អ្នកកំពង់ឆ្នាំងរីករាយលេងលាក់កន្សែង រត់ដេញគ្នាហុយដីពេញវង់ក្នុងសង្រ្កាន្ត Boostrong

ថ្ងៃទីមួយនិងទីពីរ នៃពិធីបុណ្យចូលឆ្នាំខ្មែរអ្នកខេត្តកំពង់ឆ្នាំបង្ហាញទឹកមុខរីករាយ ខណៈកម្មវិធីសង្រ្កាន្តកំពុងប្រព្រឹត្តិឡើងយ៉ាងសប្បាយរីករាយ មិនចាញ់ខេត្តផ្សេង អមដោយល្បែងប្រជាប្រិយចម្រុះ ក្នុងនោះលាក់កន្សែងត្រូវបានមើលឃើញថានាំមកនូវភាពស្និទស្នាល រឹតបន្តឹងចំណងមិត្តភាពរវាងយុវវ័យបន្ថែមទៀត ។

អមជាមួយល្បែងប្រជាប្រិយផ្សេងទៀត លាក់កន្សែងបានធ្វើឲ្យយុវវ័យ អ្នកលេង និងអ្នកទស្សនាបង្ហាញស្នាមញញឹមរបស់ខ្លួន ក្រោមការរៀបចំរបស់ក្រុមហ៊ុនភេសជ្ជៈប៉ូវកម្លាំង Boostrong រយៈពេលមួយសប្តាហ៍ពីថ្ងៃទី ១០ ដល់ ១៦ មេសា ឆ្នាំ ២០១៨ ។

ក្រុមហ៊ុនភេសជ្ជៈ Boostrong ឲ្យដឹងថា ល្បែកលាក់កន្សែងត្រូវបានប្រជាពលរដ្ឋកំពង់ឆ្នាំងយកមកលេងយ៉ាងសប្បាយរីករាយក្នុងកម្មវិធីសង្ក្រាន្ត ប៊ូសស្ត្រង កំពង់ឆ្នាំងយើងហ្នឹង ។

យុវវ័យបានកាន់ដៃគ្នាត្រសង រត់ជុំវិញវង់ ជាមួយអ្នកដេញពីក្រោយ ប្រកបដោយស្នាមញញឹមចេញពីចិត្ត អ្វីដែលមិនអាចបំភ្លេចបាន ល្បែងមួយបានធ្វើឲ្យមនុស្សដែលមិនធ្លាប់ស្គាល់គ្នា បែរជារាក់ទាក់ដាក់គ្នា រត់ប្រដេញគ្នារត់ពេញវង់ ដែលនេះសញ្ញាមួយបញ្ជាក់ពីទំនាក់ទំនងដ៏ល្អរបស់យុវជនជំនាន់ក្រោយ តាមរយៈល្បែងប្រជាប្រិយ ។

ល្បែងប្រជាប្រិយសប្បាយក៏មិនទាន់បញ្ចប់ទៅត្រឹមនេះដែរ នាថ្ងៃឡើងស័ករសៀលនេះ សង្រ្កាន្ត Boostrong កំពង់ឆ្នាំងនឹងនាំមកនូវកម្មវិធីកាន់តែសប្បាយមានដូចជា ល្បែងប្រជាប្រិយខ្មែរជាង ១០ មុខ ការសម្តែងក្បាច់គុនបុរាណខ្មែរ អ្វីដែលកាន់តែពិសេសធ្វើឲ្យអ្នកសប្បាយចិត្តមិនអាចបំភ្លេចបានគឺកម្មវិធី រាំកំសាន្ត បាញ់ទឹក ដូចដែលខេត្តផ្សេងៗស្ទើពេញផ្ទៃប្រទេសកំពុងនាំគ្នាលេងយ៉ាងច្រើនកុះករ ព្រមទាំងការប្រកួតប្រជែងចម្រៀងតន្រ្តីរបស់យុវវ័យដើម្បីឈ្នះរង្វាន់ពី Boostrong ផងដែរ ។

កុំភ្លេចចូលរួមឲ្យបានច្រើនកុះករទាំងអស់គ្នា នៅកំពង់ឆ្នាំងនាថ្ងៃចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរយើង ដើម្បី​ទទួល​បាន​ភាព​សប្បាយៗ​រីករាយជោគជ័យសេរីមង្គលថ្មី ព្រមទាំង​ក្រេប​រសជាតិ​ដ៏វិសេស​វិសាល​នៃភេសជ្ជៈ​ប៉ូវកំលាំង​ ប៊ូសស្ត្រង នឹងមានឱកាសឈ្នះរង្វាន់ធំៗជាច្រើនពី BOOSTRONG ទៀតផង៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here