កំពង់ឆ្នាំង៖ ទោះបីជាមនុស្សច្រើនគ្មានកន្លែងចូលលេងក៏ដោយ តែបងប្អូនអ្នកកំពង់ឆ្នាំងបែបជាមិនខ្វល់ និងនាំគ្នារាំលេងកម្សាន្ដនៅនៅតាមទីសាធារណៈដែលមានទីធ្លារធំទូលាយថែមទៀត យ៉ាងសប្បាយរីករាយ។
ក្រុមយុវជន និងប្រជាពលរដ្ឋ ព្រោះតែចង់សប្បាយជុំគ្នា និងប្រកាន់ពី កន្លែងរាំយ៉ាងម៉េចនោះទេ ក្រុមយុវជនខ្លះ បានកើនគ្នាសម្រុកហៀរមករាំនៅតាមដងផ្លូវជិតបរិវេណ កម្មវិធីធំបន្ថែមទៀត។
លោក ឃី ស៊ីណា មន្រ្ដីព័ត៌មាននៃភេសជ្ជៈប៊ូសស្រ្ដង បានឲ្យដឹងថា លោកពិតជារំភើបជាមួយអ្នកខេត្ដកំពង់ឆ្នាំងខ្លាំងណាស់ ព្រោះប្រជាពលរដ្ឋ និងយុវវ័យ មិនចេះប្រកាន់គ្នា ហើយជុំគ្នារាំសប្បាយ ទោះទីតាំងក្នុងទីធ្លារធំពេញហាររហូតមកដល់ផ្លូវ ក៏ពួកគាត់នៅរាំលេងកម្សាន្ដហោគញ្ចៀវយ៉ាងសប្បាយដដែល។
លោកបានលើកឡើងថា «ប្រជាពលរដ្ឋ និងយុវវ័យ ជាច្រើនបានសូមណូមពរ ឲ្យបង្កើតកម្មវិធីសប្បាយបែបនេះ ឲ្យបានរាល់ឆ្នាំនៅកំពង់ឆ្នាំង»។
ក្រុមយុវវ័យបានលើកឡើងថា មកលេងសង្ក្រាន្ដប៊ូសស្រ្ដង កំពង់ឆ្នាំងឆ្នាំនេះ ពិតជាមិនខុសបំណងនោះ មានទាំងកម្មវិធីបែបសម័យ និងបែបប្រពៃណីខ្មែរជាច្រើនដែលជាអនុស្សាវរីយ៍មិនអាចបំភ្លេចបានឡើយ៕