គ្រាន់តែថ្ងៃ​ប្រកាសផ្លូវការ «មូលនិធិគន្ធបុប្ផាកម្ពុជា» បុរី ប៉េង ហួត បរិច្ចាគ​១០ម៉ឺនដុល្លារបន្ថែម

697

ភ្នំពេញ៖ តាមរយៈ «មូលនិធិគន្ធបុប្ផាកម្ពុជា» ដែលបង្កើតឡើងដោយលោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន កាលពីព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៨ បុរី ប៉េង ហួត គ្រុប បាន​ចូល​រួម​បរិច្ចាគ​ជាថវិ​កា​ចំនួន ១០ម៉ឺនដុល្លារ ដល់ «មូលនិធិគន្ធបុប្ផាកម្ពុជា» ដើម្បី​បន្ដជួយ​ដល់​មន្ទីពេទ្យ​កុមារ​ដ៏ធំទី១នៅ​កម្ពុជា​នេះបន្ថែមទៀត​។

តាមរយៈគេហទំព័រហ្វេសប៊ុកផ្លូវការ របស់ បុរី ប៉េង ហួត គ្រុប បាន​លើក​ឡើង​ថា នេះជា​សកម្ម​ភាព​សប្បុរ​សធម៌ មួយចំណែកបន្ថែមទៀត ដើម្បីជួយគាំទ្រដល់ដំណើរការរបស់ មន្ទីរ​ពេទ្យ​កុមារ ដែលធំជាងគេក្នុងប្រទេសកម្ពុជា។

បើ​តាម​ការ​ឲ្យ​ដឹង​ពី​គេហទំព័រផ្លូវការ របស់​លោក នាយក​រដ្ឋ​មន្រ្ដី ហ៊ុន សែន គិតត្រឹម​ថ្ងៃប្រកាស​ផ្លូវការ​នូវ “មូលនិធិគន្ធបុប្ផាកម្ពុជា” នេះ​ គឺទទួលបានសមាជិកស្ថានិក ចំនួន​៥២​រូប​ ដែល​ទទួល​បាន​ទឹក​ប្រាក់សរុបចំនួន ១លាន ២៩ម៉ឺនដុលា្លរអាមេរិក និង៦៨០ លានរៀល។

