តោះ!!! មកមើលប្រាក់ចំណូលប្រជាជនប្រចាំឆ្នាំក្នុងមួយនាក់តាមប្រទេសនិមួយៗនៅអាស៊ានម្តង

0
3525

ថ្ងៃនេះ Business Cambodia នឹងធ្វើការចែករំលែកពីប្រាក់ចំណូលគិតជាមធ្យមរបស់ប្រជាជនប្រចាំឆ្នាំក្នុងមួយនាក់ (GDP per capital) តាមប្រទេសនិមួយៗក្នុងអាស៊ាន ដើម្បីជាចំណេះដឹងមើលលើភាពខុសប្លែកគ្នា និងការអភិវឌ្ឍន៍ប្រទេសទាំង១០នេះ។

១. ប្រទេសសិង្ហបុរី (សាំងហ្គាពួរ)

មានប្រជាជនសរុបប្រមាណជាង ៥លាននាក់ ប្រាក់ចំណូលប្រចាំគិតជាមធ្យមរបស់ប្រជាជនអាចរកបានប្រមាណ ៦១,៧៦៦ដុល្លារអាមេរិកក្នុងមួយនាក់។

២. ប្រទេសប៊្រុយណេ

មានប្រជាជនសរុបប្រមាណជាង ៤៣ម៉ឺននាក់ ប្រាក់ចំណូលប្រចាំគិតជាមធ្យមរបស់ប្រជាជនអាចរកបានប្រមាណ ៣៣,២៣៣ដុល្លារអាមេរិកក្នុងមួយនាក់។

៣. ប្រទេសម៉ាឡេស៊ី

មានប្រជាជនសរុបប្រមាណជាង ៣២លាននាក់ ប្រាក់ចំណូលប្រចាំគិតជាមធ្យមរបស់ប្រជាជនអាចរកបានប្រមាណ ១១,២៤៧ដុល្លារអាមេរិកក្នុងមួយនាក់។

៤. ប្រទេសថៃ

មានប្រជាជនសរុបប្រមាណជាង ៦៩លាននាក់ ប្រាក់ចំណូលប្រចាំគិតជាមធ្យមរបស់ប្រជាជនអាចរកបានប្រមាណ ៦,៩៩២ដុល្លារអាមេរិកក្នុងមួយនាក់។

៥. ប្រទេសឥណ្ឌូណេស៊ី

មានប្រជាជនសរុបប្រមាណជាង ២៦៥លាននាក់ ប្រាក់ចំណូលប្រចាំគិតជាមធ្យមរបស់ប្រជាជនអាចរកបានប្រមាណ ៤,០៥១ដុល្លារអាមេរិកក្នុងមួយនាក់។

៦. ប្រទេសហ្វីលីពីន

មានប្រជាជនសរុបប្រមាណជាង ១០៧លាននាក់ ប្រាក់ចំណូលប្រចាំគិតជាមធ្យមរបស់ប្រជាជនអាចរកបានប្រមាណ ៣,០៩៥ដុល្លារអាមេរិកក្នុងមួយនាក់។

៧. ប្រទេសឡាវ

មានប្រជាជនសរុបប្រមាណជាង ៦លាននាក់ ប្រាក់ចំណូលប្រចាំគិតជាមធ្យមរបស់ប្រជាជនអាចរកបានប្រមាណ ២,៧០៥ដុល្លារអាមេរិកក្នុងមួយនាក់។

៨. ប្រទេសវៀតណាម

មានប្រជាជនសរុបប្រមាណជាង ៩៤លាននាក់ ប្រាក់ចំណូលប្រចាំគិតជាមធ្យមរបស់ប្រជាជនអាចរកបានប្រមាណ ២,៥៤៥ដុល្លារអាមេរិកក្នុងមួយនាក់។

៩. ប្រទេសកម្ពុជា

មានប្រជាជនសរុបប្រមាណជាង ១៦លាននាក់ ប្រាក់ចំណូលប្រចាំគិតជាមធ្យមរបស់ប្រជាជនអាចរកបានប្រមាណ ១,៤៩៨ដុល្លារអាមេរិកក្នុងមួយនាក់។

១០. ប្រទេសមីយ៉ាន់ម៉ា (ភូមា)

មានប្រជាជនសរុបប្រមាណជាង ៥២លាននាក់ ប្រាក់ចំណូលប្រចាំគិតជាមធ្យមរបស់ប្រជាជនអាចរកបានប្រមាណ ១,៣៣៨ដុល្លារអាមេរិកក្នុងមួយនាក់។

ទិន្នន័យដកស្រង់ពី International Monetary Fund‘s

 

អត្ថបទដោយ៖ Jimmy

 

LEAVE A REPLY

Please enter your comment!
Please enter your name here