ក្រុមហ៊ុន៖ តើបុគ្គលិកទាំង៣ប្រភេទមួយណាដែលគ្រោះថ្នាក់ធ្វើឱ្យក្រុមហ៊ុនបែកបាក់ផ្ទៃក្នុង

0
12288

មិន​ថា​នៅក្នុង​ស្ថាប័នរដ្ឋ ស្ថាប័នឯកជន ឬ​ស្ថាប័ន​អង្គការក្រៅរដ្ឋាភិបាល​ទេ គេ​តែងតែ​សង្កេតឃើញ​មាន​បុគ្គលិក​បី​ប្រភេទ​។

មេដឹកនាំខ្លះកាន់ការងាររាប់ឆ្នាំហើយក៏ដោយ នៅតែមិនស្គាល់បុគ្គលិក មើលអត្តចារិតមិនដឹង។ ហើយលទ្ធផលការងារ វាផ្ទុយគ្នាទាំងស្រុង បុគ្គលិកដែលខំប្រឹង ស៊ូធ្វើការមិនគិតម៉ោង បែរជាបាន លទ្ធផលចាញបុគ្គលិកខ្លះអត់ធ្វើអីផង។ មានបុគ្គលិក៣ប្រភេទតាមក្រុមហ៊ុនភាគច្រើនសព្វថ្ងៃនះ។

ទី​១ បុគ្គលិក​ធ្វើការ​ស្លាប់​រស់​ដើម្បីអោយ​ស្ថាប័ន​រីកចម្រើន តែ​មិនចេះ​មាត់​

ឈឺចាប់ជាទីបំផុតសម្រាប់បុគ្គលិកដែលធ្វើការឱ្យក្រុមហ៊ុនដូចជារបស់ខ្លួន។ ដល់ម៉ោងចេញពីការងារ ក៏នៅប្រឹងលើសម៉ោង ហើយធ្វើច្រើនជាងក្រុមហ៊ុនដាក់អោយទៀត។ តែចុងក្រោយ លទ្ធផលការសរសើរ ការលើកទឹកចិត្តបែរជាធ្លាក់លើបុគ្គលិកផ្សេងទៅវិញ។

ទី​២ បុគ្គលិក​ធ្វើការ​ធម្មតាៗ មានន័យថា ធ្វើ​ខ្លះ​អត់​ខ្លះ គេ​ប្រើ​បានធ្វើ គេ​មិន​ប្រើ មិន​ធ្វើ​

នេះក៏លំបាកដែរ ព្រោះបើមិនប្រើ បើមេអត់ដាក់ការងារអោយគឺមិនធ្វើ។ ទោះជាការងារផ្សេង ត្រូវការជំនួយក៏ដោយ ក៏មិនខ្វល់ព្រោះគិតថា វាមិនមែនជាតួនាទីរបស់ខ្លួន។ និយាយឱ្យស្រួលស្តាប់ បិទភ្នែកមិនខ្វល់ បើមិនមែនជាការងាររបស់ខ្លួនទេនោះ។

ទី​៣ ជា​បុគ្គលិក​ដែល​មិន​ប្រឹង​ធ្វើការ​អ្វី​ទាំងអស់ តែ​ពូកែ​យកចិត្តយកថ្លើម​មេ និង​ពូកែ​ចាក់​ចូ​ច​អោយ​បែកបាក់​ផ្ទៃក្នុង​នៅ​កន្លែងធ្វើការ​។ នេះជាប្រភេទមេរោគអុកឡុកក្រុមហ៊ុន ជំនាញយកចិត្ត ជំនាញអែបអបជាងគេ។ ធ្វើការបានតែនៅមុខមេ និយាយចាក់បណ្តោយតាមមេ។ ធ្វើដូចខ្លួន តែម្នាក់គត់គ្រាន់បើជាងគេ។ ហើយបុគ្គលិកប្រភេទនេះ ថ្នាក់ដឹកនាំដោយច្រើនពេញចិត្ត​ សរសើរ និងតំឡើងតួនាទី ខណៈបុគ្គលិកផ្សេងៗប្រឹងរាប់ឆ្នាំអត់បានអីសោះ។

ជាពិសេសបើ​ប្រធាន​ស្ថាប័ន​ឆ្លាត​មិន​អី​ទេ តែបើ​ប្រធាន​ស្ថាប័ន​ជា​ប្រភេទ​មនុស្ស​«​ត្រចៀកស​»​ទៀត​នោះ ផ្ទៃក្នុង​ស្ថាប័ន​នឹង​ប្រេះស្រាំ ហើយ​គ្មាន​ឡើយ​ភាព​រីកចម្រើន​ក្នុង​ស្ថាប័ន​៕

អត្ថបទ៖ មាំ វិបុល, Leadership Editor, Business Cambodia

LEAVE A REPLY

Please enter your comment!
Please enter your name here