Robert kiyosaki៖ រឿងដែលអ្នកគួរធ្វើ ដើម្បីកែប្រែ ផ្ទះរបស់អ្នក ពីបំណុល ទៅជាទ្រព្យ

0
26448

តាមពិតទៅមានមនុស្សជាច្រើន តែងតែគិតថាផ្ទះជាទ្រព្យដ៏មានតម្លៃសម្រាប់ខ្លួនព្រោះវាជាអចលនវត្ថុដែលមិនងាយបាត់បង់តម្លៃឡើយ។ ចំពោះលោក Robert Kiyosaki សេដ្ឋីអ្នកនិពន្ធល្បីឈ្មោះរបស់អាមេរិកបានគិតខុសពីមនុស្សជាច្រើនដោយគិតថា ផ្ទះមិនមែនជាទ្រព្យឡើយ។

លោក Robert Kiyosaki បានលើកឡើងថា ផ្ទះរបស់អ្នក មិនមែនជាទ្រព្យ តែផ្ទុយទៅវិញវាជាបំណុល។ ត្រង់ចំណុចនេះ លោកបានបង្ហើបថា នៅពេលអ្នកទិញផ្ទះមួយខ្នងហើយគ្រាន់តែសម្រាប់រស់នៅរហូតដល់ចូលនិវត្តន៍ នោះអ្នកនឹងត្រូវចំណាយលុយទៅលើវានូវរឿងមួយចំនួន ដូចជាអ្នកត្រូវបង់រំលស់ផ្ទះ បង់ថ្លៃទឹក/ភ្លើង បង់ពន្ធ បង់សេវាធានារ៉ាប់រងជាដើម។

យ៉ាងណាមិញ សេដ្ឋីរូបនេះ  បានលើកឡើងថាផ្ទះមិនមែនជាបំណុល ហើយប្រែមកជាទ្រព្យពេលវាអាចបង្កើតជាលុយញាត់ចូលហោប៉ៅរបស់អ្នកតាមរយៈសកម្មភាពខាងក្រោមនេះ៖


១. ដាក់ជួល

ប្រសិនបើអ្នកមានផ្ទះធំហើយមានបន្ទប់ឬកន្លែងទំនេរ ចូរកុំទុកទំនេរឥតប្រយោជន៍។ អ្នកអាចដាក់ជួលឲ្យអ្នកដទៃរស់នៅឬស្នាក់នៅ នោះអ្នកក្នុងមួយខែៗអ្នកចាំតែដេកកើបលុយ ហើយចំណូលប្រភេទនេះ ជាចំណូលអកម្ម ព្រោះអ្នកមិនបានធ្វើអ្វីសោះវាបង្កើតចំណូលដោយឯកឯង។

២. យកផ្ទះធ្វើជាទីតាំងប្រកបអាជីវកម្ម

មានផ្ទះផ្ទាល់ខ្លួនអ្នកនឹងចំណេញច្រើន​ ជាពិសេសពេលអ្នកចង់ចាប់ផ្ដើមអាជីវកម្ម អ្នកអាចយកផ្ទះមួយផ្នែកធ្វើជាកន្លែងប្រកបអាជីវកម្មផ្ទាល់ខ្លួនដែលធ្វើឲ្យអ្នកមិនសូវចំណាយច្រើនឡើយក្នុងការប្រតិបត្តិការធ្វើអាជីវកម្ម។ ជាស្ដែងមានក្រុមហ៊ុនកំពូលៗជាច្រើនដូចជា សុទ្ធតែចាប់ផ្ដើមអាជីវកម្មដោយយកផ្ទះ ឬកន្លែងយានដ្ឋានធ្វើជាទីតាំងប្រកបអាជីវកម្ម។

៣. លក់ហើយទិញផ្ទះតូចល្មម

ជាធម្មតាផ្ទះជាអចលនវត្ថុដែលមិនងាយបាត់បង់តម្លៃឡើយ ពោលគឺតម្លៃរបស់វាកើនឡើងជានិច្ច។ នៅពេលដែលគិតថាតម្លៃផ្ទះធំរបស់អ្នកមានតម្លៃខ្ពស់គួរសមហើយ អ្នកអាចលក់ចេញ ហើយទិញផ្ទះតូចល្មមតាមទំហំគ្រួសារ នោះអ្នកនឹងអាចកាត់បន្ថយការចំណាយប្រចាំខែក្នុងផ្ទះបានមួយកម្រិតដែរ។

៤. ដាំបន្លែផ្ទាល់ខ្លួន

ប្រសិនបើអ្នកមានផ្ទះ ហើយមានទីធ្លាខាងក្រោយផ្ទះធំល្មម អ្នកអាចកែប្រែទីធ្លាខាងក្រោយផ្ទះឲ្យក្លាយជាកសិដ្ឋានសម្រាប់ដាំដំណាំហូបផ្ទាល់ខ្លួនជាមួយក្រុមគ្រួសារ ហើយបើអ្នកដាំកសិកផលបានកាន់តែច្រើនអ្នកអាលក់ឲ្យជិតខាងបង្កើតចំណូលបន្ថែមទៀត៕

អត្ថបទដោយ៖ ហុង, Financial editor

Facebook: Toeuy Hong 

LEAVE A REPLY

Please enter your comment!
Please enter your name here