លោក Dwayne៖ អាថ៌កំបាំងពីក្រោយភា​ពជោគជ័យរបស់​តារាហូលីវូតដ៏ល្បីរបស់ពិភពលោក

0
1903

ជីវិតគឺជាការតស៊ូឥតឈប់ឈរ បើមនុស្សម្នាក់ៗមិនមានការតស៊ូ ប្រឹងប្រែងទេ នោះជីវិតនឹងក្លាយទៅជាគ្មានន័យ រស់នៅដើម្បីកំដរតែថ្ងៃស្លាប់ទៅវិញប៉ុណ្ណោះ។

បើនិយាយពីការតស៊ូ យើងងាកមកមើលខ្សែជីវិតរបស់លោក Dwayne “The Rock” Johnson ដែលជាអ្នកកីឡាកាស និងជាកំពូលតារាហូលីហូតដ៏ល្បីល្បាញម្នាក់ដែលមានតម្លៃខ្លួនខ្ពស់ជាគេលំដាប់ទី២ របស់ពិភពលោក។ គាត់ទទួលបានប្រាក់ចំណូលសរុប ៦៥លានដុល្លារនៅក្នុងឆ្នាំ២០១៧។

ពេល The Rock ទៅដល់រដ្ឋហាវ៉ៃដើម្បីថតភាពយន្តរឿង “Jungle Cruise” របស់ក្រុមហ៊ុន Disney បានធ្វើឲ្យលោកនឹកឃើញពីជីវិតរបស់លោកកាលពីវ័យជំទង់ មុននឹងលោកមានភាពជោគជ័យដូចសព្វថ្ងៃ។


«កាលពីមុនខ្ញុំធ្លាប់រស់នៅទីនេះ ជាមួយឪពុកម្តាយរបស់ខ្ញុំ ហើយជីវិតនៅទីវាពិតជាមានការលំបាកខ្លំាងបំផុត ព្រោះតែភាពក្រីក្រ ត្រូវចំណាយលុយដើម្បីបង់ថ្លៃជួលស្នាក់នៅទៀត» លោក The Rock បានរៀបរាប់។

ការរស់នៅជាមួយនឹងភាពក្រីក្រនៅលើកោះមួយនេះ ធ្វើឲ្យលោកមានការតស៊ូយ៉ាងខ្លាំងជាមួយនឹងឪពុកម្តាយរបស់លោក ព្រោះពួកគេត្រូវរកចំណូលដើម្បីបង់ថ្លៃផ្ទះរាល់មួយសប្តាហ៍ម្តង។ មានពេលខ្លះដោយរកចំណូលបង់ផ្ទះមិនគ្រប់គ្រាន់ត្រូវម្ចាស់ផ្ទះបណ្តេញចេញក៏មានដែរ។

នៅពេល The Rock មានអាយុ ១៤ឆ្នាំ លោកចាប់ចាប់ផ្តើមអាជីពធ្វើជាកីឡាករបោកចំបាប់ (អ្នកកីឡាកាស) ហើយបានចូលរួមក្នុងការប្រយុទ្ធជាច្រើន។

តែកំឡុងពេលនោះ លោកក៏ធ្លាប់ត្រូវបានប៉ូលីសចាប់ដាក់ឃុំចំនួន១៣ដងដែរ ដោយសារលោកសេពគប់ជាមួយមនុស្សអាក្រក់ តែត្រូវបានឪពុកម្តាយធានាចេញវិញទាំង១៣ដង។

នៅពេលពួកគេត្រឡប់មកផ្ទះវិញ ស្រាប់តែឃើញទ្វាជាប់សោរជាមួយនឹងលិខិតមួយច្បាប់ដែលប្រាប់ឲ្យពួកគេរើរឥវ៉ាន់ចេញ។ ពួកគេមិនដឹងថាត្រូវទៅនៅទីណាទេ?

លោក The Rock បាននិយាយថា៖ «ខ្ញុំមិនត្រូវអស់សង្ឃឹមជាដាច់ខាត ខ្ញុំ​ប្តេជ្ញានឹងក្លាយជាអ្នកចំបាប់ដ៏ល្បីម្នាក់»។

ដោយសារភាពក្រីក្រ និងការបណ្តេញចេញនេះ ធ្វើឲ្យ​លោកកាន់តែមានកម្លាំងចិត្តនិងការ ប្តេជ្ញាចិត្តរហូតលោកបានក្លាយជាអ្នកចំបាប់ដ៏ល្បីរបស់ពិភពលោក។

ដោយមើឃើញពីសមត្ថភាព ទេពកោសល្យ និងរូបរាងដ៏សង្ហារបស់លោក ទើបធ្វើឲ្យផលិតភាពយន្តហូលីវូតជាច្រើន បានទទួលយករូបលោកទៅសម្តែង ហើយក៏បានក្លាយជាតារាសម្តែងហូលីវូតដ៏ល្បីល្បាញមកដល់សព្វថ្ងៃនេះ។

មនុស្សយើងកើតមកគ្មានអ្នកណាចង់ក្រីក្រលំបាកទេ តែវាក៏មិនមែនជាកំហុសដែរ បើអ្នកកើតមកក្រីក្រលំបាកនោះ អ្វីដែរសំខាន់គឺអ្នកត្រូវប្តេជ្ញាដើរចេញពីស្ថានភាពទាំងនេះ ដោយចាត់ទុកវាជាកម្លាំងចិត្តក្នុងការតស៊ូទៅរកភាពប្រសើរឡើង៕

អត្ថបទ៖ វ៉ាត វឌ្ឍនា

 

LEAVE A REPLY

Please enter your comment!
Please enter your name here