លោកស្រី Alexa Von Tobel ជាអតីតសិស្សបោះបង់ការសិក្សានៅសាលា Harvard Business School ហើយនៅវ័យ ២២ឆ្នាំ លោកស្រីបានចាប់ផ្ដើមអាជីវកម្មផ្ទាល់ខ្លួនមួយដែលមានឈ្មោះថា LearnVest ដែលជាអាជីវកម្មរៀបចំផែនការហិរញ្ញវត្ថុសម្រាប់ស្រ្តី។ ៩ឆ្នាំក្រោយមកលោកស្រីបានពង្រីកអាជីវកម្មរបស់លោកស្រី ហើយក្រុមហ៊ុនធានារ៉ាប់រង Northwestern Mutual បានទិញអាជីវកម្មលោកស្រីក្នុងតម្លៃ ២៥០លានដុល្លាអាមេរិក។
លោកស្រីបានធ្វើការចែករំលែកនូវ ក្បូនសន្សំលុយដ៏សំខាន់ដែល លោកស្រីគិតថា អ្នកគួរតែអនុវត្តន៍ ក្នុងការរៀបចំហិរញ្ញវត្ថុឲ្យបានត្រឹមត្រូវ៖
១. មានផែនការហិរញ្ញវត្ថុច្បាស់លាស់
លោកស្រី បានលើកឡើងថា មូលហេតុដែលលោកស្រីអាចចាប់ផ្ដើមអាជីវកម្មបានដោយសារ លោកស្រីមានគំនិត នៃផែនការរៀបចំហិរញ្ញវត្ថុយ៉ាងច្បាស់លាស់មួយផ្ទាល់ខ្លួន។ លោកស្រីបានធ្វើការគុណគូ គណនា ពីចំនួនលុយដែលត្រូវការសម្រាប់ចាប់ផ្ដើមអាជីវកម្ម ហើយនឹងរយៈពេលដែលលោកស្រីត្រូវសង់គេវិញបាន។ លោកស្រីបានលើកឡើងទៀតថា ការមានផែនការហិរញ្ញវត្ថុគឺជាគន្លឹះ ឆ្ពោះទៅរកការសម្រេចចិត្តរយៈពេលវែងក្នុងការសម្រេចចិត្តលើគម្រោងអ្វីមួយនាពេលអនាគត។
២. ប្រើក្បួន ៥០/២០/៣០
លោកស្រីបានលើកឡើងថា បើអ្នកចង់ឲ្យការគ្រប់គ្រងលើការចាយវាយប្រាក់ខែឲ្យមានប្រសិទ្ធភាពនោះ អ្នកគួរតែប្រើក្បួន ៥០/២០/៣០នេះ។ ក្នុងការប្រើក្បួននេះ ៥០ភាគរយនៃប្រាក់ខែអ្នកគួរតែចំណាយលើការរស់នៅដែលចាំបាច់ ដូចជាការធ្វើដំណើរ ការជួល និងគ្រឿងទេសជាដើម ហើយ២០ភាគរយសន្សំសម្រាប់អនាគតដូចសម្រាប់ពេលចូលនិវត្តន៍ជាដើម ចំណែកឯ ៣០ភាគរយសម្រាប់ចំណាយលើការកម្សាន្តសប្បាយរបស់អ្នក៕
អត្ថបទដោយ៖ ហុង