អួន សារ៉ាត់៖ លុយធ្វើឲ្យអ្នកមានតែមួយភ្លែត តែចំណេះដឹងលុយទើបអាចអ្នកក្លាយអ្នកមានពិតប្រាកដ

0
4903

និយាយរឿងលុយកាក់វា ពិតជាមាសារៈសំខានណាស់សម្រាប់មនុស្សគ្រប់រូប ព្រោះរស់នៅរាល់ថ្ងៃ មនុស្ស ត្រូវការលុយដើម្បីផ្គត់ផ្គង់លើតម្រូវការរបស់ខ្លួន​។ មានមនុស្សមួយចំនួន រកលុយបានច្រើន តែចេះតែចាយគ្មានផែន ចាយតាមចិត្តចង់ ពេលចុងខែអស់លុយ អាចឈានល់ជំពាក់គេក៏មាន។ ចំណែកមនុស្សមួយចំនួនទៀត រកបានតិចតែទុកដាក់លុយទើបធ្វើឲ្យពួកគេមានលុយកាក់សម្រាប់តម្រូវការផ្សេងៗ។

ទាក់ទងរឿងលុយកាក់នេះ លោក អួន សារ៉ាត់ ម្ចាស់ក្រុមហ៊ុន You Can នឹងជាអ្នកនិពន្ធសៀវភៅដ៏ល្បីម្នាក់បានលើកឡើងថា” លុយអាចធ្វើឲ្យអ្នកក្លាយជាអ្នកមានបណ្ដោះអាសន្នប៉ុណ្ណោះ តែចំណេះដឹងរឿងលុយ ឬចំណេះដឹងលុយទើបអាចធ្វើឲ្យអ្នកក្លាយជាអ្នកមានពិតប្រាកដ ស្ថិតស្ថេរ យូរអង្វែង គង់វង្ស”។

អ្នកនិពន្ធរូបនេះបានឲ្យដឹងផងដែរថា ក្នុងសម័យកាលគេចាយលុយ អ្នកត្រូវមានចំណេះដឹងរឿងលុយ ព្រោះបើគ្មានចំណេះដឹងរឿងលុយទេ អ្នករកលុយបានក៏មិនសល់នោះទេ ហើយអ្នកក៏មិនអាចរំដោះខ្លួនចេញពីភាពក្រីក្រ និងមិនអាចរំដោះខ្លួនចេញពីភាពជាខ្ញុំកញ្ជៈរបស់លុយអស់មួយជីវិត។ ត្រង់ចំណុចនេះ លោកបញ្ចាក់ថា អ្នកខំធ្វើការតាំងពីសក់ខ្មៅដល់សក់ស តាំងពីក្មេង ដល់ចាស់កោងខ្នងក៏នៅតែខ្វះលុយដដែល​។


សហគ្រិនរូបនេះបានផ្ដល់យោបល់ថា ដើម្បីគ្រប់គ្របលុយ នោះលុយដែលអ្នករកបានទាំងប៉ុន្មាន ដំបូងបំផុតគឺ អ្នកត្រូវបែងចែកទៅផ្នែកសន្សំ។ លោបានបន្តទៀតថា ដើម្បីសន្សំសំចៃអ្នកគួរចំណាយលុយទៅលើអ្វីដែលបាច់បំផុត សម្រាប់អ្នកដូចជា អាហារហូបចុក​ សំលៀកបំពាក់ ការជាក់សាំងម៉ូតូ ឡានជាដើម។ យ៉ាងណាមិញ ភាពចាំបាច់ទាំងនេះ មានមនុស្សមួយចំនួន យកទៅប្រើប្រាស់ក្នុងរឿងមិនចាំបាច់ទៅវិញ ដូចជាអ្នកខ្លះទិញស្បែងជើងរហូតដល់ទៅ ២០ឬ ៣០គូរឯណោះ។​

ពេលបានលុយអ្នកត្រូវគិតពីចំណាយដែលចាំបាច់ប៉ុន្តែមុននឹងគិតពីចំណាយចាំបាច់ រឿងដែលអ្នកត្រូវធ្វើមុនគេគឺដកមកសន្សំ ពោលគឺដកមកសន្សំមុន។ មនុស្សភាគច្រើនគិតថា ទាល់តែចាយសល់ទើបសន្សំ។ ត្រង់នេះ លោក អូន សារ៉ាត់ បានសង្កត់ធ្ងន់ថា អ្នកជោគជ័យគេមិនធ្វើដូច្នេះទេ។ ពេលបានប្រាក់ខែ អ្នកត្រូវដកមកសន្សំមុន យ៉ាងហោចណាស់ក៏១០ភាគរយនៃ ចំណូលសរុប ហើយសល់ទាំងប៉ុន្មានចាំចំណាយលើរឿងចំបាច់។

ការសន្សំមិនអាចធ្វើឲ្យអ្នកក្លាយជាអ្នកមានបានទេ តែវាអាចជួយយើងបានច្រើន​។ ប្រាក់សន្សំអាចជួយយើងពេលយើងជួបអាសន្នណាមួយ ដូចជា ការធ្លាក់ខ្លួនឈឺ យើងអាចមានលុយជាប់នឹងខ្លួនយកមកព្យាបាល ពេលយើងបាត់បង់ការងារមួយគ្រាលុយសន្សំក៏អាចជួយបានផងដែរ។ ជាពិសេសកាលណាអ្នកចេះសន្សំមានន័យថា អ្នកជាមនុស្សមានទស្សនៈវែងឆ្ងាយចេះគិតគូពីថ្ងៃអនាគត។ មនុស្សមួយចំនួន សន្សំលុយព្រោះមានគោលដៅហិរញ្ញវត្ថុពិតប្រាកដមួយ ដូចជាសន្សំទុកធ្វើជាដើមទុករកស៊ី ឬវិនិយោគ សន្សំដើម្បីបានរបស់ដែលខ្លួនស្រមៃចង់បានដូចជា ឡានទំនើប និងផ្ទះជាដើម៕

អត្ថបទដោយ៖ ហុង

 

LEAVE A REPLY

Please enter your comment!
Please enter your name here