការតាំង​ចិត្ត ខ្វះ​ភាព​ហ្មត់ចត់ និង​ខ្វះ​ភាព​តស៊ូ​
  • ធ្វើការ​ដោយ​គ្មាន​ក្តី​ស្រឡាញ់​

យើងជាបុគ្គលិកមិនដឹងថាក្រុមហ៊ុនលំបាកប៉ុណ្ណាទេ។ ទោះជាលក់មិនដាច់ក៏ត្រូវបើកលុយអោយពេញៗ។ ប្រភពចំណូលក្រុមហ៊ុនធំបំផុតគឺកម្លាំងសាមគ្គី ឆន្ទៈ ការស្រឡាញ់ក្រុមហ៊ុន និងក្រុមការងារឱ្យដូចជាគ្រូសារ ទើបយើងទាំងអស់គ្នារុងរឿង៕