សៀវភៅ “ចង់ពូកែរកស៊ី ត្រូវចេះសំលៀងពូថៅ” មានលក់នៅខេត្តតាកែវហើយ

484

សៀវភៅ “ចង់ពូកែរកស៊ី ត្រូវចេះសំលៀងពូថៅ” ត្រូវបានតាក់តែងនិពន្ធដោយលោក សំ កុសល ស្ថាបនិក Business Cambodia ដែលជាសហគ្រិនរកស៊ីខាត កសាងកំហុសក្នុងការធ្វើអាជីវកម្មរបស់ខ្លួនច្រើនរាប់មិនអស់ អស់រយៈពេលជិត៥ឆ្នាំ បន្ទាប់ពីលោកត្រឡប់មកពីប្រទេសអូស្ត្រាលី ក្រោយបានបញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិតផ្នែកសេដ្ឋកិច្ច។

សៀវភៅមួយក្បាលនេះ បានប្រមូលផ្តុំនូវគំនិតរកស៊ីល្អៗរបស់សហគ្រិនកំពូលៗទាំងក្នុងស្រុក និងក្រៅស្រុក ពិសេសគឺបទពិសោធន៍រកស៊ីខាតរយៈពេលជិត៥ឆ្នាំ របស់ស្ថាបនិក សំ កុសល ផ្ទាល់តែម្តង។ លោកបានព្យាយាមចែករំលែកការគិតខុស កំហុសឆ្គងផ្សេងៗនៅក្នុងអាជីវកម្ម ដែលលោកធ្លាប់ឆ្លងកាត់ដល់ប្រិយមិត្តអ្នកអាន ពិសេសសហគ្រិនជំនាន់ក្រោយ ចៀសវាងដើរខុស គិតខុស ធ្វើខុស នាំឲ្យខាតបង់ពេលវេលា និងប្រាក់កាក់រាប់ម៉ឺនដុល្លារអាមេរិកដូចជារូបលោក និងសហគ្រិនផ្សេងទៀត។

ដើម្បីផ្តល់ភាពងាយស្រួលដល់ប្រិយមិត្តអ្នកដែលចង់ទិញសៀវភៅមួយក្បាលនេះយកទៅអាន Business Cambodia កំពុងស្វែងរកតំណាងចែកចាយផ្តាច់មុខតាមខេត្តនិមួយៗ ហើយបច្ចុប្បន្ននេះ អ្នកដែលរស់នៅក្នុងខេត្តតាកែវ អាចរកទិញសៀវភៅនេះបាននៅក្នុងបណ្ណាគារ បញ្ញា ស័ក្តិសិទ្ធ ដែលមានអាស័យដ្ឋាន ជាប់ផ្ទះសំណាក់សុវត្ថិភាព ខាងត្បូងវិទ្យាល័យជាស៊ីមតាកែវ  ឫទាក់ទងតាមលេខ 016 869 228 និង 015/ 092 506 227។

គួរជម្រាបផងដែរថា សៀវភៅដែលមានតម្លៃថ្លៃជាងគេនៅកម្ពុជាមួយនេះ (១២ដុល្លារ) បានបោះពុម្ពលក់ជាលើកដំបូងនៅចុងឆ្នាំ២០១៧ ដែលរហូតមកដល់ពេលនេះ សៀវភៅនេះបានបោះពុម្ពជាលើកទី៥ហើយ និងបានលក់ដាច់អស់ប្រមាណ៥,០០០ក្បាលរួចមកហើយដែរ។

លោកអ្នកក៏អាចទាក់ទងទិញសៀវភៅនេះ ឫទទួលយកទៅលក់បន្ត តាមលេខទូរស័ព្ទ 016 300 843/ 017 300 844៕

 

អត្ថបទដោយ៖ MENG SONGHUA

LEAVE A REPLY

Please enter your comment!
Please enter your name here