ឯកឧត្តមវង្សី វិស្សុត៖ បុរីមួយចំនួន តម្លៃផ្ទះមធ្យមទេ ងំ តម្លៃការប្រាក់បង់រំលស់តែម្តង

0
2422

យោងតាមលើកឡើងរបស់ឯកឧត្តម វង្សី វិស្សុតរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បាន ឲ្យដឹងក្នុង​កិច្ចប្រជុំកាលពីទី១០ មិថុនា​ថា មានបុរីមួយចំនួន តម្លៃផ្ទះដែលត្រូវលក់មធ្យមទេ តែងំ តម្លៃអត្រាការប្រាក់ បូកបន្ថែម​ទៅការ​បង់រំលស់។

ឯកឧត្តម បន្តថា អ្នកមានលុយទិញ ចេះតែទិញ បានហើយ ចំណែកមិនមានលុយ គឺមិនមាន​ផ្ទះល្អរស់​នៅ​ ដោយសារផ្ទះមានតម្លៃថ្លៃ ការបង់រំលស់ក៏ពិបាក ។ ដូចនេះ នេះជាអ្វីដែលរដ្ឋាភិបាលត្រូវគិតគូរ។

បច្ចុប្បន្នក្រសួងកំពុងធ្វើការវិនិយោគជាមួយ វិស័យឯកជន ដោយតម្រូវឲ្យមានការសាងសង់លំនៅដ្ឋាន ដែលមានតម្លៃថោក ដោយក្រសួងមិនយកពន្ឋទៅលើតម្លៃសាងសង់ ថ្លៃសេវា រួមទាំងការសហការសាងសង់ហេដ្ឋារចនាសម្ព័ន្ឋ បណ្តាញលូ ផ្លូវដល់ម្ចាស់គំរោងដោយឥតគិតថ្លៃ។

លោកបន្តថា អ្វីដែលក្រុមហ៊ុនឯកជនត្រូវសងមកវិញ គឺ ត្រូវសាងសង់ផ្ទះលក់ មិនឲ្យថ្លៃពេក ដោយត្រូវសាងសង់ផ្ទះតម្លៃទាប៣០ភាគរយនៃគម្រោងរបស់ពួកគេ និងប្រកាសគំរោងនោះដល់អ្នកទិញដឹងអំពីការបង់ប្រាក់ និងមិនត្រូវឲ្យមានការប្រាក់ខ្ពស់នោះឡើយ។

លោកបបានបញ្ជាក់ផងដែរថា បច្ចុប្បន្នរដ្ឋាភិបាល​ឲ្យវិស័យឯកជនចូលរួម ប៉ុន្តែពេលអនាគតរដ្ឋាភិបាលនឹងវិនិយោគលំនៅដ្ឋានតម្លៃទាបលក់ជូនប្រជាពលរដ្ឋ។

 

LEAVE A REPLY

Please enter your comment!
Please enter your name here