ពលករកូរ៉េម្នាក់ បើកកសិដ្ឋានលក់កូនឈើ លក់កូនល្មើរពូជពីទុយណេស៊ី ១ដើម ១ដុល្លារ

0
70862

យុវជនគឹម ហួរ ម្ចាស់កសិដ្ឋានដាំបណ្តុះ និងលក់កូនឈើពូជល្អ និងកម្រ នាំចូលពីប្រទេសកូរ៉េខាងត្បូង លក់កូនល្មើរពូជល្អនាំចូលពីប្រទេសទុយណេស៊ីក្នុងតម្លៃ១ដើម ១ដុល្លារ ដើម្បីជួយកសិករកម្ពុជា ដាំដំណាំដែលមានទីផ្សារធំ និងអាចលក់បានក្នុងតម្លៃខ្ពស់។

ពលករកូរ៉េកំពុងបម្រើការងារនៅក្នុងប្រទេសកូរ៉េរូបនេះ បានបញ្ជាក់ប្រាប់ Business Cambodia ថា៖ លោកមានការអន់ចិត្តជាខ្លាំង ខណៈពេលដែលលោកឃើញកសិករកម្ពុជាភាគច្រើន នាំគ្នាទិញពូជរុក្ខជាតិពីប្រទេសជិតខាង ពិសេសប្រទេសថៃ ក្នុងតម្លៃមួយយ៉ាងខ្ពស់ ទាំងដែលពូជរុក្ខជាតិនោះមិនមែនជាពូជល្អណាស់ណាឡើយ។


បញ្ហានេះបានជម្រុញចិត្តលោក ដែលជាអ្នកស្រឡាញ់កសិកម្មដាំដុះ មានចិត្តចង់ជួយកសិករខ្មែរ ក៏តាំងចិត្តបើកកសិដ្ឋានដាំបណ្តុះ និងលក់កូនឈើនាំចូលពីកូរ៉េខាងត្បូងនេះឡើង ដោយលក់តម្លៃយ៉ាងពិសេសក្នុង១ដើម ត្រឹមតែ១ដុល្លារប៉ុណ្ណោះ សម្រាប់រយៈពេលពីរខែគឺខែ៥ និងខែ៦នេះ ខណៈពេលដែលតម្លៃកូនរុក្ខជាតិដូចគ្នា នៅថៃលក់ឲ្យកសិករខ្មែរ មានតម្លៃចាប់ពី៥ ទៅ ដល់៨ដុល្លារឯណោះ។

ម្ចាស់កសិដ្ឋានវ័យក្មេងរូបនេះបានបញ្ជាក់ថា ការលក់ក្នុងតម្លៃ១ដើម ១ដុល្លារនេះ ផ្តល់ជូនក្នុងរយៈពេលតែពីរខែប៉ុណ្ណោះ បន្ទាប់ពីនេះតម្លៃលក់ចេញកូនរុក្ខជាតិអាចនឹងលក់ក្នុងចន្លោះពី៣.៥ដុល្លារ ដល់៥ដុល្លារ ក្នុងមួយដើម។ កាន់តែពិសេស សម្រាប់អ្នកកម៉្មង់ទិញកូនរុក្ខជាតិពីកសិដ្ឋានរបស់លោក នឹងទទួលបានការណែនាំពីបច្ចេកទេសក្នុងការដាំដុះ និងថែរទាំថែមទៀត។ ជាងនេះទៅទៀត កសិដ្ឋានក៏មានក្រុមការងារជួយដល់អតិថិជនដែលបានទិញកូនរុក្ខជាតិពីកសិដ្ឋានក្នុងការផ្សាំទាល់តែរស់ទើបយកលុយ ប្រសិនបើងាប់នឹងប្រគល់លុយជូនវិញគ្រប់ចំនួន។

ពលករកូរ៉េ លោក គឹម ហួរ បានពន្យល់បន្ថែមទៀតថា៖ កន្លងមកលោកលឺពាក្យរអ៊ូរទាំច្រើន ទាក់ទងនឹងការដាំរុក្ខជាតិហូបផ្លែបរទេសមិនរស់ ព្រោះតែប្រទេសគេ ដូចជាកូរ៉េខាងត្បូង ជាប្រទេសដែលនៅតំបន់ត្រជាក់ ហើយប្រទេសយើងក្តៅហើយសើម ទើបដាំមិនរស់ ប៉ុន្តែតាមពិតមិនមែនមកពីតំបន់ទាំងស៊្រុងនោះទេ បញ្ហាធំគឺបច្ចេកទេសក្នុងការដាំទៅវិញទេ។ យើងអាចមើលទៅប្រទេសអ៊ីស្រាអែល នៅលើវាលខ្សាច់ គ្មានទឹកសាប គ្មានអំណោយទានពីធម្មជាតិទេ ចុះហេតុអ្វីគេអាចដាំរុក្ខជាតិអ្វីក៏បាន? នោះគឺដោយសារតែបច្ចេកទេសដាំដុះរបស់គេប៉ុណ្ណោះ។ ជាឧទាហរណ៍មួយទៀត គឺប្រទេសជិតខាងយើងដូចជាថៃ គេដាំរុក្ខជាតិបរទេសបាន តួយ៉ាង ឆឺរី និងស្ត្រប៊័រីជាដើម ស្ថិតក្នុងតំបន់ត្រូពិចដូចយើងដែរ ហេតុអ្វីគេដាំបាន យើងដាំមិនបាន?

កសិដ្ឋាននេះ មានលក់កូនឈើដូចជា ល្មើរ ពូជ (បាហ៊ីដេចលេចន័រ និងមេចជុល) កូនឈើគ្រញូងហៃណាន កូនឈើនាំចូលពីប្រទេសកូរ៉េមានដូចជា ប៉ោម ទន្លាប់ សារី ទំពាំងបាយជូរ ឆឺរី ពុទ្រាចិន ពុកសង់អា ដើមល្វាបារាំង និងពូជក្រូចដ៏ល្បីរបស់កូរ៉េផងដែរ។

គួរជម្រាបផងដែរថា លោកអ្នកអាចទាក់ទងកម៉្មង់ទិញបានតាមលេខទូរស័ព្ទ 096 245 7168/ 011 995 628/ 088 902 33 22 ឫទៅកាន់កសិដ្ឋានដោយផ្ទាល់ដែលមានអាស័យដ្ឋាន ភូមិថ្មិ ឃុំចោងម៉ោង ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។ កសិដ្ឋានក៏មានសេវាដឹកជូនដល់មុខផ្ទះដោយមិនគិតថ្លៃ សម្រាប់អ្នកទទួលទិញច្រើនដើមផងដែរ៕

Image may contain: plant, shoes and outdoorImage may contain: plant and outdoor

 

អត្ថបទដោយ៖ MENG SONGHUA

[email protected]

LEAVE A REPLY

Please enter your comment!
Please enter your name here