មុនចេញស្មាតហ្វូនអេក្រង់កោង OPPO ត្រៀមចេញម៉ូឌែល OPPO Find X ជាមុនសិន

0
1172

បន្ទាប់ពីស្មាតហ្វូនកំពូល OPPO F7 ចេញរូចមកដែលធ្វើឲ្យក្រុមហ៊ុនចិនមួយនេះរកចំណូលបានមិនស្ទើនោះ ឥឡូវខ្លួនត្រៀមប្រកាសកំពូលស្មាតហ្វូនចុងក្រោមមួយទៀត មុនពេលដែល Samsung នឹង Apple ចេញម៉ូឌែលថ្មីរបស់គេ ។

តាមរយៈ gsmarena.com បានបង្ហាញនៅម៉ូឌែលថ្មីអេក្រង់លាតមួយដែលកំពុងទាក់ទាញអារម្មណ៍ប្រិយមិត្តនោះ ហើយវាគឺម៉ូឌែល OPPO Find X ។

Find X ត្រូវបានគេមើលឃើញថា វាគឺជាស្មាតហ្វូនដែលមាន លក្ខណៈសម្បត្តិល្អគួរសម ដែលអាចឲ្យទិញហើយមិនស្ដាយលុយនោះទេ ។


១. ផ្នែកខាងមុខរបស់ Find X

ផ្នែកខាងមុខរបស់ ម៉ូឌែលនេះមានអេក្រង់ពេញ ៦.៤ អ៊ីញ ស្មើនឹង ៩០.៨% លើផ្ទៃខាងលើរបស់វាផងដែរ ជាមួយនឹងកម្រិតភាពច្បាស់ ១០៨០ x ២១៦០ ភីកស៊ែល ភ្ជាប់មកដោយ អេក្រង់ប្រភេទ AMOLED ហើយចំណុចដែលពិសេសនោះគឺកាមេរ៉ា ដែលមានទំហំ ២៥ មេហ្គាភីកស៊ែល ដូច OPPO F7 ដែរ ដូចយើងដឹងស្រាប់ហើយថា OPPO ព្យាយាមច្នៃខ្លួនទៅរកកាមេរ៉ាបែបអាជីពនៅពេលអនាគត ។

២. ផ្នែកគ្រឿងម៉ាស៊ីនខាងក្នុងរបស់ Find X

ផ្នែកម៉ាស៊ីនរបស់ម៉ូឌែលនេះ ដំណើរការដោយ Android 8.0 (Oreo), CPU Octa-core, GPU Adreno 630 បន្ទះឈីប Qualcomm SDM845 Snapdragon 845 នឹងបំពាក់ដោយ ទំហំរ៉េម ៤ ទៅ ៦ ជីហ្គាបៃ នឹង អង្គផ្ទុកទិន្នន័យ ៦៤, ១២៨ , នឹងអាចបន្ថែមដល់ ៤០០ ជីហ្គាបៃទៀតក៏បានដែរ ។

ម៉ូឌែលនេះមានកម្លាំថ្ម ៣៦៤៥ មីលីអំពែម៉ោង ធំជាង F7 ដែលអាចច្រើនបានមួយថ្ងៃយ៉ាងស្រួល ក្នុងការប្រើប្រាស់ច្រើន ។

៣. ផ្នែកខាងក្រោយរបស់ Find X

ចូលមកដល់តួខាងក្រោយរបស់ម៉ូឌែលគេឃើញមានចំណុចពិសេសៗច្រើន ដូចជាវាមានបន្ទះស្គេនម្រាមដៃ ​មានកាមេរ៉ាភ្លោះ មួយគ្រាប់ ១៦ មេហ្គាភីក នឹង មួយគ្រាប់ទៀត ២០ មេហ្គាភីកស៊ែល បំពាក់ដោយ OIS , dual-LED dual-tone flash ជាមួយ Geo-tagging, touch focus, face detection, HDR, panorama សម្រាប់មុខងាររបស់កាមេរ៉ាផងដែរ ។

សូមបញ្ជាក់ដែរ សម្រាប់ម៉ូឌែលនេះ វាមានសភាពស្រដៀងគ្នាទៅនឹង OPPO F7 សម្រាប់កម្មវីធីមួយចំនួន ហើយបើអ្នកមានលុយតិច ឬ កំពុងប្រើ OPPO F7 នោះ អ្នកមិនចាំបាច់ប្ដូរក៏បានដែរ ព្រោះមិនយូរទេ ស្មាតហ្វូនអេក្រង់កោង OPPO ដែលផ្គត់ផ្គង់អេក្រង់កោងដោយ Samsung នឹងចេញលក់លើទីផ្សារនៅពេលមិនយូរទៀតទេ ។

អត្ថបទដោយ ៖ ឆាំ មករា

 

LEAVE A REPLY

Please enter your comment!
Please enter your name here