មហាសេដ្ឋី Warren Buffet បង្ហើបច្បាប់ធំៗ២ សម្រាប់អ្នកចង់ពូកែរកស៊ីនិងវិនិយោគ

0
2942

មហាសេដ្ឋី Warren Buffet ជាវិនិយោគិនល្បីល្បាញមួយរូប​ដែលមានបទពិសោធន៍ខាង​វិនិ​យោគ​ជិត​៧០ឆ្នាំមកហើយ និងមានទ្រព្យក្នុងដៃជាង៨៤ពាន់លានដុល្លារអាមេរិកឯណោះ។ វិនិយោគិនចាស់​វស្សា​រូបនេះ បាន​បង្ហើប​នូវច្បាប់វិនិយោគ២ ដែលអ្នកគួរដឹង និងអនុវត្តន៍ជាដាច់ខាត​ដើម្បីក្លាយជា​អ្នកវិនិ​យោគ​​​មានទ្រព្យ​ស្តុកស្តម្ភ​ជាមួយនឹងភាពឆ្លាតវៃក្នុងការចាយលុយចាប់ពីវិនាទីនេះតទៅ។

សម្រាប់មហាសេដ្ឋីពាន់លានរូបនេះ គាត់ជាមនុស្សដែលម់ត់ចត់បំផុតក្នុងការចាយវាយ​ ដែលមនុស្ស​ជាច្រើន​បានដឹងមកហើយថា​ គាត់ចំណាយត្រឹមតែ៣ដុល្លារប៉ុណ្ណោះ ក្នុងការញាំអាហារពេលព្រឹក ការចាយលុយដ៏តិចតួចចំពោះអាហារពេលព្រឹកនេះ នេះផ្នែកមួយនៃច្បាប់របស់គាត់ ដែល Business Cambodia សូមលើកយកមកបង្ហាញដូចខាងក្រោម៖

ច្បាប់ទី១ ចាយមិនឲ្យខាតលុយ


មានន័យថា រាល់ការចំណាយរបស់អ្នក សុទ្ធតែអាចទាញ​ប្រយោជន៍​មកវិញ​ពីការចំណាយលុយនោះ។ ជាក់ស្តែងមនុស្សគ្រប់រូប ជៀសមិនផុតទេពីការចំណាយសម្រាប់ការ​រស់នៅ ជារឿងចំាំ​បាច់​ជាងគេ ប៉ុន្តែបើប្រាក់រកបានសម្រាប់ចាយតែរឿងមួយនេះ គាត់ថា អ្នកកំពុងតែ​ធ្វើរឿងដ៏ល្ងង់ខ្លៅបំផុត។

គាត់បានបន្ថែមថា ប្រសិនបើអ្នកចង់ក្លាយជាអ្នកវិនិយោគពិតប្រាកដ នៅថ្ងៃខាងមុខ អ្នកត្រូវចេះចាយ​លុយ​អោយមានប្រសិទ្ធភាព និងត្រឹមត្រូវជាមុនសិន​ ដោយចាប់ផ្តើម​ចាយលើការរៀនសូត្រ​បន្ថែមចំណេះដឹង និងរៀបចំគម្រោងសម្រាប់ចាយ​លើការវិនិយោគ។

ជាកស្តែង ក្បួនរបស់គាត់ គឺទិញតែអចលនទ្រព្យណាដែលអ្នកគិតថាតម្លៃល្អសម្រាប់អ្នក ហើយការទិញ​អចលនទ្រព្យក្នុងតម្លៃទាបជាមួយគុណតម្លៃពិប្រាកដមួយអ្នកនឹងទទួលសុវត្ថិភាពហើយវាអាចជួយការពារអ្នកពីការខាតបង់ផងដែរ។ ក្បួនវិនិយោគដ៏ល្អរបស់ Warren Buffett ទៅស្ទូចត្រីនៅកន្លែង​ណាដែលអ្នកមិនអ្នកស្ទូច មានន័យថា តំបន់ណាដែលគ្មានអ្នកវិនិយោគវាជាឱកាសរបស់អ្នក ចំណែកតំបន់ដែលមានអ្នកវិនិយោគច្រើនអ្នកមិនគួរតាមគេតាមឯងនោះទេ។ ពេលអ្នកទៅទិញអនចលនទ្រព្យនៅកន្លែងនោះអ្នកអាចទិញតម្លៃទាបហើយអាចទទួលបានផលចំណេញនាពេលអនាគត។

ចំណែកច្បាប់ទី២ កុំភ្លេចច្បាប់ទី១

មហាសេដ្ឋីរូបនេះ បានឲ្យដឹងថា ចំណេះដឹង និងទ្រព្យទាំងអស់សុទ្ធតែអាចវិនិយោគបាន អ្នកត្រូវរក​ឱកាស​ទិញយកវា ហើយអាចអាចបង្កើតប្រាក់ចំណូលសម្រាប់អ្នក ហើយការចាយណា​ដែលគ្មានបាន​ផលមកវិញ អ្នកត្រូវជៀសវាងដាច់ខាត បើមិនចង់ក្រ៕

អត្ថបទដោយ ៖ នួន វណ្ណៈ

LEAVE A REPLY

Please enter your comment!
Please enter your name here