អ្នកស្រី លឹម អូន៖ ខ្ញុំបើកហាងលក់សាច់ជ្រូកនៅលើអនឡាញ ព្រោះតែពាក្យពីមាត់ភ្ញៀវមួយម៉ាត់

0
4489

អ្នកស្រី លឹម អូន ម្ចាស់ហាងអនឡាញ” អូនសម្លាញ់សាច់ជ្រូកខ្មែរ” បានបើកហាងនេះជិត១ឆ្នាំ​ហើយ​​ ជាហាងសាច់ជ្រូកខ្មែរ ដែលយកសាច់ជ្រូកចិញ្ចឹមនៅកសិដ្ឋានឯជាយក្រុងភ្នំពេញមកលក់រាយ។ អាជីវ​ករ​រូបនេះ បានបង្ហើបថា មូលហេតុចម្បងជម្រុញទឹកចិត្តធ្វើអោយអ្នកស្រីបង្កើតហាង និងចង់ពង្រីក​ជាម៉ាតសាច់ជ្រូកឆាប់ៗនេះ ក៏ព្រោះ​តែពាក្យសរសើរ​ថា”ឆ្ងាញ់” ពីមាត់អ្នកទិញផ្ទាល់ និងប្រាប់អ្នកស្រីឲ្យ​លក់សាច់ជ្រូកខ្មែរ​នេះបន្ត​ទៀតផងដែរ។

ពាក្យថា “ឆ្ងាញ់” មួយមាត់នេះហើយធ្វើឲ្យអ្នក​ស្រី​មាន​ទឹកចិត្ត​ចង់​លក់រាល់ថ្ងៃ និងកើតគំនិត​ចង់ពង្រីក​ហាងមួយនេះ​ឲ្យក្លាយជាម៉ាតសាច់ជ្រូក ដែលផ្គត់ផ្គង់សាច់ជ្រូកស​ម្រាប់អ្នករស់នៅទី​ក្រុងភ្នំពេញ​មុនគេបង្អស់ ខណៈបច្ចុប្បន្នអ្នកស្រីអាចលក់បានជាង១តោនកន្លះ​មួយខែ ក្នុងតម្លៃ២៣០០០រៀល​ក្នុងមួយ​គីឡូក្រាម។

ម្ចាស់ហាងរូបនេះ បន្ថែមថា ក្រៅពីពាក្យសរសើរ អ្នកស្រីផ្ទាល់ក៏ចង់លក់សាច់ជ្រូក​ល្អ​ ដែលចិញ្ចឹម​តាម​បែប​ធម្មជាតិ សម្រាប់ផ្តល់ប្រយោជន៍ដល់សុខភាពរបស់អតិថិជននិយមចូលចិត្តញាំសាច់ជ្រូកផងដែរ។ កន្លងមក គាត់បានលឺអ្នក​ញាំ​ជាច្រើន​ ត្អូញត្អែរថា សាច់ជ្រូកគ្មានប្រភពច្បាស់លាស់ខ្លះ គ្មានរសជាតិ​ និងអន់គុណភាពជាដើម ទើបងាកមកគាំទ្រផលិតផលអ្នកស្រី ដែលផ្តល់ទាំងទំនុកចិត្ត និងមានប្រភព​ច្បាស់​លាស់។


អ្នកស្រីលឹម អូន បញ្ជាក់ថា ហាង” អូនសម្លាញ់សាច់ជ្រូកខ្មែរ” មានតាំងលក់សាច់ជ្រូក​រៀងរាល់២ថ្ងៃម្តង ពោលគឺលក់មួយថ្ងៃខានមួយថ្ងៃ ប៉ុន្តែបើកទទួលការកុម្ម៉ង់តាមលេខទូរស័ព្ទ និង ពីហ្វេសប៊ុក ដែលមាន​សេវាកម្ម​ដឹកជញ្ជូនដល់ផ្ទះផងដែរ។

គួរជម្រាបជូនថា ហាង ”អូនសម្លាញ់សាច់ជ្រូកខ្មែរ” មានទីតាំងស្ថិតតាមបណ្តោយផ្លូវលេខ២៧១

សង្កាត់ទំនប់ទឹក ខណ្ឌមានជ័យ ទល់មុខរបងពេទ្យរុស្សី។ ហាងនេះក៏ត្រូវការបុគ្គលិកបន្ថែមផងដែរ ដែលអាចទាក់ទងបានតាមរយៈលេខ ០៦៩​ ៦៨ ៥៥ ០០ ៕

អត្ថបទដោយ ៖ នួន វណ្ណៈ

LEAVE A REPLY

Please enter your comment!
Please enter your name here