ម៉ាកយីហោណាខ្លះ ដែលមានអាយុកាលជាង១០០ឆ្នាំហើយ កេរ្តិ៍ឈ្មោះនៅតែល្បីល្បាញ? (ភាគ១)

0
2333

យីហោល្បីល្បាញក្នុងលោកចំនួន៤ របស់ក្រុមហ៊ុនបច្ចេកវិទ្យាផ្សេងៗគ្នា​មានអាយុជាង១០០ឆ្នាំហើយ ប៉ុន្តែមិនបានចាស់ទ្រុធទ្រោមទៅតាមអាយុកាលឡើយ ផ្ទុយមកវិញក្រុមហ៊ុនទាំងនេះ​កាន់តែ មានកេរ្តិ៍​ឈ្មោះ​នៅតែល្បីល្បាញខ្លាំងឡើងៗ។ យីហោចាស់វស្សាទាំងនេះ សុទ្ធតែមានចំណុចពិសេសរៀងខ្លួនៗ ដែលអាចសណ្តំចិត្តអតិថិជនស្ទើរជុំវិញពិភពលោកអោយបន្តប្រើប្រាស់រហូតមកទល់នឹងបច្ចុប្បន្ននេះ។

ថ្ងៃនេះ Business Cambodia សូមលើកម៉ាកយីហោធំៗ៤ ដែលមានអាយុកាលជាង១០០ឆ្នាំ និងកំពុងឈលើទីផ្សារយ៉ាងរឹងមាំ ហើយក៏កំពុងមានលក់ផលិតផលនៅកម្ពុជាផងដែរ៖

/  កាំមេរ៉ា Nikon


លោក Nippon Kogaku ស្ថាបនិក Nikon ជាយីហោរបស់កាមេរ៉ាជប៉ុនឈរក្នុងចំណោមលំដាប់ជួរមុខ ក្នុងវិស័យផលិតកម្មកាមេរ៉ានេះដដែល បើគិតពីពេលកកើតមកទល់នឹងបច្ចុប្បន្នយីហោដ៏ល្បីល្បាញ Nikon មានអាយុកាល១០១ឆ្នាំមកហើយ។ Nikon Corporation មិនត្រឹមតែបង្កើតផលិតផល លក់ខ្លួនឯងប៉ុណ្ណោះទេ សហគ្រាសនេះជាកន្លែងផ្គត់ផ្គង់សម្ភារៈដល់Canon ជាគូប្រកួតប្រជែង ដ៏ស្វិតស្វាញទៀតផង។

Nikon Corporation បានធ្វើការអភិវឌ្ឍន៍ផលិតផលខ្លួនជាមួយបច្ចេកវិទ្យាថ្មីៗ សម្រាប់​អ្នកស្រលាញ់​ការថតរូប និងអ្នកថតរូបអាជីពពេញចិត្តពេញមួយសតវត្សហើយ ចំណុចពិសេសទាំងនេះ បានជួយ​អោ​យ​​ក្រុមហ៊ុនក្នុងប្រទេស​សេដ្ឋកិច្ចខ្លាំងនៅអាស៊ីមួយនេះ មានទ្រព្យសកម្មជាង៨៨២​ពាន់លានដុល្លារកា​ល​​ពីឆ្នាំ២០១៦។

/  Suzuki

លោក Michio Suzuki ស្ថាបនិកក្រុមហ៊ុនម៉ូតូ Suzuki មានឈ្មោះបោះសម្លេងទូទាំងពិភពលោក ក្នុងនោះរួមមានកម្ពុជាផងដែរ បើរាប់ពីអាយុកាលក្រុមហ៊ុនមានស្នាក់ការកណ្តាលនៅក្រុង Hamamatsu នេះ Suzuki បានដំណើរការជាង១០៩ឆ្នាំមកហើយនៅលើទីផ្សារ។ ឆ្នាំ១៩០៩ លោក Suzuki ពេលនោះអាយុ២២ឆ្នាំនៅឡើយ បានចាប់ផ្តើមរបររកស៊ីផលិតម៉ាស៊ីនក្នុងឧស្សាហកម្មសូត្រ ស្របពេលអាជីវកម្មដើររលូន និងរីកចម្រើនយ៉ាងឆាប់រហ័សទ្រព្យសកម្មរបស់​លោកកើនឡើង​យ៉ាងគំហុកជាបន្តបន្ទាប់ចាប់តាំងពីពេលនោះមក។ អាជីវកម្មនេះចាប់ផ្តើមឈានជើងចូលទីផ្សារ​អន្តរជាតិ​នៅឆ្នាំ១៩២៦ ពោលក្រោយពេលចាប់ផ្តើម​ត្រឹមតែ​៦ឆ្នាំ​ប៉ុណ្ណោះ។

លុះដល់ឆ្នាំ១៩៥៥ ក្រុមហ៊ុនផលិតដ៏ធំនេះចាប់ផ្តើមផលិតរថយន្តជាលើកដំបូង ដោយដាក់ឈ្មោះថា Suzulight ដោយជោគជ័យ។ ក្រោយមកទៀតក្រុមហ៊ុន Suzuki Motor Company បានបញ្ចេញ​ម៉ូតូលក់នៅទីផ្សារអាមេរិកនៅឆ្នាំ១៩៦៣ និងបាននាំចេញរថយន្តមកកាន់​ទីផ្សារដដែលនេះ​នៅឆ្នាំ​១៩៨៥។

