សង្រ្កាន្ដ​ប៊ូសស្រ្ដង​កំពង់ឆ្នាំង​រឹត​តែ​សប្បាយ​ និង​មាន​ទំនុកចិត្ដព្រោះអជ្ញាធរ​ចូលរួម​គ្រប់មជ្ឈដ្ឋាន​

កំពង់ឆ្នាំង៖ សង្រ្កាន្ដ​ប៊ូសស្រ្ដង​កំពង់ឆ្នាំងឆ្នាំងនេះ ​រឹត​តែធ្វើ​ឲ្យ​មាន​ភាព​​សប្បាយ​ និង​មាន​ទំនុកចិត្ដ ពីសំណាក់​ប្រជាពលរដ្ឋ និង​អ្នក​មក​លេង​កម្សាន្ដ ព្រោះអជ្ញាធរ​ខេត្ដ​បាន ចូលរួម​គ្រប់មជ្ឈដ្ឋាន​ ដើម្បីការពារ សន្ដិសុខ ជូនដល់ប្រជាពលរដ្ឋ ដើម្បីសប្បាយ​ឲ្យអស់ដៃ​ក្នុង​រដូវ​កាល​ឆ្នាំថ្មីនេះ​។

លោក ឃី ស៊ីណា ប្រធាន​ទំនាក់ទំនាក់ទំនងព័ត៌មាន​ នៃភេសជ្ជៈប៊ូវកម្លាំងប៊ូសស្រ្ដង បាន​ថ្លែង​ប្រាប់ឲ្យដឹងថា សង្រ្កាន្ដប៊ូស​ស្រ្ដង ឆ្នាំនេះ មិនត្រឹម​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋដែល​មក​លេង​កម្សាន្ដ​សប្បាយ​ជាមួយ​នឹង​កម្មវិធីជាច្រើន​ប៉ុណ្ណោះទេ ប៉ុន្ដែថែមទាំង​បាន​ផ្ដល់ទំនុកចិត្ដ​ដល់ពួកគាត់ ចំពោះ​សុខ​សុវត្ថិភាព ព្រោះអាជ្ញាធរខេត្ដ គ្រប់​មជ្ឈដ្ឋាន​បាន​ចូលរួម​ថែរក្សា​សណ្ដាប់ធ្នាប់ និង​សន្ដិសុខ​គ្រប់ពេល​។

លោក​បាន​បន្ដថា «ពលរដ្ឋមក​ចូលរួម​លេងកម្សាន្ដ​រឹត​តែច្រើន ព្រោះ​ពួកគាត់​បាន​សម្បាយ​ ជាមួយ​កម្មវិធី​​ជាច្រើន​ដែល​មិនធ្លាប់មាន​នៅទឹកដីកំពង់ឆ្នាំងនេះ ហើយ​មាន​ការ​ចូលរួម​ថែរក្សារ​សន្ដិសុខ ពី​អជ្ញា​ធរគ្រប់មជ្ឈដ្ឋាន ដែល​ធ្វើ​ឲ្យពួកគាត់មាន​ទំនុកចិត្ដ​ចំពោះ​ការមក​លេង​កម្សាន្ដ​នេះ​»។

ខណៈព្រឹត្ដិការ ប៊ូសស្រ្ដង សង្រ្កាន្ដកំពង់ឆ្នាំង បាន​ចាប់ផ្ដើម​តាំង​ពីថ្ងៃទី១០ ខែមេសា រហូត ដល់ថ្ងៃ ទី ១៦ ខែមេសា ឆ្នាំ ២០១៨នេះ។

ចូលដល់ចូលឆ្នាំទី១ និងទី២ ដែលត្រូវនឹងថ្ងៃវារៈវ័នបត នឹងមានកម្មវិធី​លើកមុខ​ខេត្តកំពង់​ឆ្នាំងតាម​រយៈ​ការដង្ហែរក្បូនឆ្នាំងដី ដែលជានិមិត្តរូបខេត្ត និងផលិតផលក្នុងស្រុកដោយរទះគោ អមដោយ​របាំ​ត្រុដិ និងឆៃយ៉ាំកំដរ ជាមួយការលេងល្បែងខ្នាតយក្ស និងការបង្ហាញក្បាច់គុណខ្មែរ ល្បុក្កតោ ចំបាប់​ខ្មែរ ប្រដាល់សេរីគុណខ្មែរ រាំវង់លក់ផ្កាទ្រង់ទ្រាយធំ ការប្រឡងឡើងសរសរខ្លាញ់យករង្វាន់ ។

អ្វីដែលកាន់តែធ្វើឲ្យកម្មវិធីសប្បាយរីករាយមិនអាចបំភ្លេចបាននោះគឺ បាញ់ទឹក រាំកំសាន្ត​ ជាមួយ​ការប្រឡងចម្រៀងតន្រ្តីសម័យ ចំណែកថ្ងៃទី៣ ដែលត្រូវនឹងថ្ងៃឡើងស័ក នឹង​មាន​ការអធិដ្ឋាន​សុំព្រះ​ពរ សេចក្តីសុខសន្តិភាព ការរីកចម្រើន ពិធីស្រង់ព្រះសុំសេចក្តីសុខ និងការប្រកាសរង្វាន់ផងដែរ ។

