មនុស្សម្នាក់ៗសុទ្ធតែមានទេពកោសល្យ តែកុំវិនិច្ឆ័យត្រី ដោយការឡើងដើមឈើ

0
5922

សហគ្រិនវ័យជាង២០ឆ្នាំ Brian Wong ស្ថាបនិកនិងនាយកប្រតិបត្តិក្រុមហ៊ុន Kiip ជាក្រុមហ៊ុនផ្សព្វផ្សាយពាណិជ្ជកម្មតាមកម្មវិធីទូរស័ព្ទដៃដ៏មានប្រជាប្រិយភាពមួយនៅប្រទេសកាណាដា ធ្លាប់បានលើកឡើងថាប វាពិតជាចំនុចដែលពិបាកទទួលយកណាស់ ដែលនិយាយថាកុំព្យាយាមអភិវឌ្ឍចំនុចដែលខ្លួនឯងខ្សោយ ។ ប៉ុន្តែលោក Brian បានបញ្ជាក់ថា អំឡុងពេលស្ថិតជាយុវវ័យ អ្នកត្រូវតែចំណាយពេលឲ្យបានច្រើនទៅលើខ្លួនឯងដើម្បីឲ្យអ្នក កំណត់បាននូវចំនុចខ្សោយនិងចំនុចខ្លាំង ជាពិសេសគឺទេពកោសល្យដែលខ្លួនអ្នកមាន។ កាលណាអ្នករកឃើញពីចំណុចខ្លាំងឬទេព្យកសល្យរបស់អ្នករួចហើយ ដូច្នេះវ័យបន្ទាប់គឺជាពេលដែលអ្នកត្រូវផ្តោតអារម្មណ៍ឲ្យខ្លាំង ដើម្បីអភិវឌ្ឍទេព្យកោសល្យឲ្យកាន់តែពូកែ ឆ្ពោះទៅរកភាពជោគជ័យ។

លោក Brian Wong ស្ថាបនិកវ័យក្មេងជំនាន់ថ្មីរូបនេះ បានផ្តល់ជាទស្សនៈថា សូមកុំចំណាយពេល និងខិតខំអភិវឌ្ឍនូវអ្វីដែលខ្លួនឯងគ្មានទេព្យកោសល្យ ព្រោះវាជាការខ្ជះខ្ជាយពេលវេលាណាស់។ លោកបានសង្កត់ធ្ងន់ថា សូមចំណាយពេលវេលាឲ្យបានច្រើន ផ្តោតលើការអភិវឌ្ឍចំនុចដែលអ្នកមានទេព្យកោសល្យស្រាប់។ ទស្សនៈវិទូដ៏ល្បីល្បាញលំដាប់ពិភពលោក អាលប៊ឺត អាញស្តាញ ក៏ធ្លាប់បានលើកឡើងផងដែរថា មនុស្សគ្រប់រូបសុទ្ធតែមានទេព្យកោសល្យរៀងៗខ្លួន ប៉ុន្តែបើអ្នកវិនិច្ឆ័យត្រីដោយការឡើងដើមឈើ នោះពេញមួយជីវិតរបស់អ្នកនឹងរកភាពជោគជ័យមិនឃើញឡើយ

អ្នកនឹងទទួលបានផលតបស្នងត្រលប់មកវិញយ៉ាងក្រាស់ក្រែល ពេលអ្នកអភិវឌ្ឍត្រូវចំណុចដែលខ្លួនមានទេព្យកោសល្យ។ លើសពីនេះទៅទៀត នៅពេលអ្នកស្គាល់ពីទេព្យកោសល្យពីធម្មជាតិរបស់អ្នក  ហើយព្យាយាមអភិវឌ្ឍត្រូវនិងចំណុចទាំងនោះ អ្នកអាចនឹងក្លាយជា បុគ្គលជោគជ័យ ឬជាបុគ្គលដែលអាចផ្លាស់ប្តូរពិភពលោកម្នាក់ក៏ថាបានដូចមាន លោក ស្ទីវចប និងបុគ្គលល្បីៗជាច្រើនទៀត ជាឧទាហណ៍ជាដើម។


សហគ្រិនឆ្នើមរូបនេះបានបន្តថា លើលោកនេះគ្មានបុគ្គលណាពូកែគ្រប់រឿងនោះឡើយ ដូច្នេះវិធីដ៏ល្អបំផុតគឺអ្នកត្រូវបំពេញចំនុចដែលខ្លួនឯងពូកែស្រាប់។ បន្ថែមលើនេះទៀត លោកថា នៅពេលអ្នករកឃើញនូវទេព្យកោសល្យរបស់ខ្លួន ត្រូវបណ្តុះចំនុចទាំងនោះអោយអស់លទ្ធភាព។

លោកបានសង្កត់ធ្ងន់ថា សូមកុំវិនិច្ឆ័យត្រី ដោយការឡើងដើមឈើ ពីព្រោះបើអ្នកមិនអភិវឌ្ឍចំណុចដែលអ្នកមានទេព្យកោសល្យ វាប្រៀបបាននិងការបង្ខំត្រីឲ្យឡើយដើមឈើដូច្នោះដែរ។

គួរបញ្ជាក់ថា សហគ្រិនវ័យក្មេងរូបនេះ ចាប់ផ្តើមបង្កើតកម្មវិធីនេះឡើង តាំងពីលោកមានវ័យ ១៩ឆ្នាំមកម៉្លេះ ហើយកាលពីឆ្នាំ២០១៦និង២០១៧កន្លងទៅ ក្រុមហ៊ុនមួយនេះអាចរកចំណូលបានជាង ២០លានដុល្លារអាមេរិកក្នុងមួយឆ្នាំ៕

អត្ថបទដោយ៖ SOY-VUTHEA-Startup Editor

LEAVE A REPLY

Please enter your comment!
Please enter your name here