សមាជិកស្ថានិកទាំង​​៥២​រូបរួម​មាន៖

១. លោកឧកញ៉ា ខូវ សម្បត្តិ ទឹកប្រាក់: ១០០,០០០ ដុល្លារ
២. លោកឧកញ៉ា លាង ឃុន ទឹកប្រាក់: ១០០,០០០ ដុល្លារ
៣. លោកឧកញ៉ា ថៃ ជាហួត ទឹកប្រាក់: ១០០,០០០ ដុល្លារ
៤. លោក អ៊ិន ចាន់នី (ធនាគារអេស៊ីលីដា) ទឹកប្រាក់: ៤០០ លានរៀល
៥. លោកឧកញ៉ា លី ហួ ទឹកប្រាក់: ៥០,០០០ ដុល្លារ
៦. លោកឧកញ៉ា កុក អាន ទឹកប្រាក់: ៥០,០០០ ដុល្លារ
៧. លោកឧកញ៉ា លី យ៉ុងផាត់ ទឹកប្រាក់: ៥០,០០០ ដុល្លារ
៨. លោកឧកញ៉ា ស៊ន សុខណា ទឹកប្រាក់: ៣០,០០០ ដុល្លារ
៩. ឯកឧត្តម លូ គឹមឈន់ ទឹកប្រាក់: ១០០ លានរៀល
១០. ឯកឧត្តម រស់ វណ្ណា ទឹកប្រាក់: ១០០ លានរៀល
១១. ឯកឧត្តម ម៉ម ប៊ុនហេង ទឹកប្រាក់: ២០,០០០ ដុល្លារ
១២. ឯកឧត្តម ជា ចាន់តូ ទឹកប្រាក់: ២០,០០០ ដុល្លារ
១៣. ឯកឧត្តម វេង សាខុន ទឹកប្រាក់: ២០,០០០ ដុល្លារ
១៤. ឯកឧត្តម ស៊ុន ចាន់ថុល ទឹកប្រាក់: ២០,០០០ ដុល្លារ
១៥. លោក ឧកញ៉ា លី គួង ទឹកប្រាក់ ២០,០០០ ដុល្លារ
១៦. លោកឧកញ៉ា សុខ គង់ ទឹកប្រាក់ ២០,០០០ ដុល្លារ
១៧. ឯកឧត្តម វឌ្ឍនា អាស្វាហ៊ីម ទឹកប្រាក់ ២០,០០០ ដុល្លារ
១៨.ឯកឧត្តម ប៉ាន់ សូរសក្តិ ទឹកប្រាក់ ២០,០០០ ដុល្លារ
១៩. ឯកឧត្តម ឈុន អូន ទឹកប្រាក់ ២០,០០០ ដុល្លារ
២០. លោក ឡៅ ឈាវសេង ទឹកប្រាក់ ២០,០០០ ដុល្លារ
២១. លោកស្រី ឌុលលីយ៉ារ៉ាត់ ទឹកប្រាក់ ២០,០០០ ដុល្លារ
២២. ឯកឧត្តម អង្គ វង្សវឌ្ឍានា ទឹកប្រាក់ ២០,០០០ ដុល្លារ
២៣. លោកជំទាវ ភឿង សកុណា ទឹកប្រាក់ ២០,០០០ ដុល្លារ
២៤. ឯកឧត្តម ជូ យិនស៊ីម ទឹកប្រាក់ ២០,០០០ ដុល្លារ
២៥. ឯកឧត្តម ធា គ្រុយ ទឹកប្រាក់ ២០,០០០ ដុល្លារ
២៦. ឯកឧត្តម តែ គុយស៊ាង ទឹកប្រាក់ ២០,០០០ ដុល្លារ
២៧. ឯកឧត្តម ស៊ុយ សែម ទឹកប្រាក់ ២០,០០០ ដុល្លារ
២៨. ឯកឧត្តម វង សូត ទឹកប្រាក់ ២០,០០០ ដុល្លារ
២៩. ឯកឧត្តម ឃួង ស្រេង ទឹកប្រាក់ ២០,០០០ ដុល្លារ
៣០. ឯកឧត្តម គុណ ញឹម ទឹកប្រាក់ ២០,០០០ ដុល្លារ
៣១. លោក ហ៊ីវ គឹមហេង ទឹកប្រាក់ ២០,០០០ ដុល្លារ
៣២. លោកឧកញ៉ា លឹម ហេង ទឹកប្រាក់ ២០,០០០ ដុល្លារ
៣៣. ឯកឧត្តម ថោង ខុន ទឹកប្រាក់ ២០,០០០ ដុល្លារ
៣៤. ឧកញ៉ា ស៊ុយ សុផាន ទឹកប្រាក់ ៣០,០០០ ដុល្លារ
៣៥. លោកឧកញ៉ា ទី ពិសិដ្ឋ ទឹកប្រាក់ ២០,០០០ ដុល្លារ
៣៦. ឯកឧត្តម ជាវ តាយ ទឹកប្រាក់ ២០,០០០ ដុល្លារ
៣៧. ឧកញ៉ា លី ប៉ោយូ ទឹកប្រាក់ ២០,០០០ ដុល្លារ
៣៨. ឯកឧត្តម អ៊ិត ប្រាំង ទឹកប្រាក់ ២០,០០០ ដុល្លារ
៣៩. ឧកញ៉ា គិត សែនសូរីយ៉ា ទឹកប្រាក់ ២០,០០០ ដុល្លារ
៤០. ឧកញ៉ា ផែ ហុកឈួន ទឹកប្រាក់ ២០,០០០ ដុល្លារ
៤១. ឧកញ៉ា ហ៊ុន ឡាក់ ទឹកប្រាក់ ២០,០០០ ដុល្លារ
៤២. ឧកញ៉ា សុខ ឆេង ទឹកប្រាក់ ២០,០០០ ដុល្លារ
៤៣. ឧកញ៉ា វិញ ហួរ ទឹកប្រាក់ ២០,០០០ ដុល្លារ
៤៤. ឧកញ៉ា ពុង ឃាវសែ ទឹកប្រាក់ ២០,០០០ ដុល្លារ
៤៥. ឧកញ៉ា ហួត អៀងតុង ទឹកប្រាក់ ២០,០០០ ដុល្លារ
៤៦. ឧកញ៉ា ម៉ុង ឬទ្ធី ទឹកប្រាក់ ៨០ លានរៀល
៤៧. ឧកញ៉ា ឡាយ ប៊ុនប៉ា ទឹកប្រាក់ ២០,០០០ ដុល្លារ
៤៨. ឧកញ៉ា លឹម ប៉ាយជួន ផូល ទឹកប្រាក់ ២០,០០០ ដុល្លារ
៤៩. ឧកញ៉ា លឹម ជាលូន ទឹកប្រាក់ ២០,០០០ ដុល្លារ
៥០. ឧកញ៉ា នួន រិទ្ធី ទឹកប្រាក់ ២០,០០០ ដុល្លារ
៥១. ក្រុមហ៊ុន Dynamic Pharma ទឹកប្រាក់ ២០,០០០ ដុល្លារ
៥២. ឯកឧត្តម ហ៊ឺ បាវី ទឹកប្រាក់ ១០០ លានរៀល​ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here