តើកំពូលអ្នកលក់ដែលមានជាងគេបំផុតក្នុងលោកម្នាក់នេះគេងប៉ុន្មានម៉ោងក្នុងមួយថ្ងៃ?

0
4878

ទាំងអស់គ្នាប្រហែលគេនាំគ្នាគិតថា​អ្នកមាន គេមានព្រោះគេធ្វើការគ្មានពេលដេកគ្រប់គ្រាន់ទ្បើយ។​ទោះនៅក្នុងប្រទេសអភិវឌ្ឍ ឬកំពុងអភិវឌ្ឍក្តី​ ជោគជ័យមិនអាចកើតទ្បើងដោយងាយៗនោះទេ ​តែយ៉ាងណា​បុរស​ម្នាក់នេះបានបង្ហាញប្រាប់យើងថា​មិនចាំបាច់ធ្វើការគ្មានពេលដេកគ្រប់គ្រាន់​ដើម្បីតែចង់ក្លាយជាមហាសេដ្ឋីនោះទេ។​សម្រាប់លោក Jeff Bezosដែលជាស្ថាបនិករបស់ក្រុមហ៊ុន​ Amazon ​គឺលោកគេងមិនតិចជាង៨ម៉ោងទ្បើយក្នុងមួយថ្ងៃ។

លោកមហាសេដ្ឋី​​ Jeff Bezos ជាសហគ្រិនដែលមានទ្រព្យច្រើនជាងគេ​បំផុតក្នុងលោក។​គាត់បានស្នងតំណែង​ពីមហាសេដ្ឋី Bill Gates ​អស់រយះពេលជិតមួយឆ្នាំហើយ។​

គាត់នេះជាស្ថាបនិកក្រុមហ៊ុនលក់ទំនិញតាមអនទ្បាញ​ខ្នាតយក្ស​របស់អាមេរិកគឺ Amazon.com ។ គិតត្រឹមខែមិថុនាឆ្នាំ​២០១៨នេះ ​លោក Jeff ​មានទ្រព្យរហូតដល់ជាង​១៣៥ពាន់លានដុល្លារឯនោះ។​តែយ៉ាងណា​គាត់ជាមនុស្ស​ដែលគាំទ្រគំនិតគេងឲ្យបាន៨ម៉ោង​យ៉ាងតិច​ដើម្បីប្រសិទ្ធិការងារខ្ពស់។


គាត់ធ្លាប់ប្រាប់ថា ​​ពេលណាដែលគាត់បានគេង៨ម៉ោង​ ពេលនោះ​គាត់មានអារម្មណ៍ល្អ​ ហើយ​ធ្វើការពេញ​ដោយកម្លាំងពេញមួយថ្ងៃ។ គាត់បានពន្យល់ថា​ពេលគេងបានឆ្អែតល្អ​នោះខួរក្បាលអ្នកក៏គិតបានល្អដែរ។​​ខុសពីមេក្រុមហ៊ុនធំៗឯទៀតដូចជា​ក្រុមហ៊ុន Apple ​និង Samsung ​​លោក Jeff​តែងទៅធ្វើការយឺតនៅពេលព្រឹក ​ព្រោះ​តែគាត់គេងច្រើន​ហើយគាត់ក៏ចំណាយពេលព្រឹក ញុាំអាហារពេលព្រឹកជាមួយប្រពន្ធកូនគាត់ផងដែរ។

Jeff Bezos ជាកំពូលអ្នកលក់ម្នាក់ដែលខ្ញុំតែងតែសសើរគាត់មិនចេះឈប់ទ្បើយ ក្នុងការបង្រៀនវគ្គខ្លី​ក្លាយជាកំពូល​អ្នកលក់​ជារៀងរាល់ខែ។ ​គាត់ពូកែខាងលក់ចំណុចពិសេសបំផុត​​ហើយដោយសារតែគាត់នេះ​ហើយ​បានធ្វើឲ្យបណ្ណាគារធំៗបំផុតរបស់ពិភពលោកនាំគ្នាបិទទ្វារ​គ្រប់ទីកន្លែង​ដោយសារតែលក់លែងឈ្នះ​គេហទំព័រ Amazon.com។

មានទម្លាប់មួយទៀតផងដែរ​ដែលលោកអ្នកប្រហែលជានឹកស្មានមិនដល់ទេចំពោះសេដ្ឋីដែលមានជាងគេ​រូបនេះគឺ​គាត់ចូលចិត្តលាងចានដោយខ្លួនឯងនៅពេលយប់។​ គាត់បានប្រាប់សារពត៌មានថា​វាជាការងារដែលគួរឲ្យចង់ធ្វើបំផុតនៅពេលយប់។

ចង់ស្វែងយល់ពីចំណុចទាក់ទាញនិងការ​លក់អារម្មណ៍​សម្រាប់ផលិតផល​ឬសេវាកម្មរបស់លោកអ្នក​ សូម​រង់ចាំអានសៀវភៅ​ “លក់អារម្មណ៍​” ដែលនឹងចេញផ្សាយនៅ 11/11/2018៕

“លក់អារម្មណ៍”
តម្លៃលក់ធម្មតា​ 15$
កក់មុនតម្លៃ 7$
ដើម្បីកក់មុន​សូមចុះឈ្មោះនិងបង់លុយមុនតាមមធ្យោបាយដូចខាងក្រោម
1. Wing Acc: 00562945
2. Acleda Acc: Som kosal 2900 2023987710
3. ABA Bank Acc: som kosal 000327513
4. វេលុយតាមទូរស័ព្ទ​: 092850854
ដឹកជញ្ជូនដល់កន្លែងចាប់ពីថ្ងៃទី​11 ខែ11 2018

អត្ថបទដោយ​: សំ​កុសល

អ្នកនិពន្ធសៀវភៅ ចង់ពូកែរកសុី​ត្រូវចេះសំលៀងពូថៅ
ទំនាក់ទំនងអ្នកនិពន្ធផ្ទាល់តាមហ្វេសប៊ុក​ Sam Kosal

LEAVE A REPLY

Please enter your comment!
Please enter your name here