ភ្នំពេញ៖ រាជធានីភ្នំពេញបានកំពុងពង្រីកមុខមាត់ជាខ្លាំង ទៅកាន់បណ្តាអ្នកវិនិយោគទុនជាច្រើន ទាំងក្នុងនិងក្រៅស្រុក។ ក្នុងនោះភ្នំពេញ បានទាក់ទាញ អគារពាណិជ្ជកម្មមានកម្ពស់ខ្ពស់ៗជាច្រើន នៅតាមតំបន់ផ្សេងៗ ក្នុងទុនវិនិយោគរាប់លានដុល្លារ ។
ជាមួយគ្នានេះដែរ សារព័ត៌មាន Business Cambodia សូមណែនាំនូវ អគារខ្ពស់បំផុត នៅទីក្រុងភ្នំពេញ ក្រោមទុនវិនិយោគរាប់លានដុល្លារអាមេរិក៖
- The Bridge
គម្រោងអគារភ្លោះ The Bridge មានកម្ពស់៤៥ជាន់វិនិយោគក្នុងទំហំទឹកប្រាក់ ៣០០លានដុល្លារអាមេរិកស្ថិតនៅចំកណ្ដាលតំបន់កោះពេជ្រនៅលើផ្ទៃដី ទំហំ ១ ហិចតា ដែលជាការបណ្តាក់ទុនរួមគ្នារវាង ក្រុមហ៊ុនមកពីប្រទេសសិង្ហបុរី Oxley Holdings Limited ជាមួយ នឹងក្រុមហ៊ុន World Bridge Land Co., Ltd របស់អ្នកវិនិយោគកម្ពុជា។
បច្ចុប្បន្ននេះ គម្រោងនេះបានសាងសង់ដល់ជាន់ទី៤៥ ហើយ ដែលគ្រោងនឹងបញ្ចាប់រួចរាល់ជាស្ថាពរនៅឆ្នាំ២០១៨ខាងមុខនេះ។
- Gold Tower
គម្រោងអគារកម្ពស់៤២ជាន់ Golden Tower ត្រូវបានបោះទុកវិនិយោគដោយក្រុមហ៊ុនកូរ៉េ YONWOO Co, Ltd ក្នុងទំហំទឹកប្រាក់ប្រមាណ ២៤០លានដុល្លារអាមេរិក ស្ថិតនៅតាមបណ្តោយមហាវិថីព្រះសីហនុ កែងមហាវិថីព្រះមុនីវង្ស ស្ថិតក្នុងសង្កាត់បឹងកេងកង១ ខណ្ឌចំការមន រាជធានីភ្នំពេញ។
គម្រោងយក្សមួយនេះ ត្រូវបានសាងសង់នៅកំឡុងឆ្នាំ ២០០៨ តែត្រូវបានផ្អាកការសាសង់នៅឆ្នាំ ២០១០ ហើយនឹងសាងសង់ឡើងវិញនៅកំឡុងខែ មីនាឆ្នាំ ២០១៨នឹងបញ្ជប់នៅដើមឆ្នាំ ២០១៩។
- អគារភ្លោះ TBR Twin Tower World Trade Centre
អគារភ្លោះកប់ពពក១៣៣ជាន់ TBR Twin Tower World Trade Centre មានកម្ពស់ ៥៦០ម៉ែត្រ បោះទុនក្នុងទំហំទឹកប្រាក់ប្រមាណ ២.៧ពាន់លានដុល្លារអាមេរិក នឹងលេចចេញជារូបរាងនៅកណ្តាលក្រុងភ្នំពេញ លើផ្ទៃដីទំហំ ៥ហិកតាជិតទន្លេមេគង្គពោលគឺនៅទល់មុខ ណាហ្គាវើលស្ថិតក្នុងមជ្ឈមណ្ឌលកម្សាន្ត ឌ្រីម លែន។
គម្រោងនេះបានបោះទុនវិនិយោគដោយ ក្រុមហ៊ុនចិនចំនួន២គឺ Wuchang Shipbuilding Industry Group Co.Ltd និងក្រុមហ៊ុន Sun Kian IP Holding Co.Ltd នៅក្នុងខេត្តហ៊ូប៊ិនៃប្រទេសចិន។
ដោយឡែកគម្រោងមួយនេះ មកទល់ពេលបច្ចុប្បន្ននេះ មិនទាន់លឺដំណឹងថានឹងដំណើរការសាងសង់នៅឡើយទេ។
- Sky Villa
Sky Villa ជាគម្រោងខុនដូរលំដាប់ផ្កាយប្រាំ មានកម្ពស់៣៥ជាន់ បោះទុនក្នុងទំហំភឹកប្រាក់ប្រមាណ ១០០លានដុល្លារអាមេរិក។
ខុនដូនេះ មានដែលមានប្រវែង មានប្រវែង ១៣៩ម៉ែត្រមានទីតាំងស្ថិតនៅក្បែរពហុដ្ឋានជាតិអូឡាំពិច ខណ្ឌ៧មករា រាជធានីភ្នំពេញ ហើយគ្រោងនឹងបញ្ចប់ការសាងសង់នៅឆ្នាំ២០១៨ខាងមុខនេះ។
- ខុនដូរ Parkway
Parkway Investment Co., Ltd បានបោះទុនវិនិយោគ ខុនដូកម្ពស់៣៥ជាន់ ក្នុងទំហំទឹកប្រាក់ប្រមាណ ១០០លានដុល្លារអាមេរិក នៅតំបន់ទួលគោគ។
គម្រោងអភិវឌ្ឍន៍នេះនឹងមានអគារចំនួន ៣ ដោយអគារទីមួយមាន២៩ជាន់ អគារទីពីរមាន ២៥ ជាន់ និងអគារទី៣មានរហូតដល់៣៥ជាន់។ អគារខុនដូទាំងមូលមានខុនដូរទំនើបៗចំនួន១៥០០យូនីត ដែលមានទំហំចាប់ពី ៤៥ម៉ែត្រការ៉េ ដល់ ១៣៥ ម៉ែត្រការ៉េ។
អត្ថបទដោយ៖ ពេជ្រ ស្រីវណ្ណ