ទំព័រដើម ព័ត៌មានថ្មីៗ ប៉ូលីសកំពុងជំលៀសមនុស្សចេញពីអគារពាណិជ្ជកម្ម Trump Tower

ប៉ូលីសកំពុងជំលៀសមនុស្សចេញពីអគារពាណិជ្ជកម្ម Trump Tower

ប៉ុន្មានម៉ោងមុននេះ ប៉ូលីសពិសេសរបស់ទីក្រុង ញ៉ូយក បានធ្វើការជំលៀស មនុស្សដែលកំពុងតែស្នាក់នៅនិងធ្វើការនៅអគារ ពាណិជ្ជកម្មដែលជាកន្លែងដែលលោកប្រធានាធិបតីជាប់ឆ្នោតថ្មីគឺលោក Trump ធ្លាប់ធ្វើការនៅទីនោះផងដែរ។

លោក Peter Donald អ្នកនាំពាក្យអគ្គនាយកដ្ឋានប៉ូលីស របស់រដ្ឋញ៉ូយក បានបង្ហាញថា គេសង្ស័យមានគ្រប់បែកនៅទីនោះ។ គួរបញ្ជាក់តាមបណ្តាញសង្គម មានការនិយាយជាច្រើន ពីមូលហេតុ ដែលស្ថិតនៅក្រោយការភ័យខ្លាចនេះ ដែលចេញពីលទ្ធផលនៃការនយោបាយ ដ៏រសើបរបស់លោក Donald Trump។

អគារ ពាណិជ្ជកម្មTrump Tower ជាអាគារដែលខ្ពស់បំផុត១នៅទីក្រុង អាជីវកម្មធំបំផុតរបស់ពិភពលោក។ អគារនេះត្រូវបានបើកឲ្យប្រើប្រាស់ តាំងពី៣២ឆ្នាំមុនម្លេះ ដោយដាក់ឈ្មោះតាមស្ថាបនិកខ្លួន គឺលោក Donald Trump៕

អត្ថបទដោយ៖ ពាណិជ្ជកម្មកម្ពុជា Breaking News Team
Samuel@business-cambodia.com

Comments

comments