ក្បាច់រាំចង្វាក់សារ៉ាវ៉ាន់របស់បងៗកងទ័ពនាសង្ក្រាន្ត ប៊ូសស្ត្រង កំពង់ឆ្នាំងពិតជាឡូយមែន!

កំពង់ឆ្នាំង៖ មិន​ត្រឹម​តែ​ប្រជាពលរដ្ឋ និងយុវវ័យ​ប៉ុណ្ណោះទេ ដែល​សប្បាយ​ក្នុង​កម្មវិធី ប៊ូសស្រ្ដង ​សង្រ្កាន្ដ​ សូម្បី​បងៗ​កងទ័ព ក៏ចូលរួ​ម​រាំ​លេង​សប្បាយ​ជាមួយ​បងប្អូន​ប្រជាពលរដ្ឋ​នាសង្រ្កាន្ដ​ប៊ូស​ស្រ្ដង​នេះដែរ ដោយ​បាន​បង្ហាញ​ពី​ជំនាញ​រាំ សង្វាក់​សារ៉ាវ៉ាន ដ៏ប៉ិន​ប្រសព្វរបស់​របស់​ពួក​គាត់​។

តាមរយៈ​ការ​រៀបចំ​ចង្វាក់​រាំ​ ដ៏ស្ទាត់ជំនាញ និង​ពោពេញដោយភាពទាក់ទាញ់ពី​សំណាក់ ក្រុម​បង​ប្អូន កងទ័ពយើង បាន​ចូលរួម​លើក​កម្ពស់ ចង្វាក់រាំ​ប្រជាប្រិយខ្មែរ និង​ប្រពៃ​ណីខ្មែរ​ឲ្យរឹត​តែ​ល្បី​ល្បាញ​ថែមមួយកម្រិត​ទៀត​។

ពលរដ្ឋដែល​បាន​ចូលរួម​រាំលេងកម្សាន្ដ នៅ​ប៊ូស្រ្ដង​ សង្រ្កាន​ឆ្នាំថ្មី នាទឹកដីខេត្ដ​កំពង់ឆ្នាំង​នេះ​រាប់ពាន់នាក់ បាន​ស្ងើចសរសើរ​ចំពោះ​ចង្វាក់រាំសារ៉ាវ៉ាន់​ដ៏ទាក់ទាញ​ពី​បងៗកងទ័ពផងដែរ​។

គួរបញ្ជាក់ថា នៅ​ថ្ងៃ​ចូលឆ្នាំចុង​ក្រោយ​នេះ នៅ​ប៊ូសស្រ្ដង សង្ក្រាន្ដ​ លើទឹកដីកំពង់ឆ្នាំង ក្រៅ​ពីមាន​​ល្បែង​ប្រជាប្រិយ​ដ៏​សប្បាយនេះ សម្រាប់​ថ្ងៃទី៣ នៃកម្មវិធី​ប៊ូសស្រ្ដង់​សង្រ្កាន្ដកំពង់ឆ្នាំងនេះ និង​មាន​ ការលេង​ល្បែង​បាញ់ទឹក ប្រឡងចម្រៀងតន្ដ្រី ស្រង់ព្រះ ឧទ្ទេស​ឋាន​សុំក្ដីសុខ​ផងដែរ​៕

LEAVE A REPLY

Please enter your comment!
Please enter your name here