សហគ្រិនស្ត្រីវ័យក្មេង៤រូប រួមគំនិតគ្នារកសុីមុខរបរមួយដែលអ្នកឯទៀតមិនសូវមើលឃើញ

54867

ស្ថាបនិក២ រូបក្នុងចំណោម ៤ រូបបានផ្តល់បទសម្ភាសន៍ដល់ Business Cambodia កាលពីពេលថ្មីៗនេះថា ពួកគាត់បានមានគំនិតដូចគ្នាក្នុងពេលតែមួយក្នុងការចាប់ផ្តើម មុខរបររសុីមួយដែលអ្នកឯទៀតមើលមិនសូវឃើញទ្បើយ។

ដោយបានរៀនមកពីបរទេស លោកស្រី លីម មុទិតា ដែលជាស្ថាបនិកមួយរូប របស់ ក្រុមហ៊ុនការិយាល័យជួលឈ្មោះថា Saha’ Ka (សហការ) ដែលជាការិយាល័យ ចែករំលែកកន្លែងគ្នាក្នុងការធ្វើការ បានប្រាប់ឲ្យដឹងថា ក្រោយលោកស្រីបានរៀនចប់ពីបរទេស លោកស្រីបានរើសមុខរបរនេះទ្បើង ពេលគាត់បានយល់ឃើញ ការសហការគ្នា គឺជាការចែករំលែកគ្នា ការជួយគ្នា ដើម្បីជោគជ័យ ហើយនៅបរទេសគាត់ឃើញការិយាល័យបែបនេះគឺល្អណាស់សម្រាប់អ្នកទើបចាប់ផ្តើមរកសុី ឬអ្នកធ្វើការបែបឯករាជ្យផ្សេងទៀត។

ស្រដៀងគ្នានេះផងដែរ កញ្ញា សំ រតនៈទេពី ដែលជាស្ថាបនិកមួយរូបទៀត បានយល់ឃើញពីឱកាស របស់មុខរបរ មួយនេះដែរ បន្ទាប់ពីបានស្វែងយល់ពីផលលំបាក របស់មិត្តរួមការងារ ដែលជាជនជាតិបរទេសមួយចំនួន មកធ្វើការនៅស្រុកខ្មែរ បានជួបនឹងផលវិបាកពិបាករកការិយាល័យធ្វើការ តាមតម្រូវការរបស់ពួកគាត់មិនបាន។

អ្នកទាំងពីរ និងមិត្តភក្រ្តឯទៀតបានជួបគ្នា ហើយទាំងអស់គ្នាបាន មើលឃើញឱកាសនេះដូចគ្នា ពោលគឺពួកគាត់ចង់ ទាញអ្នកដែលទៅផឹកកាហ្វេ ដើម្បីជួបភ្ញៀវ ឬដើម្បីធ្វើការ ឲ្យមកធ្វើការនៅកន្លែងពួកគាត់ដែលជាការិយាល័យចែករំលែកវិញ។ ពេលបានដើរចូលទៅដល់ Saha’ka ភ្លាម ខ្ញុំមានអារម្មណ៍ចង់ធ្វើការណាស់ ព្រោះគ្រឿងបរិក្ខា ទាន់សម័យ អ្វីដែលពិសេសនោះ គឺមានចង្រ្កានបាយ បានតុ មានកៅអី និងកន្លែងអង្គុយមិនចាញ់ ហាងកាហ្វេទ្បើយ។

គំនិតរកសុីនេះ គឺខុសពីការិយាល័យធម្មតា ដែលអ្នកត្រូវជួលម្តងរាប់ឆ្នាំ ហើយគិតជាម៉ែត្រការ៉េ។ Saha’ ka ជាការិយាល័យចែករំលែក រាល់គ្រឿងបរិក្ខាទាំងអស់ ដែលរួមមាន ទឹកភ្លើង អុីនធើណែត បន្ទប់ប្រជុំ និង កាហ្វេនិងតែជាដើមត្រូវបានចែករំលែកគ្នា។

សម្រាប់មនុស្សតែម្នាក់ ធ្វើការតែ៣ថ្ងៃមួយសប្តាហ៍ នោះនឹងត្រូវចំណាយតែ ៥០ដុល្លារប៉ុណ្ណោះ ក្នុងមួយខែ ដើម្បីមានការិយាល័យបែបទំនើបសម្រាប់ធ្វើការ។ ចង់ដឹងលម្អិត ការជួលការិយាល័យនៅ Saha’ Ka សូមទំនាក់ទំនងតាមរយៈ 088-208-1111៕

អត្ថបទដោយ៖ សំ កុសល

អ្នកនិពន្ធសៀវភៅ ចង់ពូកែរកសុី ត្រូវចេះសំលៀងពូថៅ

ទំនាក់ទំនងអ្នកនិពន្ធផ្ទាល់តាមហ្វេសប៊ុក Sam Kosal

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here