គូ សុភាព៖ ចាត់ទុកចិត្តខ្លួនឯងជាកាំបិតពូថៅ ដុតកាន់តែក្តៅដែកកាន់តែរឹងចិត្តកាន់តែមុត

1528

ជីវិតមួយនេះ ត្រូវការទឹកចិត្តសំខាន់ណាស់ បើអស់សង្ឃឹមហើយ ទៅមុខមិនរួចនោះទេ។ អ្នកខ្លះជួបឧបសគ្គច្រើនពេក ក៏ធ្វើឲ្យអស់កម្លាំងនឹងបន្តដំណើរទៅមុខទៀត ដោយគិតថា ជីិវតមួយនេះ មានតែភាព មួម៉ៅ ខ្មៅងងឹត គ្មានរស្មី ព្រាត់ប្រាស់ បែកបាក់ គេបោកជាដើម។

ព្រះអង្គគ្រូ គូ សុភាព សាស្រ្តាចារ្យសា​កលវិទ្យា​ល័យ​បញ្ញា​សាស្រ្ត​​​កម្ពុជា មាន​ថេរដី​ការ​ថា៖«ចូរចាត់ទុកចិត្តខ្លួនឯងជាកាំបិតពូថៅ ដុតកាន់តែក្តៅដែកកាន់តែរឹង ចិត្តកាន់តែមុត»។

ត​ាមពិតទៅវា មិនមែនបែបនោះទាំងអស់ទេ វាគ្រាន់តែជាឱកាសមួយប៉ុណ្ណោះដែលជួបរឿងបែបនេះ ក៏ប៉ន្តែចិត្ត បានបង្កើតភាពខ្មៅងងឹតនឹងច្រើន ប្រមូលផ្តុំគ្នាច្រើនពេកទៅ បានធ្វើឲ្យយើងគិតថាជីវិតមួយនេះ ពោរពេញដោយភាពខ្មៅងងឹត ដែលតាមការពិត វាគ្រាន់តែផ្នែកតូចមួយប៉ុណ្ណោះ។

យើងត្រូវគិតថា ពេលយប់មិននៅតែយប់រហូតនោះទេ តែវាតែងមានពេលថ្ងៃរៈឡើងវិញ ។ ថ្ងៃត្រង់ វាមិនដែលនៅថ្ងៃក្តៅរហូតនោះទេ តែល្ងាចរសៀលវានឹងត្រជាក់។ ភ្លើងក៏មិនអាចឆេះរហូតបានដែរ កាលណាអស់អុស អស់កំទេចកំទី វាក៏រលត់ទៅ។

ដូចនេះជីវិតមិនមែនមានន័យថា ជួបតែរឿងអាក្រក់នោះទេ ចឹងហើយអ្នកត្រូវរៀនផ្តល់កម្លាំងចិត្តដល់ខ្លួនឯង ថាឧបសគ្គ ការលំបាកបានបង្រៀនយើងអំពីបទពិសោធន៍នៃជីវិត។ បើថ្ងៃក្រោយយើងជួបរឿងនឹងទៀត តើយើងត្រូវដោះស្រាយយ៉ាងដូចម្តេច។ ហើយឧបសគ្គបានធ្វើឲ្យយើងយល់ដឹងពីការពិតនៃជីវិត។

ឧកទាហរណ៍ថា យើងដុតដែក សម្រាប់ធ្វើកាំបិត ពូថៅ កាលណាដុតកាន់តែក្តៅ កាំបិតពូថៅនោះកាន់តែរឹងមាណ ដូចគ្នានឹងជិវិតដែរ កាលណាយើងជួបឧបសគ្គកាន់តែច្រើន ជីវិតរបស់យើងក៏កាន់តែរឹងមាំ ចិត្តរបស់យើងកាន់តែមុតស្រួចផងដែរ។

យ៉ាងណាយើងត្រូវមានកម្លាំងខ្លាំងជាងឧបសគ្គ មានទំងន់ខ្លាំងពេកជាន់លើខ្លួនយើង នឹងធ្វើឲ្យយើងមិនមានសង្ឃឹមក្នុងជីវិត យើងអាចបោះបង់។ ដូចនេះយើងត្រូវតែគិតថា ការសប្បាយនឹងការកើតទុក្ខដើរទន្ទឹមគ្នា ចាត់ទុកវាកូនចៅក្នុងជីវិត។

ចូរសូមកុំប្រៀបធៀបជីវិតរបស់ខ្លួនឯង ទៅនឹងជីវិតអ្នកដទៃ ព្រោះខ្សែជីវិត មនុស្សម្នាក់ៗមិនដូចគ្នាទេ។

អត្ថបទ៖ ពេជ្រ ស្រីវណ្ណ

LEAVE A REPLY

Please enter your comment!
Please enter your name here