ទំព័រដើម ចាប់ផ្តើមអាជីវកម្ម សណ្ឋាគារអូឬស្សី១ដ៏ប្រណិតនៅកណ្តាលរាជធានីភ្នំពេញបានបើកសម្ពោធជាផ្លូវការហើយ

សណ្ឋាគារអូឬស្សី១ដ៏ប្រណិតនៅកណ្តាលរាជធានីភ្នំពេញបានបើកសម្ពោធជាផ្លូវការហើយ

រាជធានីភ្នំពេញ៖ សណ្ឋាគារអូឬស្សី១ ជាសណ្ឋាគារដ៏ប្រណិត និងបែប​ស៊ីវិល័យ​ផង​នោះ​បានសម្ពោធដាក់ឲ្យដំណើរការជាផ្លូវការហើយនៅថ្ងៃទី៦ ខែមករា ឆ្នាំ២០១៧នេះ បន្ទាប់ពីការបើកឲ្យដំណើរការនូវភោជនីយដ្ឋានរបស់ខ្លួននៅចុងឆ្នាំ២០១៦កន្លងមក។

សណ្ឋាគារអូស្សី១នេះ មានបន្ទប់ធំទូលាយ បំពាក់ទៅដោយគ្រឿងសង្ហារឹមទំនើបៗ ប្រកប​ដោយផាកសុខភាព ដើម្បីបម្រើដល់ភ្ញៀវជាតិ និងអន្តរជាតិ អម​ជាមួយ​នៅបរិយា​ស​ស្រស់ស្រាយដោយរួមមានកន្លែងហាត់ប្រាណ សន្ទីម និងហាងហែលទឹក និងភោជ​នី​យ​ដ្ឋាន​ជាដើម។

សណ្ឋាគារដ៏ប្រណិតនេះ​មានទីតំាងស្ថិតនៅ សង្កាត់បឹងប្រលិត ខណ្ឌ៧មករា រាជធានីភ្នំពេញ ដែលជាទីតាំងល្អប្រសើរសម្រាប់ភ្ញៀវស្នាក់នៅក្នុងក្រុងភ្នំពេញ។

គួររំលឹកផងដែរ កាលពីចុងឆ្នាំ២០១៦ ខែវិចិ្ឆកាកន្លងមក ខាងសណ្ឋាគារ​ក៏ទើប​តែបើក​សម្ពោធ​​ឲ្យដំណើរការនូវភោជនីយដ្ឋានផងដែរ ដើម្បីបម្រើដល់សេច​ក្តីត្រូវ​ការ​របស់​អតិ​ថិ​ជន​៕

អត្ថបទដោយ៖ ម៉ន វុទ្ធា

Comments

comments