យុវជនខ្មែរនៅកូរ៉េរូបនេះ យកការមើលងាយរបស់មេ មកធ្វើជាមហិច្ឆតាក្នុងការចេញរកសុី

0
29758

យុវជនខ្មែរកំពុងធ្វើការនៅកូរ៉េ​ដែលជិតចប់អាណាត្តិ​ត្រទ្បប់មកកម្ពុជាវិញគឺលោកយុន ​រតនា​បាន​ប្រាប់ Business Cambodia ​​ថា​បទពិសោធន៍រស់នៅស្រុកគេគឺឆ្លងការលំបាកច្រើនណាស់​​សូម្បីតែថៅកែរបស់គាត់ក៏ បោះសម្តីមើលងាយគាត់ដែរ។ ​តែយ៉ាងណា​ គាត់មិនចុះចាញ់នឹងជីវិតមួយនេះទេ​​ យុវជនរូបនេះបានយកការមើលងាយរបស់មេគាត់​មកធ្វើជាមហិច្ឆតាក្នុងការចេញរកសុី។

លោករតនាបានពន្យល់ថា​ខ្លួនកើតជាកូនអ្នកក្រ ​រៀនមិនបានច្រើន ​ពេលមករស់នៅប្រទេសជឿនលឿនដូច​កូរ៉េ​​ខាងត្បូង​គឺពិបាកនឹងសម្របខ្លួនណាស់។ ​​ពេលមកដល់ដំបូង​ត្រូវប្រឈមនឹងបរិដ្ឋានរស់នៅ​ខុសពីស្រុកខ្មែរ​​ មេឃធ្លាប់តែក្តៅខ្លាំង​ ឥទ្បូវធ្លាក់ព្រិលត្រជាក់ទ្រាំសឹងមិនបានទ្បើយ។​នៅស្រុកខ្មែរនិយាយតែភាសាខ្មែរ ​ពេលដល់កូរ៉េ​និយាយជាមួយគេស្តាប់គ្នាសឹងមិនបាន។

លោក​បាននិយាយបន្តទាំងអួលដើមករថា​​កត្តាខាងក្រៅទោះលំបាកយ៉ាងណា​ក៏លោកនៅតែ​អាចធ្វើខ្លួនឲ្យស្របបានដែរ។​ ​តែអ្វីដែលពិបាកទ្រាំជាងនេះទៅទៀត​គឺការមើលងាយរបស់ថៅកែលោក​ដែលមើលងាយព្រោះគាត់ទៅដល់ស្រុកគេដំបូងមិនសូវចេះ​ធ្វើការ ហើយ​និយាយពិបាកស្តាប់គ្នា​ពោល​គឺព្រោះយើងអន់​ទើបគេមើលងាយ។​គាត់បានរំលឹកថាពេលមេមើលងាយម្តងៗ​សម្តីគាត់និយាយមកពិបាកស្តាប់ណាស់។​សម្តីមើលងាយនេះ​វាបានធ្វើឲ្យគាត់ឈឺចាប់ពេកក្រៃ​។

តែយ៉ាងណា​យុវជនរូបនេះ​​មិនបានចុះចាញ់នឹងវាសនា​មួយនេះទេ​ គាត់បានតាំងចិត្តថ្ងៃណាមួយនឹង​ក្លាយជាថៅកែគំរូមួយរូបឲ្យបាន។ ​គាត់ឆ្អែតនឹងទង្វើរ​របស់ថៅកែគាត់ដែលខ្វះបេះដូងសម្រាប់បុគ្គលិក​ដែលទន់ខ្សោយ​ហើយគាត់តាំងចិត្តនឹងធ្វើជាថៅកែគំរូចិត្តល្អ​មានបេះដូងសម្រាប់បុគ្គលិកឲ្យបាន​ពេលគាត់ត្រទ្បប់មកមាតុភូមិកម្ពុជាវិញ។​សព្វថ្ងៃនេះ​គាត់បានកំពុងតែត្រៀមចេញរកសុី​ហើយគាត់បានរើសមុខរបររួចហើយ​មកដល់ស្រុកខ្មែរវិញភ្លាម​គាត់នឹងចាប់ផ្តើម។​ពត៌មានបន្ថែមពីអាជីវកម្ម​របស់យុវជនមួយរូបនេះ​នឹងមានការរាយការណ៍បន្ថែមនៅពេលក្រោយ។

រហូតមកសព្វថ្ងៃនេះ​គាត់បានរៀនផ្លាស់ប្តូរខ្លួនឯងយ៉ាងច្រើន​ពង្រឹងសមត្ថភាពខ្លួន​ពីក្មេងចាយគ្មានគិត​ពីក្មេងលង់ខ្លួន​ពេលបានមកនៅ​ស្រុកគេដែលរីកចម្រើន​​​ដើរតែផឹកសុី​រហូតក្លាយជាយុវជនដែលមានគោលដៅច្បាស់ក្នុងជីវិត។​តើគាត់បានធ្វើអ្វីខ្លះ​ទើបអាចផ្លាស់ប្តូរជីវិត​គាត់បាន?​ចម្លើយគាត់នឹងបកស្រាយក្នុងកម្មវិធីជូបជុំមួយដែលគាត់ជាអ្នករៀបចំ​សម្រាប់បងប្អូនជំនាញក្រោយកំពុងធ្វើការនៅកូរ៉េ​ចូលរួមដោយឥតគិតថ្លៃ​នៅថ្ងៃទី៧​សីហាខាងមុខនេះ។

នៅថ្ងៃទី៨ខែកក្តដាខាងមុខនេះ​យុវជនរូបនេះ​នឹងរៀបចំកម្មវិធីជួបជុំមួយ​ដើម្បីយកឳកាស​ចែករំលែក​បទពិសោធន៍​រស់នៅកូរ៉េ​ដែលគាត់បានឆ្លងកាត់​មុនគាត់ត្រទ្បប់មកស្រុកខ្មែរវិញ។​គាត់នឹងមិត្តភក្រមួយចំនួនទៀត​នឹង​លើកយកប្រធានបទល្អៗ​ពីការងារ​និងការត្រៀមខ្លួនចេញរកសុី​ពេលគាត់រស់នៅកូរ៉េ។​ចង់ចូលរួមកម្មវិធី​សូមទំនាក់ទំនងគាត់ផ្ទាល់តាមរយះ​ហ្វេសប៊ុក ​លោក​រតនា​

ឬ​ខែ៧​ ថ្ងែទី៨​ ២០១៨

광주 광역시 광산구 광산로 30번길30-4(송정동).

라타나. 01064619616​