បិតាក្រុមហ៊ុន Suzuki Motor Company លោក Michio Suzuki បានស្លាប់ក្នុងឆ្នាំ១៩៨២ ដែលបាន​បន្សល់ទុកក្រុមហ៊ុនមានទ្រព្យសកម្មជាង២០០០ពាន់លានដុល្លារមានសហគ្រាសនៅ២៣ប្រទេសផ្សេងគ្នា ចែកចាយម៉ូតូ និងរថយន្តទៅកាន់ទីផ្សារអន្តរជាតិចំនួន១៩២ប្រទេស និងមានបុគ្គលិក​ជិត​កន្លះលាន​នាក់កាលពីឆ្នាំ២០១៤។

/  នាឡិកា Rolex

លោក Hans Wilsdorf ស្ថាបនិកនាឡិកាដៃម៉ាកល្បី Rolex បានបង្កើតយីហោនេះឡើងតាំ​ងពីដើម​សត​វត្សទី១៩ មកម្លេះ។ បើទោះបីមានអាយុកាលជាង១០០ឆ្នាំមកហើយក្តីយីហោ Rolex នៅតែអាច​ឈរ​នៅលំដាប់កំពូលជានាឡិកាប្រ៊េនល្បីតរៀងមកដដែល ដោយសារតែភាពលេចធ្លោនៃរចនាបទ និងជាម៉ាកសញ្ញាស្ថិតក្នុងអារម្មណ៍របស់អ្នកប្រើប្រាស់។

ស្ថាបនិកងប់នឹងនាឡិការូបនេះ បានខ្ចីលុយពីប្អូនស្រី និងប្អូនថ្លៃមកធ្វើជាដើមទុនរកស៊ី ប៉ុន្តែមិនទាន់​បើក​កន្លែងផលិតខ្លួបឯងភ្លាមទេ Wilsdorf បានជួលក្រុមហ៊ុនផលិតមួយ​អោយផលិតម៉ូដែលប្លែកៗ ខុសពីគេ ដែលគាត់ឌីសាញដោយខ្លួនឯង ប្រកបដោយភាពច្នៃប្រឌិត និងជាម៉ូដពេញនិយម​បំផុតផង​ដែរក្នុងសម័យនោះ។

ស្ថាបនិករូបនេះ បានត្រលប់មកស្វីសវិញ ហើយបើកហាងលក់មួយឈ្មោះថា Rolex នៅឆ្នាំ១៩០៨ ខណៈប្រ៊េនដំបូងរបស់គាត់មួយនេះគេមិនបានដឹងថា គាត់យកមកពីប្រភពណានោះទេ។ ប៉ុន្តែអ្វីដែល​គាត់តែងបកស្រាយប្រាប់គឺថា នេះជាឈ្មោះដ៏សាមញ្ញមួយ ដែលអ្នកគ្រប់គ្នា ងាយស្គាល់ ឆាប់ចាំ ហើយពាក្យនេះទៀតសោត ជាពាក្យបែបសកល (world wide)ផងដែរ។

ក្រុមហ៊ុន Rolex ទទួលបានចំណូលសរុបចំនួនជាង៤.៧ ពាន់លានដុល្លារអាមេរិកឯណោះ កាលពីឆ្នាំ២០១៦ ៕

/  រថយន្ត Ford

ក្រុមហ៊ុននេះបង្កើតដោយលោក Henry Ford  នៅពេលលោក Ford មើលឃើញថា ជំនួញឧស្សាហកម្មរថយន្ត​នឹងក្លាយ​ជាឧស្សាហកម្មធំសម្រាប់ពិភពលោកនាពេលខាងមុខដ៏ខ្លី គាត់ក៏ចាប់ផ្តើមជំនួញនេះ នៅអាយុជាង​២០ឆ្នាំប៉ុណ្ណោះ។

ក្រុមហ៊ុន Ford Motor គឺជាក្រុមហ៊ុនផលិតរថយន្តពហុជាតិរបស់សហរដ្ឋអាមេរិកដែល បានចុះ​បញ្ជី​នៅ​ឆ្នាំ១៩០៣ ក្រុមហ៊ុននេះផលិត និងលក់រថយន្តម៉ាក SUV របស់ប្រេស៊ីល Troller និងក្រុមហ៊ុន​ផលិតរថយន្តអូស្រ្តាលី FPV ផងដែរ ដែលពីមកក្រុមហ៊ុននេះផលិតត្រាក់ទ័រ និងសមាស​ភាគរថយន្ត​ផងដែរ។

ក្នុងឆ្នាំ ២០០៨ ក្រុមហ៊ុន Ford បានផលិតរថយន្តចំនួន ៥ ៥៣២ លានគ្រឿង និងជួលបុគ្គលិកប្រហែល ២១៣ ០០០ នាក់នៅរោងចក្រនិងរោងចក្រចំនួន ៩០​នៅទូទាំងពិភពលោក។

លោក Ford ក្រោកឈរលើកទី៦ ទើបអាចរកឃើញភាពជោគជ័យក្រោយបង្កើត Ford Motor Company ជាក្រុមហ៊ុនធំជួរមុខនៅអាមេរិកមានទ្រព្យ​សកម្មជាង២៥០ពាន់លានដុល្លារអាមេរិកកាលពីឆ្នាំ២០១៧៕

អត្ថបទដោយ ៖ នួន វណ្ណៈ

LEAVE A REPLY

Please enter your comment!
Please enter your name here