ខុងជឺ៖ ឧស្សាហ៍ខុសរឿង៥យ៉ាង ទោះជាប្រឹងប្រែងយ៉ាងណាក៏នៅតែក្រ នៅតែបរាជ័យដែរ

0
41205

ថ្ងៃនេះ សូមបន្តលើកឡើងអត្ថបទទាក់ទងនឹងទស្សនៈជីវិតដែលមានប្រយោជន៍ដល់ជីវភាពរស់នៅប្រចាំថ្ងៃ។ ជាទូទៅយើងតែឮការដាស់តឿនអំពីការប្រឹងប្រែង ឧស្សាហ៍ព្យាយាមដើម្បីសម្រេចបានជោគជ័យធំៗ។តែតាមពិតទៅការប្រឹងប្រែងខុសបែបបទក៏មិនប្រាកដថាជោគជ័យដែរ។ ជាក់ស្ដែងទស្សនវិទូិចិនដ៏ល្បីល្បាញ ខុងជឺ បានបន្សល់ទុកបណ្ដាំ ៥ ចំណុចទាក់ទងនឹងរឿងឧស្សាហ៍ខុសរឿងនេះដែលនាំឱ្យយើងនៅតែក្រ (ទ្រព្យនិងសេចក្ដីសុខ)៖

ប្រការ​ ១៖ ប្រឹងប្រែងដោយគ្មានគម្រោងការច្បាស់លាស៖

ការប្រឹងប្រែងធ្វើការតែគ្មានផែនការច្បាស់លាស់ ដូចជាគម្រោងវែង និងខ្លី ហាក់ដូចជាទូកដែលរសាត់ទៅមុខគ្មានគោលដៅអញ្ជឹង។​ ចុងក្រោយគឺមិនដឹងលទ្ធផលនៅឯណា ទេបានត្រឹមតែហត់អត់អំពើ។ហេតុនេះគួរចេះរៀបចំបែងចែកលំដាប់ថ្នាក់ ឬភាពសំខាន់នៃការងារ និងរៀបចំផែនការទៅតាមសភាពជាក់ស្ដែង។

ប្រការ​ ២៖ ធ្វើការគ្មានពេលសម្រាក៖

មនុស្សជាច្រើនក្នុងយុគសម័យទំនើបនេះ ព្យាយាមប្រណាំងប្រជែងគ្នាការ​ធ្វើ​ការរំលង​អាធ្រាត្រ ចូល​គេង​យប់​ជ្រៅយឺត តែបែរជា​​ប្រញាប់​ក្រោក។ ការខំហួសប្រមាណនេះតាមពិតមិនសូវមានគុណភាពទេ គឺមានតែបរិមាណ។នោះព្រោះតែការបង្ខំខួរក្បាលសម្រាកមិនគ្រប់គ្រាន់ នឹង​បំផ្លាញសមត្ថភាព​​ច្នៃ​ប្រឌិត​ថ្មី​ៗ ហើយក៏ធ្វើឱ្យប៉ះពាល់ដល់សុខភាពផងដែរ។

ប្រការ​ទី​៣៖ ខំប្រឹងតែខុសពេលខុសវេលា៖

ការខំប្រឹងធ្វើការក៏មិនមែនចេះតែធ្វើទៅខុសពេលវេលាដែរ គឺត្រូវយល់ដឹងពីកាលៈទេសៈឱ្យច្បាស់ព្រោះពេលខ្លះការងារល្អតែពេលវេលាមិនអំណោយផលក៏លទ្ធផលមិនល្អទៅតាមនោះដែរ។

ប្រការទី៤៖ ខំប្រឹងទាំងមិនមានឆន្ទៈ៖

ការខំប្រឹងប្រែងធ្វើការដោយមិនមានឆន្ទៈ ដោយសារយើងគ្មានចំណង់ ឬគ្មានការចូលចិត្តនឹងការងារក៏មិនអាចទទួលបានលទ្ធផលល្អដែរ។ ហេតុនេះដំបូងបំផុតត្រូវដឹងថាការងារដែលយើងធ្វើជាការងារដែលយើងចង់ និងមានប្រយោជន៍ចំពោះខ្លួន អ្នកដទៃ និងសង្គម។

ប្រការ​ ៥៖ ធ្វើការលែងស្គាល់គ្រួសារ បងប្អូនមិត្តភក្ដិ៖

ធ្វើការជារឿងចាំបាច់ តែបើឧស្សាហ៍ដល់ថ្នាក់ភ្លេចប្រពន្ធកូន គ្រួសារ សាច់ញាតិ មិត្តភក្ដិហើយនោះ គឺកំពុងតែនាំខ្លួនទៅផ្លុវខុសហើយ។ ព្រោះជោគជ័យនៃការងារត្រូវផ្សារភ្ជាប់នឹងសេចក្ដីសុខជាមួយមនុស្សដែលយើងស្រឡាញ់ោ៕

អត្ថបទ៖ មាំ វិបុល, Leadership Editor, Business Cambodia

 

LEAVE A REPLY

Please enter your comment!
Please enter your name here