តិចនិកធំ 3 ដើម្បីឲ្យភ្ញៀវរត់រកផលិតផលអ្នក ដោយមិនបាច់ខំផ្សាយពាណិជ្ជកម្មទ្បើយ

0
9615

នៅក្នុងច្បាប់ទាំង៣នៃ ការលក់ដែល ខ្ញុំបានកំពុងរៀបចេញជាវគ្គសិក្សា មានច្បាប់មួយដែលខ្ញុំចាប់អារម្មណ៍ជាងគេគឺ ច្បាប់នៃទំនាញ។ ខ្ញុំចូលចិត្តច្បាប់នេះណាស់ ព្រោះវាជួយឲ្យយើងលក់ដាច់ដោយមិនចាំបាច់រត់ទៅរកភ្ញៀវទេ។ ខាងក្រោមនេះ ជាផ្នែកខ្លះៗនៃច្បាប់នេះ ដែលនឹងធ្វើឲ្យភ្ញៀវអ្នករត់រកផលិតផលអ្នក បានដោយមិនបាច់ខំផ្សាយពាណិជ្ជកម្មច្រើនទ្បើយ។

បង្កើតចំណុចពិសេសក្នុងការលក់

វាជាទំនាញខ្លាំងបំផុត ដែលធ្វើឲ្យភ្ញៀវរត់ទៅរកអ្នក។ ចំណុចពិសេសដែលខ្លាំង មានបង្កប់នូវ អារម្មណ៍មួយដែលខ្លាំង ភ្ញៀវទប់មិនបានទ្បើយ។ ចំណុចពិសេស ត្រង់នេះគឺសំដៅលើ ចំណុចខុសពីគេ មានតែមួយ ហើយគេត្រូវការ។ ខ្ញុំបានថតមេរៀន បង្កើតចំណុចពិសេសនេះ ចេញជាវីដេអូរយៈពេលជាង ១ម៉ោង សូមរង់ចាំមើលនៅខែក្រោយ។

បង្កើនគុណតម្លៃរបស់អ្នកលក់

ពេលខ្លះលក់មិនដាច់ ភ្ញៀវមិនចាប់អារម្មណ៍នឹងផលិតផលរបស់អ្នក មិនមែនដោយសារ ផលិតផលអ្នកអន់ទេ តែដោយសារ អ្នកលក់របស់អ្នកអន់ ខ្វះគុណតម្លៃ។ រាល់ពេលខ្ញុំ បង្រៀនតាមក្រុមហ៊ុនដល់បុគ្គលិកផ្នែកលក់ ច្រើនវិស័យ ខ្ញុំតែងប្រាប់ពួកគាត់ថា ពេលកំពុងរៀន នេះ ជាពេលត្រូវកសាងគុណតម្លៃខ្លួនឯង។ ទាំងអស់គ្នាត្រូវខំ កសាងខ្លួនឯងឲ្យមានតម្លៃ ដែលមានន័យថា ក្លាយជាមនុស្សដែលមានប្រយោជន៍ច្រើនជាងមុន ហើយភ្ញៀវអាចប្រើយើងបានច្រើនជាងមុន។

គិតពីប្រយោជន៍ដល់ភ្ញៀវផងក្រោយពេលលក់

បើអ្នកគិតតែពេលលក់ លក់បានលុយហើយឈប់គិតពីភ្ញៀវ នោះអ្នកនឹងអាចបាត់ភ្ញៀវដែលលក់បានរួចទៅហើយ។ ពេលខ្លះភ្ញៀវបានទិញយើងហើយ តែប្រើរបស់យើង មិនល្អ បានធ្វើឲ្យបញ្ហារបស់ពួកគាត់មិនត្រូវបានដោះស្រាយទ្បើយ។ ដូចនេះត្រង់ចំនុច បើអាច សូមព្យាយាមតាមគាត់ តាមមើលថា តែគាត់ប្រើរបស់យើងបានត្រឹមត្រូវទេ តើបញ្ហាគាត់ដោះបានទេ ជាមួយផលិតផលយើង?

បីចំណុចខាងលើនេះ អាចនឹងធ្វើឲ្យផលិតផលរបស់អ្នកមានការទាក់ទាញជាងមុន លោកអ្នកគួរសាកល្បង តិចនិកខាងលើនេះមើល បើផលិតផលអ្នកសព្វថ្ងៃកំពុងពិបាក លក់ចេញ។​ចង់ស្វែងយល់ពីចំណុចទាក់ទាញដទៃទៀតនិងការ​លក់អារម្មណ៍​សម្រាប់ផលិតផល​ឬសេវាកម្មរបស់លោកអ្នក​ សូម​រង់ចាំអានសៀវភៅ​លក់អារម្មណ៍​ដែលនឹងចេញផ្សាយនៅ 11/11/2018៕


“លក់អារម្មណ៍”
តម្លៃលក់ធម្មតា​ 15$
កក់មុនតម្លៃ 7$
ដើម្បីកក់មុន​សូមចុះឈ្មោះនិងបង់លុយមុនតាមមធ្យោបាយដូចខាងក្រោម
1. Wing Acc: 00562945
2. Acleda Acc: Som kosal 2900 2023987710
3. ABA Bank Acc: som kosal 000327513
4. វេលុយតាមទូរស័ព្ទ​: 092850854
ដឹកជញ្ជូនដល់កន្លែងចាប់ពីថ្ងៃទី​11 ខែ11 2018

អត្ថបទដោយ​: សំ​កុសល

អ្នកនិពន្ធសៀវភៅ ចង់ពូកែរកសុី​ត្រូវចេះសំលៀងពូថៅ
ទំនាក់ទំនងអ្នកនិពន្ធផ្ទាល់តាមហ្វេសប៊ុក​ Sam Kosal

LEAVE A REPLY

Please enter your comment!
Please enter your name here