ធនាគារជាតិនៃកម្ពុជានឹងសង់អគារស្នាក់ការថ្មីឆាប់ៗនេះ យកលំនាំរចនាបថប្រាសាទភ្នំ

0
3333

ធនាគារជាតិនៃកម្ពុជា នឹងធ្វើការសាងសង់អគារស្នាក់ការថ្មីរបស់ខ្លួន នៅពេលឆាប់ៗនេះ ដោយយកលំនាំរចនាបថប្រាសាទភ្នំ ដើម្បីជំនួសអគារទីស្នាក់ការចាស់នៅពេលបច្ចុប្បន្ននេះ។

យោងតាមការប្រកាសព័ត៌មានរបស់ធនាគារជាតិនៃកម្ពុជាបានឱ្យដឹងថា ខ្លួននឹងសាងសង់អគារស្នាក់ការថ្មី លើទីតាំងបច្ចុប្បន្ន នាពេលឆាប់ៗខាងមុខនេះ។ អគារស្នាក់ការថ្មីនេះ ត្រូវបានរចនាឡើង តាមលំនាំប្រាសាទភ្នំ ដែលបង្ហាញពីវប្បធម៌ខ្មែរយើង ហើយបង្ហាញពីភាពរឹងមាំ ទំនើប និងការរីកចម្រើនវិស័យធនាគារនាពេលបច្ចុប្បន្ន។

អគារស្នាក់ធនាគារជាតិនៃកម្ពុជាបានចាប់ផ្តើមសាងសង់ឡើងចាប់តាំងពីឆ្នាំ១៩៥៤ ហើយបានវិវត្តន៍ និងសាងសង់សារជាថ្មីជាបន្ត​បន្ទាប់មកដល់ពេលនេះផ្លាស់ប្តូរ៦ដងរួចមកហើយ រាប់បញ្ចូលទាំងគម្រោងអគារស្នាក់ការថ្មីនេះ។

សម្រាប់ទំហំទឹកប្រាក់សម្រាប់វិនិយោគលើគម្រោង មិនទាន់ត្រូវបានធនាគារជាតិនៃកម្ពុជាបញ្ជាក់ជាផ្លូវការនៅឡើយទេមកដល់ពេលបច្ចុប្បន្ននេះ។

អត្ថបទដោយ៖ ម៉ន វុទ្ធា

vuthea.businesscambodia@gmail.com

LEAVE A REPLY

Please enter your comment!
Please enter your name here