ក្រុងធានជីញប្រទេសចិន ចង់ភ្ជាប់ចំណងជាបងប្អូន​និងខេត្តព្រះសីហនុ

0
1589

នៅព្រឹកថ្ងៃទី១៣​ ខែមិថុនា ​ឆ្នាំ២០១៨នេះ គណៈគណៈប្រតិភូចិន (ក្រុងធានជីង)ដឹកនាំដោយលោក Li Xuyan និង លោក គង់ វិតាណ: អភិបាលរងខេត្តព្រះសីហនុ បានឱ្យដឹងថា ក្រុងធានជីង​មានបំណងចង់ឱ្យខេត្តព្រះសីហនុ​ និងទីក្រុង Tianjin បានក្លាយទៅជាខេត្តសម្ពន្ធ័មេត្រីភាព ឬខេត្តបងប្អូននឹងគ្នា។

ឧត្តមអភិបាលខេត្តរង លោក គង់ វិតាណៈ មានប្រសាសន៍ថា ការបង្កើតខេត្ត/ក្រុងសម្ពន្ធ័មេត្រីភាពនេះវាមានប្រយោជន៍ដល់ភគីទាំងពីរ ឱ្យមានភាពងាយស្រូលក្នុងការទំនាក់ទំនងគ្នាជួយគ្នា​ និងធ្វើការជាមួយគ្នាលើវិស័យមួយចំនួនក្នុងនោះរួមមាន អប់រំ សុខាភិបាល វប្បធម៌ ពាណិជ្ជកម្មនិងវិនិយោគជាដើម…។ល។
លោក បន្តថា ទៅមុខទៀតភាគីទាំងពីរ នឹងរៀបចំបែបបទចាំបាច់នានាដើម្បីឈានទៅចុះអនុសារណៈយោគយល់គ្នានៅពេលខាងមុខបន្ទាប់ពីរដ្ឋាភិបាលនៃប្រទេសទាំងពីបានយល់ព្រម។

ចំណែកលោក Li Xuyan បានកោតសរសើរខេត្តព្រះសីហនុ ថា មានការរីចំរើនលឿន និងមានភូមិសាស្រ្តល្អគួរឱ្យទាក់ទាញបំផុត។ ហើយលោក Li Xuyan និងដឹកនាំ គណៈប្រតិភូទៅទស្សនកិច្ច កំពង់ផែអន្តរជាតិក្រុងព្រះសីហនុ និងតំបន់ សេដ្ចកិច្ចពិសេសខេត្តព្រះសីហនុ​ផងដែរ។

សូមបញ្ជាក់ថា យោងតាមការស្រាវជ្រាវរបស់ក្រសួងពាណិជ្ជកម្មកម្ពុជា បានបញ្ជាក់ថា វិនិយោគិនចិនបានឈរនៅលេខ១កំពុងវិនិយោគ ឬរកស៊ីច្រើនជាងគេ បើធៀបនឹងវិនិយោគិនបរទេសផ្សេងទៀត។ ហើយពួកវិនិយោគលើគម្រោងអភិវឌ្ឍន៍ធំៗ មានខុនដូរ សណ្ឋាគារ លំនៅឋាន ភោជនីយដ្ឋានជាដើម៕

អត្ថបទដោយ៖ ម៉ន វុទ្ធា

vuthea.businesscambodia@gmail.com

LEAVE A REPLY

Please enter your comment!
Please enter your name here