អ្នកជំនាញផ្នែកលក់៖ «​សេវាកម្ម​ល្អ ប្រៀបដូចជាការ​ផ្សាយ​ពាណិជ្ជកម្ម​ដោយ​គ្មាន​ចំណាយទុន»

1614

ភ្នំពេញ៖ សេវាកម្មក្រោយពេលលក់ មានសារៈសំខាន់ខ្លាំងដល់អតិថិជន ដែល​អ្នក​រកស៊ី​មិន​គួរ​មើល​រំលង​ នៅពេលដែលអតិថិជន ទិញផលិតផលរបស់អ្នកហើយ ប៉ុន្តែពួក​គេមាន​បញ្ហាត្រូវការ​ជំនួយ​ពីអ្នក​ តើអ្នកនឹងបញ្ចេញឥរិយាបទបែបណា?

នេះគឺជាសំនួរស្លាប់រស់មួយ ប្រសិនបើអ្នកចង់អោយអាជីវកម្មរបស់អ្នកមានស្ថេរភាពបានយូរ៖

ជាការពិតដែលមិនអាចប្រកែកបានសេវាកម្មក្រោយការលក់ មានសារសំខាន់ណាស់ ព្រម​ទាំង​ជាតម្រូវ​ការចាំបាច់បំផុតសម្រាប់អតិថិនជន ដែលម្ចាស់ក្រុមហ៊ុន ឬហាងណាមួយ ត្រូវតែ​យក​ចិត្តទុក​ដាក់​បំផុត។

អតិថិជនប្រៀបដូចជា កញ្ចក់ថ្លា មួយដែលអាចឆ្លុះបញ្ជាំងពីភាពជាក់ស្តែងរបស់​អាជីវកម្ម​ ឬសេវាកម្ម​ណា​មួ​យ​​ដោយមិនចាំបាច់​ចំណាយពេល ចំណាយប្រាក់ ឬចំណាយកម្លាំងឡើយ។

នៅក្នុងកិច្ចសម្ភាសន៍របស់ពាណិជ្ជកម្មកម្ពុជា ជាមួយលោកស្រី អាំ វាសនា ប្រធានគ្រប់គ្រង​ ​ហាង​ប៊ី ស៊ី អេស កុំព្យូទ័រ បានមានប្រសាសន៍ថា ការផ្តល់សេវាកម្មក្រោយពេលលក់ ពិត​ជាមាន​សារៈ​សំខាន់​ ១០០​ភាគរយ ដែលអតិថិជនត្រូវការ។

លោកស្រីបន្តថា «ពេលដែលក្រុមហ៊ុនមួយបានផ្តល់នូវសេវាកម្ម ដ៏ល្អផ្សេងៗ បន្ទាប់ពីការលក់របស់​ខ្លួនហើយនោះ ពិតណាស់​ វាដូចជាការភ្ជាប់ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្មដ៏ធំមួយ ដែល​មិន​ចាំបាច់​ចំណាយ​ប្រាក់ មិនចំណាយពេលវេលាច្រើន និងមិនចំណាយកម្លាំងទៀតផង»។

«នេះក៏ជាការទាក់ទាញទំនុកចិត្តដ៏ពិសេសពីអតិថិជន ប្រសិនបើសេវាកម្មរបស់យើង​បានផ្តល់​នូវភាព​កក់​​ក្តៅដល់ពួកគេ ពោលគឺពួកគេមិនមានអារម្មណ៍ថា ភ័យបារម្ភអ្វីនោះឡើយ» លោកស្រី​បន្ថែម​។

លោកស្រីបានលើកឧទាហរណ៍ជាក់ស្តែងថា នៅក្នុងហាងរបស់គាត់ ប្រសិន​បើកុំព្យូទ័រ​របស់អ​តិថិជន​ណាម្នាក់មានបញ្ហានោះ អតិថិជននឹងយកមកហាង នៅពេលនោះ​ក្រុមការងារ​របស់​ ​នឹង​មិន​ទុក​អតិថិជនចោលនោះទេ ផ្ទុយទៅវិញ ពួកគាត់តែងតែមានទំនួលខុសត្រូវខ្ពស់ ទទួលយ​ក​បញ្ហា​ដោយ​ស្នាមញញឹម ប្រើសម្តីទន់ភ្លន់ទៅកាន់អតិថិជន​ និង​ទទួល​ដោះស្រាយ​ដោយ​មិន​ឲ្យអតិថិ​ជន​អន់​ចិត្តឡើយ។