កុំភ្លេចមកចូលរួមទាំងអស់គ្នាជាមួយកម្មវីធីសប្បាយ ទទួលយករង្វាន់ និង ក្រេប​រសជាតិ​ភេសជ្ជៈ​ប៉ូវក​ម្លាំង Boostrong នៅទល់មុខសាលាខេត្តកំពង់ឆ្នាំង ។

សង្រ្កាន្តកំពង់ឆ្នាំងឆ្នាំនេះដែលរៀបចំដោយក្រុមហ៊ុនភេសជ្ជៈប៉ូវកម្លាំង Boostrong ចាប់ពីថ្ងៃទី ១០ ដល់ ១៦ មេសា ឆ្នាំ ២០១៨ នឹងនាំមកនូវកម្មវិធីសប្បាយៗ មិនចាញ់សង្ក្រាន្តសៀមរាបប៉ុន្មានទេ ។

បីថ្ងៃដំបូងចាប់ពីថ្ងៃ ១០ ដល់ ១២ សង្រ្កាន្ត Boostrong នឹងនាំ​មក​នូវ​ការ​ប្រគុំតន្រ្តី​ដើម្បី​កំដរ​អ្នក​ខេត្តកំពង់ឆ្នាំងរាំលេងកម្តៅសាច់ដុំមុខចូលឆ្នាំខ្មែរ ។ ២ ថ្ងៃកន្លងទៅនេះ មានអ្នកចូលរួមច្រើនគួរសម ជាមួយស្តង់លក់ចំណីអាហារ ផលិតផលចម្រុះ ជាពិសេសភេសជ្ជៈប៉ូវកម្លាំង Boostrong តែម្តង ។

នៅសៀមរាបគេមានមាន់យក្ស មានល្បែងប្រជាប្រិយ តែនៅកំពង់ឆ្នាំក៏មិនអន់ប៉ុន្មានដែរជាមួយ ល្បែងកំសាន្តជាច្រើនសុទ្ធតែខ្នាតធំដូចជា បោះ​អង្គញ់ខ្នាតធំ វាយក្អមខ្នាតធំ ទាញព្រាត់ខ្នាតធំ រាំវង់ រាំក្បាច់ សារ៉ាវ៉ា ឡាំឡាវខ្នាតធំៗ និង​មាន​ល្បែង​ប្លែកៗ​ជាច្រើនទៀតដែលអ្នកចូលរួមទាំងអស់ នឹង​មាន​ឱកាស​ឈ្នះ​រង្វាន់ធំៗផងដែរ។

ចូលដល់ចូលឆ្នាំទី១ និងទី២ ដែលត្រូវនឹងថ្ងៃវារៈវ័នបត នឹងមាន​កម្មវិធី​លើក​មុខ​ខេត្ត​កំពង់​ឆ្នាំង​តាម​រយៈ​ការដង្ហែរក្បូនឆ្នាំងដី ដែលជានិមិត្តរូបខេត្ត និងផលិតផលក្នុងស្រុកដោយរទះគោ អមដោយ​របាំ​ត្រុដិ និងឆៃយ៉ាំកំដរ ជាមួយការលេងល្បែងខ្នាតយក្ស និងការបង្ហាញក្បាច់គុណខ្មែរ ល្បុក្កតោ ចំបាប់​ខ្មែរ ប្រដាល់សេរីគុណខ្មែរ រាំវង់លក់ផ្កាទ្រង់ទ្រាយធំ ការប្រឡងឡើងសរសរខ្លាញ់យករង្វាន់ ។

អ្វីដែលកាន់តែធ្វើឲ្យកម្មវិធីសប្បាយរីករាយមិនអាចបំភ្លេចបាននោះគឺ បាញ់ទឹក រាំកំសាន្ត​ ជាមួយការប្រឡងចម្រៀងតន្រ្តីសម័យ ចំណែកថ្ងៃទី៣ ដែលត្រូវនឹងថ្ងៃឡើងស័ក នឹងមាន​ការអធិដ្ឋាន​សុំព្រះពរ សេចក្តីសុខសន្តិភាព ការរីកចម្រើន ពិធីស្រង់ព្រះសុំសេចក្តីសុខ និងការ​ប្រកាស​រង្វាន់ផងដែរ ។

កុំភ្លេចមកចូលរួមទាំងអស់គ្នាជាមួយកម្មវីធីសប្បាយ ទទួលយករង្វាន់ និង ក្រេប​រស​ជាតិ​ភេសជ្ជៈ​ប៉ូវ​កម្លាំង​ Boostrong នៅទល់មុខសាលាខេត្តកំពង់ឆ្នាំង៕

LEAVE A REPLY

Please enter your comment!
Please enter your name here