ដឹ ផាក លែន ៥៩៨ គម្រោងគេហដ្ឋានដែលស្ថិតក្នុង តំបន់ដែលមានការអភិវឌ្ឍន៍ខ្លាំង

0
25885

ដឹ ផាក​ លែន ៥៩៨ គឺជាគម្រោងអភិវឌ្ឍន៍លំនៅដ្ឋានបែបទំនើបសម័យថ្មីរបស់ ជីប ម៉ុង លែន គ្របដណ្តប់លើផ្ទៃដីប្រមាណ ៣០ ហិចតា​​ ស្ថិតនៅ តាមបណ្តោយផ្លូវ ៥៩៨ ឬ ផ្លូវ ជាសុផារ៉ា ចម្ងាយប្រហែល ៤គីឡូម៉ែត្រពីរង្វង់មូលកាំកូ​​ ដែលមានចំនួនសរុបប្រមាណជាង ១២០០ លំនៅដ្ឋាន។​

គម្រោង ដឹ ផាក លែន ៥៩៨ ជាគម្រោងលំនៅដ្ឋានប្រណីតដែលហ៊ុមព័ទ្ធទៅដោយការអភិវឌ្ឍន៍ធំៗ ដូចជា​ ផ្សារទំនើបខ្នាតអន្តរជាតិ សាលារៀនចាប់ពីថ្នាក់មត្តេយ្យរហូតដល់សកលវិទ្យាល័យ ហាងកាហ្វេទំនើប ​ភោជនីយដ្ឋាន និងមន្ទីរពេទ្យជាដើម ដែលធ្វើអោយសន្ទស្សន៍នៃតម្លៃអចលនទ្រព្យមានការកើនឡើងយ៉ាងឆាប់រហ័សពីមួយថ្ងៃទៅមួយថ្ងៃ។ គម្រោងនេះ មាន ច្រកចេញចូល ធំៗ ចំនួន៣ ច្រកទី១ស្ថិតនៅលើផ្លូវ៥៩៨ ដែលភ្ជាប់ ទៅ​កាំកូ ​ ផ្សារ Aeon 2 និងទីប្រជុំជនផ្សេងៗទៀត ច្រកទី២ ភ្ជាប់ទៅកាន់ផ្លូវ៥៩៨ និងផ្លូវជាតិលេខ៥ ច្រកទី៣ ភ្ជាប់ទៅ ទួលសង្កែ ទៅកាន់ផ្លូវជាតិផ្សេងៗ ដូចជាផ្លូវជាតិលេខ៤ លេខ៥ និងលេខ៦។


ក្រៅពីការអភិវឌ្ឍន៍លំនៅដ្ឋាន នៅក្នុងគម្រោងក៏មានសាងសង់ជា ក្លឹបហាត់ប្រាណទំនើបស្តង់ដារ អាងហែលទឹក និងសួនច្បារដ៏ស្រស់ត្រកាលដែលមានឧបករណ៍សំរាប់ក្មេងលេងកំសាន្ត។​ កាន់តែពិសេសជាងនេះទៅទៀត ក្នុងគម្រោងក៏មានសាងសង់ជាផ្សារទំនើបស្ថិតនៅខាងមុខគម្រោងផ្ទាល់តែម្តង។​ ទាំងអស់នេះហើយអាចធ្វើអោយការរស់នៅរបស់លោកអ្នកកាន់តែមានភាពងាយស្រួលជាមួយនឹងជម្រើសដ៏សម្បូរបែប​ ដោយមិនចាំបាច់ចំណាយពេលវេលាធ្វើដំណើរទៅឆ្ងាយ អាចជួយសន្សំពេលវេលា ជាពិសេសមានសុវត្ថិភាព។

 

គម្រោង ដឹ ផាក លែន ៥៩៨ មានផ្ទះចំនួន ៦ ប្រភេទ វីឡាឃ្វីន វីឡាឃ្វីនអេ វីឡាភ្លោះ វីឡាកូនកាត់ A  វីឡាកូនកាត់ Bនិង​ផ្ទះប្រកបអាជីវកម្មដែលនឹងធ្វើការសាងសង់នៅលើទីតាំងដែលអំណោយផលដល់ ការប្រកបរបរ និងអាជីវកម្មផ្សេងៗ ដូចជា ហាងលក់ទំនិញ ភោជនីយដ្ឋាន និងការិយាល័យ ជាដើម។

មហាវិថីក្នុងគម្រោងនេះមានទទឹង ២៤ម៉ែត្រ អាចឲ្យរថយន្តធ្វើចរាចរណ៍ បាន៦ជួរ អាចបង្កលក្ខណៈ ដល់ការធ្វើដំណើរចេញចូល ដោយមិនបារម្ភចំពោះការកកស្ទះក្នុងបុរី។ លើសពីនេះទៅទៀត មានចឹញ្ចើមផ្លូវ ២ម៉ែត្រកន្លះសងខាង សំរាប់អ្នកដំណើរថ្មើរជើងផងដែរ។ នៅតាមដងវិថីមានលម្អទៅដោយ សួនច្បារនៅទ្រូងផ្លូវប្រវែងទទឹង ៣ម៉ែត្រ ដែលមានដាំដើមឈើធំៗបែកមែកសាខាបង្កើតជាទេសភាពពណ៌បៃតង ធ្វើអោយអ្នករស់នៅក្នុងគម្រោងមានភាពស្រស់ ស្រាយនៅពេលដែលត្រលប់មកដល់ផ្ទះវិញ។​ សម្រាប់ព័ត៌មានលម្អិត សូមទាក់ទងមកកាន់លេខទូរស័ព្ទ 061/0718/081 997 888 ឬ​ចូលទៅកាន់ទំព័រ Facebook: Chip Mong Land ឬអាចអញ្ជើញមកកាន់ការិយាល័យលក់ដោយផ្ទាល់ ដែលមានអាសយដ្ឋានដូចខាងក្រោម៖

ការិយាល័យកណ្តាល៖ អគារលេខ 137B មហាវិថីម៉ៅសេងទុង ខណ្ឌចំការមន។​

ការិយាល័យលក់ ដឹ ផាក លែន 598៖ ផ្លូវ ជា សុផារ៉ា ចម្ងាយ 4 គីឡូម៉ែត្រពីរង្វង់មូលកាំកូ ស្ថិតនៅខាងស្តាំដៃ។

ការិយាល័យលក់ ដឹ លែនម៉ាក 271៖ ផ្លូវ 271 កែង 371

ជីប​ ម៉ុង លែន ជឿជាក់ក្នុងការរស់នៅ

LEAVE A REPLY

Please enter your comment!
Please enter your name here