មកមើលគុណសម្បត្តិ Ford Ranger 2019 តម្លៃ ៥២០០០ ដុល្លារ ដែលមកដល់ក្នុងចុងខែ ១០

0
7720

បើនិយាយដល់រឿងរថយន្ដ សព្វថ្ងៃនេះប្រទេសយើងមានរថយន្ដច្រើនប្រភេទ ច្រើនស៊េរីណាស់ដែលនាំចូលមកពីបរទេស ទាំងមួយទឹក នឹងថ្មី ជាមួយនឹងតម្លៃគួរសមដែរ ។

ហើយពេលនេះយើងនឹងលើកយកម៉ូឌែលរថយន្ដ Ford Ranger 2019 ទាំង ៩ ពណ៍របស់ម៉ូដែល Pick Up សម្រាប់អ្នកដែលនិយមចូលចិត្ត នឹងគាំទ្រ ម៉ូដែល Pick Up មកបង្ហាញ ។

Ford Ranger Pick up 2019 បានបំពាក់នូវលក្ខណៈពិសេសៗជាច្រើន បួករួម ៨ ពណ៌បន្ថែមទៀតសម្រាប់ឲ្យអតិថិជនងាយស្រួលក្នុងការជ្រើសរើស រួមមាន ៖ ពណ៌ទឹកក្រូច (Saber Orange) ពណ៌ខៀវស្រាល (Lightning Blue) ពណ៌ក្រហម (Hot Paper Red) ពណ៌ខ្មៅ (Absolute Black), ពណ៌ប្រផេះ (Magnetic Gray), ពណ៌ប្រាក់ (Ingot Silver), ពណ៌ផ្លាទីន ស (White Platinum), នឹងម៉ូដែលចុងក្រោយ មានពណ៌ ស (Oxford White) ហើយវាក៏មានតម្លៃប្រហាក់ប្រហែលគ្នាដែរ ។


ជាពិសេស Pick Up 2019 នេះមានលក្ខណៈល្អ អាចបើកបរលើផ្លូវលំបាកៗបានច្រើនស្ថានភាពផងដែរ ជាមួយការពារផ្នែកខាងក្រោមរថយន្ដ(បាត) បានល្អ នឹងសំបកកង់រថយន្ដដែលអាចគ្រប់គ្រងស្ថានភាពផ្លូវ ជាមួយអេក្រង់សម្រាប់តាមដានលើការបើកបរផងដែរ។

ក្នុងនោះ Ford Ranger 2019 មានអេក្រង់ទំហំ ៨ អ៊ីញ បំពាក់មកដោយបច្ចេកវិទ្យា SYNC3 ជាមួយ Apple Car Play និង Android Auto បួករួមទាំងបច្ចេកវិទ្យា 4G LTE Wifi Hotspot ដែលអាចភ្ជាប់ជាមួយស្មាតហ្វូនបានផងដែរ ។

ជាងនេះទៅទៀត Ford ក៏បានផ្ជាប់មកបច្ចេកវិទ្យា (Automatic Emergency Braking) ដែលធ្វើការជាន់ហ្រ្វាំងស្វ័យប្រវត្តិនៅពេលមានស្ថានការណ៍ខុសប្រក្រតីកើតឡើង និង មានស៊ែនស័រ សម្រាប់បញ្ជានៅពេលថយក្រោយម្ដងៗ ជាមួយការរក្សាយាន្ដយន្ដ​ឲ្យបើកក្នុងគន្លងផ្លូវបានស្រួលទៀតផង។

សម្រាប់ ៨ ពណ៌នេះ Ford Ranger ក៏បន្ថែម ៨ ជម្រើសសម្រាប់អតិថិជនដែរ មាន Ford Ranger XL, XL Chrome, STX, Lariat, Lariat Chrome នឹង Lariat Spot ហើយតម្លៃ Ford Ranger 2019 វិញក្រុមហ៊ុនដាក់់លក់ខ្ទង់ ៥២,០០០ ដុល្លារសម្រាប់ទីផ្សារបរទេស ។

អត្ថបទដោយ ៖​ ឆាំ មករា

LEAVE A REPLY

Please enter your comment!
Please enter your name here