លោក Ray Dalio៖ ដឹងទេ!ផ្នត់គំនិត​ និងទម្លាប់អ្នកមានខុសពីមនុស្សសាមញ្ញចំណុចណាខ្លះ

0
4364

ភាពជោគជ័យរបស់មនុស្សម្នាក់ កើតឡើងបានអាស្រ័យទៅការ ប្រឹងប្រែង ការស្វែងយល់និង​ការសិក្សារៀនសូត្រទទួលយកនូវការចែករំលែកចំណេះដឹង និងបទពិសោធន៍ផ្សេងៗពីបុគ្គលជោគជ័យ ដែលពួកគេសុទ្ធតែបានឆ្លងកាត់នូវការខិខំគ្រប់បែបយ៉ាង ដោយបានចែករំលែកឲ្យយើងយល់ពីតម្លៃការងារដើម្បីសម្រេចនូវគោដៅរៀងៗខ្លួន។

មហាសេដ្ឋីពាន់លាន លោក Ray Dalio ជាស្ថាបនិកនៃក្រុមហ៊ុន Bridgewater Associates ដែលជាក្រុមហ៊ុន និងជាមូនិធិការពាហានិភ័យធំជាងគេលើពិភពលោក បានប្រាប់ពីគន្លឹះ៣ចំនុច ជាការចែករំលែកទៅដល់សាធារណជនទូទៅយកទៅអនុវត្តដើម្បីភាពជោគជ័យក្នុងជីវិត ទាំងការងារ និងការធ្វើជំនួញ៖

១. រកឲ្យឃើញនូវអ្វីដែលអ្នកចង់បាន ចង់ធ្វើ

មនុស្សម្នាក់ៗសុទ្ធតែមានចំណង់ចំណូលចិត្ត និងគោលដៅរបស់ខ្លួនពីធម្មជាតិ ក៏ប៉ុន្តែអ្វីដែលសំខាន់ គឺមនុស្សភាគច្រើនមិនបានរកឃើញនូវអ្វីដែលពួកគេចង់បាន ចង់ធ្វើឲ្យពិតប្រាកដ គឺរកមិនឃើញគោលដៅក្នុងជីវិតច្បាស់លាស់។

បើរកវាមិនឃើញទេនោះ វាប្រៀបដូចជាអ្នកជិះទូកក្នុងមហាសមុទ្រ ដែល​មើលមិនឃើញកោះត្រើយ មិនដឹងថាត្រូវជិះទៅទិសណានោះទេ។

ត្រូវប្រាកដថា អ្នកចង់ធ្វើអីឲ្យពិតប្រាកដ ហើយដាក់ផែនការខ្លួនឯងយ៉ាងហ្មត់ចត់ជារៀងរាល់ថ្ងៃ ដើម្បីសម្រេចវាឲ្យបាន។

២. រកឲ្យឃើញនូវឧបសគ្គដែលរារាំងដំណើរ

យើងត្រូវតែគិតពីបញ្ហាគ្រប់បែបយ៉ាង ដែលវាកំពុងតែរារាំងដំណើរយើងមិនឲ្យទៅដល់គោលដៅ។ បញ្ហាទាំងអស់នោះ វាអាចជាទម្លាប់អាក្រក់ប្រចាំថ្ងៃ ឬក៏ការធ្វេសប្រហែសណាមួយដែលយើងតែតែឲ្យវាកើតឡើង។

លោក Ray Dalio មានប្រសាសន៍ថា៖ «ខ្ញុំធ្លាប់មានការធ្វេសប្រហែស ទៅលើការភាន់ច្រឡំសញ្ញាប័ណ្ណដែលស្ទើរតែធ្វើឲ្យក្រុមហ៊ុនត្រូវបិទទ្វា ហើយវាបានធ្វើឲ្យខ្ញុំមានការឈឺចាប់ជាខ្លាំងដូចជាគេសំពងក្បាលនឹងដុំឈើអញ្ចឹង ដែលបញ្ហាទាំងនេះវាកើតឡើងពីការធ្វេសប្រហែសមួយពេល តែវាអាចធ្វើឲ្យខ្ញុំមានវិប្បដិសារីអស់មួយជីវិត»។

៣. មើលទៅលើបញ្ហាឲ្យបានជ្រៅ

រាល់ពេលយើងជួបប្រទះនូវបញ្ហាណាមួយ មិនថាក្នុងដំណើរជីវិត កន្លែងការងារ ឬក៏ក្នុងមុខជំនួញ យើងមិនគ្រាន់តែរកដំណោះស្រាយទៅលើវានោះទេ យើងសិក្សាឲ្យបានស៊ីជម្រៅ ពីឬសគល់របស់វា ថាតើវាកើតឡើងដោយសារអី ហើយមូលហេតុអីដែលធ្វើឲ្យវាអាចកើតឡើងបាន។ បើយើងមើលបញ្ហាឲ្យបានជ្រៅ នោះ យើងងាយនឹងរកដំណោះស្រាយឲ្យចំគោលដៅ ហើយអាចប្រាកដថា វានឹងមិនអាចកើតមានជាលើកទីពីរជាដាច់ខាត៕

អត្ថបទ៖ វ៉ាត វឌ្ឍនា

 

LEAVE A REPLY

Please enter your comment!
Please enter your name here