មិនធម្មតា!Boostrong នាំយកការប្រកួតកីឡាបាល់ទាត់ពិភពលោក ២០១៨ ផ្ដាច់មុខមកកម្ពុជា

ភ្នំពេញ៖ ភេសជ្ជៈប៉ូវកម្លាំង Boostrong ចាប់ដៃគ្នាជាមួយ សេវាផ្សព្វផ្សាយកម្ពុជា (CBS) និងនាំយកព្រឹត្ដិការ នៃការប្រកួត កីឡាបាល់ទាត់ ពិភពលោក (World Cup 2018) មកចាក់ផ្សាយបន្ដនៅកម្ពុជា នាពេលឆាប់ៗខាងមុខ ។

លោក ឃី ស៊ីណា ប្រធាន គ្រប គ្រង ប្រព័ន្ធផ្សព្វផ្សាយ នៃភេសជ្ជៈប៉ូវកម្លាំង Boostrong បានឲ្យដឹងថា ដើម្បី នាំយក ព្រឹត្ដិការណ៍ កីឡាពិភពលោក ប្រចាំឆ្នាំ ២០១៨ នេះ មក ផ្សព្វផ្សាយ បន្ដ ផ្ទាល់ ដល់ ប្រជាពលរដ្ឋ និង យុវជន កម្ពុជា ឲ្យ បាន ទស្សាន ទាន់ពេល Boostrong បាន ចាប់ដៃគ្នា ជាមួយ CBS និង ផ្ដើម ផ្សាយ បន្ដ ផ្ទាល់ ផ្ដាច់ មុខ ចំពោះ ការ ប្រកួត កីឡា បាល់ទាល់ពិភពលោក នាឆ្នាំនេះ ។

លោក បាន ឲ្យដឹងទៀតថា ក្រៅ ពីការ ផ្សាយ បន្ដផ្ទាល់ នេះ Boostrong កំពុង រៀបចំ ការការ ផ្សព្វផ្សាយ បន្ដ និង បង្កើត ជាវីដេអូពិសេសជាច្រើន មានទាំង ការ ឆ្លើយ សំណួរ ទទួលបាន រង្វាន់ពី Boostrong ថែមទៀត ផង។


គូប្រកួតបើកឆាក នៃការប្រកួតបាល់ទាត់ពិភពលោក ឆ្នាំ២០១៨ នៅក្នុងប្រទេសរ៉ូស្ស៊ី គឺក្រុម បាល់ទាត់ជម្រើសជាតិ រ៉ូស្ស៊ី ដែលជាម្ចាស់ប្រទេស ជួបជាមួយក្រុម អារ៉ាប៊ី សាអ៊ូឌីត នៅក្នុងកីឡដ្ឋាន «Loujniki» នៃរដ្ឋធានីម៉ូស្គូ។ ការចាប់ផ្ដើមព្រឹត្តិការណ៍ពិភពលោកនេះ នឹងប្រព្រឹត្តិទៅនៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៨នេះ។

ក្រុមអាល្លឺម៉ង់ ដែលជាម្ចាស់ពានរង្វាន់ កាលពីឆ្នាំ២០១៤ (ក្នុងប្រទេសប្រេស៊ីល) ត្រូវនៅក្នុងពូលជាមួយ ម៉ិចស៊ិក ស៊ុយអែដ និងកូរ៉េខាងត្បូង។ រីឯក្រុមប្រេស៊ីល ដែលធ្លាប់លើកពានពិភពលោក ចំនួន៥ដង ឬក៏ប្រទេសបារាំង ដែលធ្លាប់លើកបានម្ដងដែរនោះ បានដឹងរួចហើយ ពីគូប្រកួតរបស់ផងខ្លួន តាមរយៈការចាប់ឆ្នោត ក្នុងថ្ងៃសុក្រ ទី១ ខែធ្នូ ឆ្នាំ២០១៧នេះ ក្នុងវិមានក្រឹមឡាំង នៃរដ្ឋធានីម៉ូស្គូ ប្រទេសរ៉ូស្ស៊ី។

ការប្រកួតដែលនឹងបើកធ្វើនៅថ្ងៃដំបូង (ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៨) ជាការប្រកួតរវាងក្រុមបាល់ទាត់ ជម្រើសជាតិរ៉ូស្ស៊ី ដែលជាម្ចាស់ផ្ទះ ទល់នឹងក្រុមអារ៉ាប៊ី សាអ៊ូឌីត នៅក្នុងពហុកីឡាដ្ឋាន «Loujniki» នៃរដ្ឋធានី ម៉ូស្គូ ដែលអាចទទួលបានអ្នកទស្សនា ចំនួនប្រមាណជា ៨១០០០កៅអី។

ជាការកត់សម្គាល់ សម្រាប់ក្រុមខ្លាំងៗ និងល្បីៗ ផ្សេងទៀត នៅក្នុងវគ្គប្រកួតជម្រុះក្នុងពូលទាំងនេះ រួមមាន ក្រុមអេស្ប៉ាញ (ម្ចាស់ពានពិភពលោក និងអ៊ឺរ៉ុបជាច្រើន ដង) នឹងត្រូវប៉ះជាមួយក្រុមព័រទុយហ្គាល់ (ម្ចាស់ពានអ៊ឺរ៉ុប ឆ្នាំ២០១៦) នៅក្នុងពូល «B» ជាមួយក្រុមម៉ារ៉ុក និងអៀរ៉ង់ ខណៈក្រុមប្រេស៊ីល នឹងជួប ជាមួយ ក្រុមស្វីស កូស្ដារីកា និងក្រុមសែរប៊ី នៅក្នុងពូល «E»។

នៅក្នុងពូលនីមួយៗ បន្ទាប់ពីជួបប្រកួតវិលជុំជាមួយគ្នា នៅក្នុងវគ្គជម្រុះនេះរួច ក្រុមដែលទទួលបានពិន្ទុ និងចំណាត់ថ្នាក់លេខ១ និងលេខ២ នឹងត្រូវឡើងទៅប្រកួតនៅវគ្គ១ភាគ៨ផ្ដាច់ព្រ័ត្រ ខណៈក្រុមជាប់លេខ៣ និងលេខ៤ ត្រូវហាលអាវ និងវេចបង្វិចត្រឡប់ទៅផ្ទះវិញ។

ខាងក្រោមនេះ ជាក្រុមគូប្រកួត នៅក្នុងពូលទាំង៨៖

LEAVE A REPLY

Please enter your comment!
Please enter your name here