ខាងក្រុមហ៊ុននឹងដោះស្រាយភ្លាមៗ ឬអាច ផ្តល់ព័ត៌មានទៅ​អតិថិជន​វិញត្រឹម​តែរយៈ​ពេលកន្លះ​ថ្ងៃប៉ុណ្ណោះ​ដោយបញ្ជាក់ពីបញ្ហាដែលត្រូវជួសជុល និងតម្លៃមួយដ៏សម្យរម្យផងដែរ។

ដោយឡែក បច្ចុប្បន្ននៅលើទីផ្សារសេរីនៅកម្ពុជា ពិតជាមាន​ភាពប្រកួត​ប្រជែងខ្លាំង​ណាស់​ដែលវា​មិនសូវ​ជាអំណោយផលប៉ុន្មានទេសម្រាប់អ្នកលក់  ប៉ុន្តែវាពិតជាការល្អចំពោះអតិថិជន ដែល​ពួក​គាត់​អាចជ្រើសរើសទំនិញ ដែលមានគុណភាព សេវាល្អ និងតម្លៃផងដែរ។

លោកស្រីបញ្ជាក់ថា ចំពោះអតិថិជនភាគច្រើនគាត់តែងតែគិតពីតម្លៃច្រើនជាងគុណភាព និងសេវា​កម្ម យ៉ាងណាមិញលោកស្រីបានរំលឹកថា ពួកគាត់គួរគិត គូរពីសេវាកម្ម គុណភាពរួមគ្នា ព្រោះវា​នឹង​ផ្តល់​​អត្ថប្រយោជន៍ជាច្រើនដល់ពួកគាត់វិញ។

ចំពោះហាងរបស់លោកស្រី បានដំណើរការអស់រយៈពេល ១៥ឆ្នាំមកហើយ ដែលនេះ​គឺជាជោគ​ជ័យ​​មួយដ៏ធំ ព្រោះតែការយកចិត្តទុកដាក់ក្នុងការផ្តល់សេវាកម្មល្អ ទំនុកចិត្ត ព្រមទាំង​តម្លៃ​សម​រម្យ​ផង​ដែរ។

គួរបញ្ជាក់ថា ហាង ប៊ី ស៊ី អេស កុំព្យូទ័រ ជាហាងកុំព្យូទ័រ មានលក់ និងជួសជុលកុំព្យូទ័រ និង​សម្ភារៈ​​ការិយាល័យ​ជាច្រើនទៀត ផលិតផលភាគច្រើននាំចូលពីសហភាពអឺរ៉ុប និង​ចិន​​៕

