ទំព័រដើម ព័ត៌មានថ្មីៗ Mercedes-Benz នឹងក្លាយជាក្រុមហ៊ុនផលិតរថយន្តដ៏ធំជាងគេ បន្ទាប់ពីបាននាំមុខ BMW

Mercedes-Benz នឹងក្លាយជាក្រុមហ៊ុនផលិតរថយន្តដ៏ធំជាងគេ បន្ទាប់ពីបាននាំមុខ BMW

ក្រុមហ៊ុនផលិតរថយន្ត Mercedes-Benz ដែលជាក្រុមហ៊ុនរបស់ប្រទេសអាឡឺម៉ង់ បានបង្ហាញពីមហិច្ឆតារបស់ខ្លួន ក្នុងការក្លាយខ្លួនជាក្រុមហ៊ុនផលិតរថយន្តដ៏ធំជាងគេ បន្ទាប់ពីបាននាំមុខការលក់រថយន្តលើក្រុមហ៊ុនផលិតរថយន្ត BMW។

កំណើននៃការលក់រថយន្តនៃក្រុមហ៊ុន Mercedes-Benz មានការកើនឡើងជាលំដាប់ រហូតធ្វើឲ្យក្រុមហ៊ុននេះ អាចលក់ចេញរថយន្តរបស់ខ្លួនបានច្រើនជាងក្រុមហ៊ុនផលិតរថយន្ត BMW នៅក្នុងឆ្នាំ ២០១៦ ហើយវាក៏ជាលើកទីមួយដែរ ដែលក្រុមហ៊ុននេះអាចនាំមុខក្រុមហ៊ុនផលិតរថយន្ត BMW ក្នុងរយៈពេលជិតមួយទសវត្សរ៍មកនេះ ។

តាមរបាយការណ៍ដែលបានចេញផ្សាយកាលពីថ្ងៃច័ន្ទ ដើមសប្តាហ៍នេះ បានបង្ហាញពីចំនួ​ននៃការលក់រថយន្ត BMW មានប្រមាណ ២,០០៣,៣៥៩ គ្រឿង ខណៈក្រុមហ៊ុនផលិតរថយន្ត Mercedes-Benz បានលក់ចេញរថយន្តចំនួន ២,០៨៣,៨៨៨គ្រឿង ឯណោះ។

លោក Dieter Zetsche ដែលជាស្ថាបនិកក្រុមហ៊ុនផលិតរថយន្ត Mercedes-Benz បានមានប្រសាសន៍ថា អស់រយៈពេលជិត ៤ឆ្នាំ ដែលក្រុមហ៊ុនប្រឈរមុខជាមួយបញ្ហាជាច្រើន ហើយមិនមានសូម្បីតែឱកាសក្នុងការប្រកួតប្រជែងជាមួយក្រុមហ៊ុនផលិតរថយន្តផ្សេងទៀត​ដូចជា BMW និងរថយន្តAudi របស់ Volkswagen។

លោកបានបន្ថែមថា បច្ចុប្បន្ន ក្រុមហ៊ុននៅតែបន្តអភិវឌ្ឍន៍បន្ថែមទៀត ដើម្បីសម្រេចឲ្យបាននូវផែនការក្នុងឆ្នាំ ២០២០ ដើម្បីអាចក្លាយខ្លួនជាក្រុមហ៊ុនផលិតរថយន្តដែលធំជាងគេ ទំនើបជាងគេ និងមានភាពល្អប្រណិតជាងគេផងដែរ៕

 

Comments

comments