ស្ពានអាកាសផ្សារដីហុយបានតភ្ជាប់រួចរាល់ រងចាំតែថ្ងៃដាក់ឲ្យប្រើប្រាស់

4660

ស្ពានអាកាសផ្សារដីហុយ ត្រូវបានតភ្ជាប់រួចរាល់ហើយ រងចាំថ្ងៃដាក់ឲ្យប្រើប្រាស់បណ្តោះអាសន្ន នៅមុនថ្ងៃចូលឆ្នាំប្រពៃណីជាតិខ្មែរខាងមុុខ ដើម្បីសម្រួលដល់ការធ្វើចរាចរណ៍ទៅស្រុករបស់ប្រជាពលរដ្ឋខ្មែរ ។នេះបើយោងតាមការប្រកាស់របស់រដ្ឋបាលរាជធានីភ្នំពេញ។

បើយោងតាមប្រសាសន៍ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណៈការណ៍ និងដឹកជញ្ជូន បានឲ្យដឹងកាលពីពេលថ្មីៗនេះ ថា ស្ពានអាកាសផ្សារដីហុយ នឹងដាក់ដំណើរការបណ្តោះអាសន្ននៅថ្ងៃទី ១២ ខែមេសា ឆ្នាំ២០១៨ស្របពេលគម្រោង៣ផ្សេងទៀតនឹងដាក់ឲ្យដំណើរការនៅមុនចូលឆ្នាំខ្មែរផងដែរ។

ស្ពាននេះបានចាប់ផ្តើមសាងសង់ តាំងពីកំឡុង ខែសីហា ឆ្នាំ២០១៦មកម្លេះដែល​ មានប្រវែង ៩០៥ម ទទឹង ១៦.៥ម ដែលស្ថិតនៅលើដងផ្លូវសហព័ន្ធរុស្សី ដែលប្រសព្វជាមួយផ្លូវលេខ១០១៩ (ស្តុបផ្សារដីហុយ)។

ស្ពានអាកាសទី៥ក្នុងរាជធានីភ្នំពេញនេះ គឺនឹងជួយសម្រួលដល់បញ្ហាកកស្ទះចរាចរណ៍នៅតំបន់ជុំវិញទីនេះបានយ៉ាងច្រើន ហើយនឹងធ្វើឲ្យការធ្វើដំណើររបស់ប្រជាពលរដ្ឋកាន់តែងាយស្រួលជាងមុននៅពេលដែលការសាងសង់បានរួចរាល់ជាស្ថាពរ។

យ៉ាងណាមិញ បើយោងតាមប្រជាពលរដ្ឋដែលបានធ្វើដំណើរឆ្លងកាត់ទីនោះ បានឲ្យដឹងថា កំឡុងពេលកំពុងសាងសង់ វាបានបង្កដល់ការកកស្ទះចរាចរជាខ្លាំង ពេលខ្លះធ្វើឲ្យប៉ះពាល់ដល់ពេលវេលាទៅធ្វើការងារ ឬខកខានមិនទាន់ពេលវេលាជាដើម ប៉ុន្តែពួកគាត់សង្ឃឹមថា វានិងប្រសើរឡើងនៅពេលដែលការសាងសង់រួចនឹងដាក់ឲ្យប្រើប្រាស់ជាផ្លូវការ។

អត្ថបទ៖ ពេជ្រ ស្រីវណ្ណ

LEAVE A REPLY

Please enter your comment!
Please enter your name here