មិនសរសើរមិនបាន! កុមារា Yasha Asley សញ្ជាតិ អ៊ីរ៉ង់កាត់អង់គ្លេសវ័យ១៤ឆ្នាំ ត្រូវបានគេប្រសិទ្ធិនាមថាមនុស្សខួរក្បាលម៉ាស៊ីនគិតលេខ ហើយត្រូវបានសាលកវិទ្យល័យដ៏ល្បីមួយនៅអង់គ្លេសជួលឲ្យធ្វើជាសាស្រ្តាចារ្យគណិតវិទ្យា ដើម្បីជួយបង្រៀនមនុស្សធំ។
យោងតាមការចុះផ្សាយរបស់ព័ត៌មាន Daily Mail Online បានឲ្យដឹងថា Yasha Asley ត្រូវបានសាកលវិទ្យាល័យ University of Leicester នៃចក្រភពអង់គ្លេស ទទួលយកធ្វើជាសាស្ត្រាចារ្យគណិតវិទ្យា ហើយអ្វីដែលពិសេសនោះគឺ រូបគេអាចប្រជែងគ្នាជាមួយបេក្ខជនដែលមានវ័យចំណាស់ជាច្រើន ក្នុងការចូលកាន់តំណែងជាសាស្រ្តាចារ្យគណិតវិទ្យាក្នុងសាកលវិទ្យាល័យមួយនេះ។
Yasha Asley ត្រូវបានគេចាត់ទុកថាជា បុគ្គលិកសាស្រ្តាចារ្យក្មេងបំផុត មិនតែប៉ុណ្ណោះគេក៏ជា សិស្សថ្នាក់សាកលវិទ្យាល័យក្មេងបំផុតខណៈដែលរូបគេបានក្លាយជាសាស្ត្រាចារ្យ ហើយគេក៏ជានិស្សិតររៀនថ្នាក់បរិញ្ញាបត្រគណិតវិទ្យានៅសាកលវិទ្យាល័យដែលគេកំពុងតែបង្រៀននេះផងដែរ។
នៅសាកលវិទ្យាល័យ University of Leicester សាស្ត្រាចារ្យ Yasha Asley បានជួយបង្ហាត់បង្រៀនសិស្សនិស្សិតដែលមានវ័យចាស់ជាងខ្លួនដោយបានបង្រៀនសិស្សណាដែលខ្សោយមុខវិជ្ជាគណិតវិទ្យា ហើយថ្វីត្បិតតែរូបគេវ័យក្មេងក៏ពិតមែនតែអាចសមត្ថភាពបង្រៀននឹងពន្យល់ឲ្យសិស្សឆាប់យល់ឆាប់ចេះ។
សាស្រ្តាចារ្យគណិតវិទ្យាវ័យក្មេងរូបនេះបាន និយាយថា” ខ្ញុំពិតជាសប្បាយចិត្តរកអ្វីនិយាយមិនចេញសោះ ព្រោះរូបខ្ញុំទើបតែវ័យ១៤ឆ្នាំប៉ុណ្ណោះតែអាចក្លាយជាសាស្ត្រាចារ្យគណិតវិទ្យាថ្នាក់មហាវិទ្យាល័យ ហើយរូបខ្ញុំសប្បាយចិត្តដែលបានជួយបង្រៀនសិស្សដទៃដែលខ្សោយមុខវិជ្ជាគណិតវិទ្យាព្រោះខ្ញុំជាមនុស្សចូលចិត្តចែករំលែកចំណេះដឹង។
បន្ទាប់ពីបានរៀនចប់ថ្នាក់ទី៦នៅសាលារដ្ឋ សាស្ត្រាចារ្យវ័យកុមាររូបនេះមិនបានទៅរៀនថ្នាក់អនុវិទ្យាល័យ នឹងថ្នាក់វិទ្យាល័យនោះទេ ពោលគឺរូបគេ ទៅបន្តការសិក្សានៅថ្នាក់មហាវិទ្យាល័យតែម្ដង។
គួរជម្រាបផងដែរថា Yasha Asley គឺជាកុមារដំបូងបំផុតក្នុងលោកដែលអាចមានសមត្ថភាពធ្វើតេស្តមុខវិជ្ជាគណិតវិទ្យា បាននិទ្ទេស A ក្នុងគណិតវិទ្យាកម្រិត A ដោយទទួលបានពិន្ទុ ១០០ភាគរយ និង ៩៩ភាគរយពេលរូបគេមានវ័យ ៨ឆ្នាំ ហើយនៅវ័យ ៩ និង ១០ឆ្នាំ គេក៏ទទួលបាននិទ្ទេសA លើមុខវិជ្ជាគណិតវិទ្យានិង ស្ថិតិផងដែរ៕
អត្ថបទដោយ៖ ហុង
Email: [email protected]
Recently, Mojang released the neewest version of Minecraft
for i – OS and Android platgorms on November 18, 2011 through the Minne – Con 2011 trade show.
Presented Privileges as Well as a Control Panel – Several of
the minecraft server rental hosts give yyou different
administrative privileges, permitting that you install plugins and mods necessary for one to change the files,
and provide you with a portal chock-filled with add-ons tto customize their use.
The gaame hhas generated a life of its, with merchandise,
poppular culture references, parodies, or a convention of dedicated fans which has been well attended in recenjt years.