Jack Ma ៖ ២៩ថ្ងៃនៅអូស្រ្តាលី ធ្វើឲ្យជីវិតខ្ញុំមានការផ្លាស់ប្តូរ មានការគិតខុសស្រទ្បះពីមុន

0
26847

ថ្លែងនៅវេទិកាមួយនៅប្រទេសអូស្រ្តាលី លោកមហាសេដ្ឋី Jack Ma បានរំលឹកការធ្វើដំណើរក្រៅ ប្រទេសទី១ របស់គាត់កាលគាត់នៅក្មេង ថា២៩ថ្ងៃនៅអូស្រ្តាលី ធ្វើឲ្យជីវិតគាត់មានការផ្លាស់ប្តូរខ្លាំង។

មុនលោកទៅលេង ប្រទេសអូស្រ្តាលី នៅឆ្នាំ ១៩៨០ គាត់បានជួបនឹងទេសចរណ៍ ជនជាតិអូស្រ្តាលីម្នាក់ គឺ លោក Ken Morley ដែលបានមកលេងស្រុកចិន។ អ្នកទាំងពីរបានស្គាល់គ្នា ហើយ លោក Ken បានជួយណែនាំ ដល់យុវជន Jack Ma ថាគួរចេញទៅក្រៅប្រទេសខ្លះ ដើម្បីមើលពិភពលោក។

នៅពេលនោះ Jack Ma បានទទួលដំបូន្មានមួយនេះ ហើយបានខំដាក់វីសារទៅអូស្រ្តាលី រហូតដល់ ១០ដងឯនោះទើបគាត់បានសម្រេច។ លោកមហាសេដ្ឋី Jack Ma ថា ការស៊ូដាក់ វីសារទៅអូស្រ្តាលីនេះ បង្ហាញពីគំនិតមិនចេញចុះចាញ់របស់លោក ដែលនេះបានបង្រៀនលោករហូតដល់សព្វថ្ងៃ។

ពេលមកដល់អូស្រ្តាលី លោក Motley បាននាំគាត់ដើរមើល អូស្រ្តាលី ហើយពេលនោះ គាត់បានរៀនសូត្រជាច្រើនពីប្រទេសមួយនេះ។ គាត់បានឃើញប្រព័ន្ធរដ្ឋបាលដ៏ល្អ របស់ទីក្រុង អូស្រ្តាលី គាត់មើលឃើញប្រព័ន្ធរកសុីដ៏ល្អប្រទេសនេះ។ បានឃើញរឿងទាំងអស់នេះបានធ្វើឲ្យ លោកសេដ្ឋី Jack Ma យល់ឃើញថា អ្វីដែលលោកគ្រូគាត់ធ្លាប់បង្រៀន នៅចិន សៀវភៅដែលគាត់ធ្លាប់អាន អ្វីដែលឪពុកម្តាយគាត់ធ្លាប់ប្រាប់មិនជាការពិតទេ។ ពិភពលោកនេះ ខុសគ្នាខ្លាំងណាស់។

ចាប់ពីពេលនោះមក លោកមហាសេដ្ឋី Jack Ma តែងគិតពីរបីដង មុនជឿលើរឿអ្វីមួយ ហើយ ក៏គាត់ក៏ចាប់ផ្តើមគិតខុសពីគេ ហើយពេលនោះហើយដែលជាពន្លកនៃការកកើត ក្រុមហ៊ុនអាលីបាបាចេញមក។

ចង់មានគំនិតរកសុីល្អៗដូច Jack Ma ដែរ សូមចំណាយពេលខ្លះនៅក្រៅស្រុកខ្មែរផង ជួនកាល អ្វីដែលអ្នកគិតនៅស្រុកខ្មែរ មិនដូចអ្វីដែលកំពុងកើតទ្បើងនៅក្រៅប្រទេសទេ។ ទៅឲ្យឆ្ងាយ ហើយរៀនគិតឲ្យជ្រៅ នោះគំនិតរកសុីរបស់អ្នកក៏នឹងរឹងមាំផងដែរ៕

អត្ថបទដោយ៖ សំ កុសល

អ្នកនិពន្ធសៀវភៅ ចង់ពូកែរកសុី ត្រូវចេះសំលៀងពូថៅ

ទំនាក់ទំនងអ្នកនិពន្ធផ្ទាល់តាមហ្វេសប៊ុក Sam Kosal

LEAVE A REPLY

Please enter your comment!
Please enter your name here