ល្បែងប្រជាប្រិយខ្មែរ «ចាប់កូនខ្លែង​ ប្រលែងកូនមាន់» ​ត្រូវ​បាន​លេង​យ៉ាង​សប្បាយ​នៅសង្ក្រាន្ត​ប៊ូស​ស្ត្រង កំពង់ឆ្នាំង

កំពង់ឆ្នាំង៖ ល្បែងប្រជាប្រិយខ្មែរ «ចាប់កូនខ្លែង​ ប្រលែងកូនមាន់» ​ត្រូវ​បាន​លេង​យ៉ាង​សប្បាយ​នៅថ្ងៃ​សង្ក្រាន្ត​ប៊ូស​ស្ត្រង កំពង់ឆ្នាំងក្នុង​ឆ្នាំថ្មី២០១៨នេះ​។

ប្រជាពលរដ្ឋ​ និង​យុវវ័យ​បាន​ប្រមូលគ្នា​ជាក្រុម​ តគ្នាជាជួររាប់​រយនាក់ ជាមួយ​នឹង​សម្លេង​ហោគញ្ចៀវ សប្បាយ​ដេញចាប់គ្នា​ចុះឡើង តាមរយៈ​ ល្បែង​ប្រជាប្រិយ​ដែល​បាន​បន្សល់ទុកពីដូនតានេះ​។​

ល្បែងចាប់កូនខ្លែងប្រលែងកូនមាន់ដែលបន្សល់ទុកពីដូនតាត្រូវបានលេងយ៉ាងសប្បាយនៅសង្ក្រាន្តប៊ូសស្ត្រងកំពង់ឆ្នាំង មិន​មែន​ជា​ល្បែង​តែមួយ​ប្រភេទ​ដែល​ប៊ូសស្រ្ដង​យក​មក​លេង​កម្សាន្ដ​នៅ​សង្រ្កាន្ដ​កំពង់ឆ្នាំងនេះទេ បើ​សរុបទៅមាន​ល្បែង​ប្រជាប្រិយ​សរុប​ជាង​១០ប្រភេទ ដូចជា ទាញព្រ័ត្រ លាក់កន្សែង វាយក្អម ជើងទឹកជើងគោក ស្ដេចគង់ និង​ឡើង​សរសេរខ្លាញ់ជាដើម​។

ក្រៅ​ពី​ល្បែង​ប្រជាប្រិយ​ដ៏​សប្បាយនេះ សម្រាប់​ថ្ងៃទី៣ នៃកម្មវិធី​ប៊ូសស្រ្ដង់​សង្រ្កាន្ដកំពង់ឆ្នាំងនេះ និង​មាន​ ការលេង​ល្បែង​បាញ់ទឹក ប្រឡងចម្រៀងតន្ដ្រី ស្រង់ព្រះ ឧទ្ទេស​ឋាន​សុំក្ដីសុខ​ផងដែរ​៕

LEAVE A REPLY

Please enter your comment!
Please enter your name here