1 COMMENT

  1. ស្វាមីខ្ញុំនិងខ្ញុំមានការកោតសរសើរយ៉ាងខ្លាំងនៅពេលយើងជ្រួតជ្រាបដល់អ្នកច្បាប់ផ្នែកហិរញ្ញវត្ថុថាតើយើងបានដាក់ពាក្យសុំភាពក្ស័យធនប៉ុណ្ណានោះយើងមានប្រាក់តិចតួចឬគ្មានលុយដើម្បីបញ្ជូនកូនស្រីរបស់យើងឱ្យទៅរៀននៅមហាវិទ្យាល័យដែលយើងមិនអាចទិញបាន។ យើងគ្រប់គ្រងប្រាក់កម្ចីថ្ងៃបើកប្រាក់បៀវត្សរ៍ (ក្រុមហ៊ុនប្រាក់កម្ចី) ដែលបានជួយមនុស្សដូចជាយើងទទួលបានការផ្លាស់ប្តូរប្រាក់កម្ចី។ ក្រុមហ៊ុននីមួយៗដែលយើងបានទាក់ទងចង់បានថ្លៃឈ្នួលពីមុន 1.000 ទៅ 2.000 ដុល្លារដែលយើងមិនអាចមានលទ្ធភាព។ ដោយសារតែយើងគិតថាយើងគ្មានសង្ឃឹមក្នុងការជ្រើសរើសលក់ឬចាញ់ផ្ទះរបស់អ្នកដោយបិទវា។ បន្ទាប់មកខ្ញុំបានជួបទស្សនាវដ្ដីក្នុងស្រុកមួយហើយគម្របនោះជាសាជីវកម្មប្រាក់កម្ចី។ ជំហានសំខាន់បី: អ្នកដាក់ពាក្យសុំអេឡិចត្រូនិច។ អ៊ីមែល: [email protected] 2. ផ្តល់មធ្យោបាយត្រឹមត្រូវនៃអត្តសញ្ញាណដែលថាតើពលរដ្ឋរបស់អ្នកមានប័ណ្ណសម្គាល់ខ្លួនឬប័ណ្ណបើកបរនិងព័ត៌មានគណនីធនាគាររបស់អ្នក។ 3. កម្ចីត្រូវបានដំណើរការអនុម័តនិងបញ្ជូន។ រឿងរ៉ាវដ៏វែងនេះត្រូវបានគេខ្លីហើយពួកគេបានទទួលកម្ចីក្នុងអត្រាថេរ 4% និងបានកែប្រែដោយការទូទាត់ដែលបានកែប្រែ។ ពួកគេក៏បានផ្តល់ប្រាក់កម្ចីដល់កូនស្រីរបស់ពួកគេដើម្បីបញ្ចប់ប្រាក់ខែរបស់មហាវិទ្យាល័យ។ យើងបានធ្វើការជាមួយប្រាក់កម្ចីរបស់លោកឡាសសាន់ដែលបានព្រមានយើងអំពីវឌ្ឍនភាពនៃពិភពលោកទាំងមូល។ គាត់បានធ្វើកិច្ចការទាំងអស់ដូចជាឯកសារការហៅទូរស័ព្ទជាដើម។ ពួកគេបានធ្វើវាទាំងអស់ហើយយើងទទួលបានប្រាក់កម្ចីដែលយើងទទួលយក។ នៅពេលខ្ញុំយល់ព្រមនឹងលក្ខខណ្ឌកម្ចីរបស់ពួកគេហើយខ្ញុំបានផ្ញើព័ត៌មានលម្អិតអំពីធនាគាររបស់ខ្ញុំខ្ញុំបានបង់ថ្លៃសមរម្យសម្រាប់សេវាកម្មទាំងនេះ។ យើងនឹងមិនអាចទទួលបានវាជាការសាមញ្ញនិងមានតំលៃសមរម្យដូចដែលវាគឺតាមរយៈដំណើរផ្លាស់ប្តូររបស់ពួកគេជាមួយនឹងចំណេះដឹងរបស់យើង។ ខ្ញុំមិនមានពេលវេលាដើម្បីអរគុណអ្នកដូច្នេះសូមអរគុណ! ខ្ញុំមិនអាចសួរថាតើក្រុមណាល្អជាងនេះទេ។ ខ្ញុំបានធ្វើបច្ចុប្បន្នភាពលើការធ្វើហិរញ្ញប្បទាន។ ល្អបំផុតសម្រាប់អ្នកការផ្លាស់ប្តូរប្រាក់កម្ចីទិញផ្ទះប្រសិនបើអ្នកមានបញ្ហាដូចយើងសូមទាក់ទងសាជីវកម្មទូទាត់ប្រាក់កម្ចី។ ពួកគេអាចធ្វើការបាន។ ដោយស្មោះអស់ពីចិត្តធីម៉ូថេនិងម៉ារាបានអនុម័តនៅថ្ងៃទី 13 ខែមេសាឆ្នាំ 2018 នៅទីក្រុងកូឡុំប៊ី

LEAVE A REPLY

Please enter your comment!
Please enter your name here