ទំព័រដើម ព័ត៌មានថ្មីៗ Toyota ជាប់ជាទ្បានដែលមានយីហោថ្លៃបំផុត២០១៦របស់ពិភលោក

Toyota ជាប់ជាទ្បានដែលមានយីហោថ្លៃបំផុត២០១៦របស់ពិភលោក

តាមស្ថិតិពី គេហទំព័រ Www.statista.com បានឲ្យដឹងថា ទ្បានដែលមានយីហោថ្លៃជាងគេបំផុតក្នុងឆ្នាំ២០១៦ បានទៅលើទ្បាន Toyota ដែលយីហោរបស់ទ្បាន១នេះមានតម្លៃរហូតដល់ជាង ២៩ពាន់លានដុល្លារ។

តាមប្រភពដដែលបានឲ្យដឹងថា ទ្បាន BMW និង ទ្បាន Mercedes Benz ដែលជាទ្បានប្រភេទថ្លៃៗ បានជាប់លេខ ពីរនិងបី ដែលយីហោរបស់ទ្បានពីរនេះមានតម្លៃ ជាង២៦ និង២២ ពាន់លានដុល្លារ។

គួរបញ្ជាក់ថា តម្លៃយីហោ ឬជាភាសាអង់គ្លេសថា Brand Value គឺជាតម្លៃ នៃឈ្មោះយីហោ ដែលក្រុមហ៊ុនមួយបានបង្កើតទ្បើងចេញពីផលិតផល ខ្លួន ដែលធ្វើឲ្យអតិថិជនចូលចិត្ត ងាយចងចាំ និងមានអ្វីមួយដែលអតិថិជនបំភ្លេចមិនបាន។

នៅក្នុងឆ្នាំ២០១៥ កន្លងទៅ ទ្បានToyota បានលក់ទ្បានមូ៉ដែល Camry របស់ ខ្លួនរហូតដល់ជិតកន្លះលានគ្រឿង នៅសហរដ្ឋអាមេរិក ក្នុងចំណោមទ្បានទាំងអស់ដែលបានលក់ដាច់ជាង ៧លានគ្រឿងនៅសហរដ្ឋអាមេរិក ក្នុងឆ្នាំ២០១៥ នោះដែរ៕

អត្ថបទដោយ៖ ពាណិជ្ចកម្មកម្ពុជា Breaking News team
samuel@business-cambodia.com

Comments

comments