នៅក្នុងចំណោមយីហោល្បីៗដែលខ្ញុំធ្លាប់បានតាមដានកូកាកូទ្បាជាយីហោតែមួយគត់ដែលពូកែបំផុតក្នុងការទាញចំណាប់អារម្មណ៍មនុស្សនៅស្ទើរតែគ្រប់ឳកាសតួយ៉ាងគឺក្នុងឳកាសការប្រកួតកីទ្បាបាល់ទាត់ពិភពលោកនៅប្រទេសរ៉ូសុី២០១៨នេះជាដើម។
មិនទាន់ដល់ថ្ងៃផងយុទ្ធនាការទាញចំណាច់អារម្មណ៍ របស់យីហោមួយនេះចេញមុនរហូតដល់ជាង៣ខែមកម្លេះ។យុទ្ធនាការនោះការចេញបទចម្រៀងកំពុងល្បីដែលមានចំណងជើងថា Colors ដែលប្រែជាខ្មែរថាពណ៌ចម្រុះ។បទចំរៀងនេះចេញតាំងពីខែមិនារហូតដល់ជិតដល់ថ្ងៃប្រកួតគឺមានអ្នកមើលមិនតិចជាង២៣លាននាក់ទ្បើយ។
ក្រោយពីបានមើលវីដេអូចំរៀងដែលច្រៀងដោយអ្នកចំរៀងល្បីឈ្មោះលោក Jason Derulo និងចូលរួមដោយអ្នកសិល្បះច្រើនជាតិសាសន៍ ខ្ញុំសូមសសើរថាកូកាពិតជាពូកែឆក់អារម្មណ៍មនុស្សណាស់។បទមួយនេះបង្ហាញពីស្នូលនៃបេះដូងរបស់កូកាគឺអារម្មណ៍រីករាយសម្រាប់មនុស្សគ្រប់ជាតិសាសន៍ដែលត្រូវគ្នាបំផុតនឹងព្រឹត្តិការណ៍ពិភពលោកមួយនេះ។
ជាលទ្ធផលដោយសារបទនេះសុីគ្នានឹងស្មារតីនៃកីទ្បាពិភពលោកមួយនេះបានធ្វើឲ្យបទនេះមានការពេញនិយមខ្លាំងនៅក្នុងប្រទេសជាច្រើននៅទូទាំងពិភពលោក។ជាពិសេសគឺប្រទេសម្ចាស់ផ្ទះគឺប្រទេសរ៉ូសុីតែម្តងដែលបទនេះបានចូលរួមចំនែកក្នុងការបំផុសអារម្មណ៍រីករាយស្វាគមន៍ព្រឹត្តការណ៍ដ៏ធំមួយនេះ។
មានពាក្យមួយឃ្លានៅក្នុងបទចម្រៀងនេះដែលខ្ញុំគិតថាលាក់នូវអត្ថន័យដែលកូកាចង់ឲ្យមនុស្សទាំងពិភពលោកលឺគឺ Taste the feeling ដែលប្រែជាខ្មែរថាភ្លក់រស់ជាតិនៃអារម្មណ៍។អារម្មណ៍នៅត្រង់នេះគឺជាអារម្មណ៍រីករាយចេញមកពីការមានពណ៌សម្បុរខុសៗគ្នាច្រើនមកពីប្រទេសឆ្ងាយៗតែមានគោលដៅតែមួយមានសារតែមួយគឺរីករាយជាមួយគ្នានិងចូលរួមប្រកួតក្លាយជាអ្នកឈ្នះជ័យលាភី។
ការលក់អារម្មណ៍របស់យីហោមួយនេះនឹងមានសសេរលម្អិតក្នុងសៀវភៅ “លក់អារម្មណ៍” សូមរង់ចាំអានសៀវភៅ នេះដែលនឹងចេញផ្សាយនៅ 11/11/2018៕
“លក់អារម្មណ៍”
តម្លៃលក់ធម្មតា 15$
កក់មុនតម្លៃ 7$
ដើម្បីកក់មុនសូមចុះឈ្មោះនិងបង់លុយមុនតាមមធ្យោបាយដូចខាងក្រោម
1. Wing Acc: 00562945
2. Acleda Acc: Som kosal 2900 2023987710
3. ABA Bank Acc: som kosal 000327513
4. វេលុយតាមទូរស័ព្ទ: 092850854
ដឹកជញ្ជូនដល់កន្លែងចាប់ពីថ្ងៃទី11 ខែ11 2018
អត្ថបទដោយ: សំកុសល
អ្នកនិពន្ធសៀវភៅ ចង់ពូកែរកសុីត្រូវចេះសំលៀងពូថៅ
ទំនាក់ទំនងអ្នកនិពន្ធផ្ទាល់តាមហ្វេសប៊ុក Sam Kosal