ប្លែកអ៊ីចឹង! សង្ក្រាន្ដឆ្នាំថ្មីនេះ មានតែនៅកំពង់ឆ្នាំងទេទើបមាន

សង្ក្រាន្ដកំពង់ឆ្នាំងឆ្នាំនេះ BOOSTRONG ពិតជាធ្វើឲ្យបងប្អូនដែលរស់នៅខេត្តកំពង់ឆ្នាំងមានភាពសប្បាយរីករាយ និងមោទនភាពខ្លាំងណាស់ ដែលភេសជ្ជៈប៉ូវកំលាំង ប៊ូសស្ត្រងបានយកកំប៉ុងជិតពីរពាន់កំប៉ុងមកច្នៃតម្រៀបគ្នាបង្កើតបានជាអក្សរឈ្មោះខេត្តកំពង់ឆ្នាំងឡើង។

យើងសង្កេតឃើញថានៅទីរួមខេត្តកំពង់ឆ្នាំងផ្ទាល់ចាប់ពីថ្ងៃទី10 មេសា មក គឺមានការរៀបចំសង្ក្រាន្តឆ្នាំថ្មីដ៏សប្បាយរីករាយធំមូយដែលធ្វើឡើងដោយក្រុមហ៊ុនភេសជ្ជៈប៉ូវកំលាំង BOOSTRONG តែមួយគត់។ ក្នុងព្រឹត្តិការណ៍នេះដែរ គេឃើញមានការតុបតែងប្លែកៗ ជាលក្ខណៈខ្មែរសុទ្ធសាធ ហើយក៏ឃើញមានស្តង់តាំងលក់ផលិតផលប្លែកជាច្រើនប្រភេទដែលបានលក់ក្នុងតម្លៃពិសេសៗផងដែរ។

នេះពិតជាគួរឲ្យសប្បាយរីករាយអបអរសាទរណាស់សម្រាប់ទទួលយកឆ្នាំថ្មីសិរីសួស្ដី សុភមង្គលថ្មី ហើយអ្វីដែលរិតតែធ្វើឲ្យអ្នកខេត្តកំពង់ឆ្នាំងមានមោទនភាពទៀតនោះគឺកំប៉ុង ប៊ូសស្ត្រង ជាច្រើនសរុបជិតពីរពាន់កំប៉ុងត្រូវបានតម្រៀបគ្នាឲ្យទៅជាឈ្មោះខេត្តកំពង់ឆ្នាំងយ៉ាងធំស្កឹងស្កៃនៅមុខសាលាខេត្តកំពង់ឆ្នាំងផ្ទាល់តែម្ដង។

ក្រោយពីការរៀបចំរួចរាល់មកយើងឃើញមានបងប្អូនប្រជាពលរដ្ឋជាច្រើនបានចូលថតរូបទុកជាអនុស្សាវរីយ៍ជាមួយ កំប៉ុង ប៊ូសស្ត្រង កំពង់ឆ្នាំង ទាំងក្មេងទាំងចាស់ ហើយអ្នកខ្លះបានសរសើរមិនដាច់ពីមាត់អំពីគំនិតច្នៃប្រឌិតនេះ ហើយគាត់ចង់ឲ្យមានកម្មវិធីដ៏អស្ចារ្យរាល់ៗឆ្នាំ។

សូមបងប្អូនដែលនៅកំពង់ឆ្នាំង និងប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់ខេត្តកំពង់ឆ្នាំងចូលថតរូបជាមួយ កំប៉ុង ប៊ូសស្ត្រង កំពង់ឆ្នាំង ទុកជាអនុស្សាវរីយ៍ ក៏ដូចជាលើកមុខមាត់ខេត្តយើងទាំងអស់គ្នា។

LEAVE A REPLY

Please enter your comment!
Please enter your name here