ទំព័រដើម ភាពជាអ្នកដឹកនាំ មហាសេដ្ឋី Jack Ma ៖ កំហុសធំបំផុតក្នុងជីវិតខ្ញុំគឺការចាប់ផ្តើម អាលីបាបា

មហាសេដ្ឋី Jack Ma ៖ កំហុសធំបំផុតក្នុងជីវិតខ្ញុំគឺការចាប់ផ្តើម អាលីបាបា

នៅឆ្នាំ១៩៩៥ យុវជនជនជាតិចិន ដែលជាគ្រូបង្រៀនភាសាអង់គ្លេស មានក្តីស្រមៃរកសីុលើវិស័យអីុនធើណែត ក្រោយលោកបានវិលត្រទ្បប់ ពីការទស្សនៈសហរដ្ឋអាមេរិចមក។ នៅឆ្នាំដដែលនោះ លោកបានចាប់ផ្តើមក្តីស្រមៃនោះ ទោះមនុស្សជំុវិញខ្លួន គិតថាគំនិតលោក នឹងគ្មានផ្លូវទ្បើយ។

ទោះយ៉ាងណា ក្រុមហ៊ុនអាលីបាបា របស់លោក ក៏បានកើតទ្បើង ហើយជាង២ទស្សវត្ត ក្រោយមកក្រុមហ៊ុន១នេះ បានក្លាយជាក្រុមហ៊ុនយក្ស ហើយ លោក Jack Ma ក៏ក្លាយជាមហាសេដ្ឋី។ ទោះយ៉ាងនេះក្តី លោកសេដ្ឋីរូបនេះ បានពន្យល់ប្រាប់ថា វាជាកំហុសធំបំផុតក្នុងជីវិតគាត់ ដែលគាត់បានចាប់ផ្តើម ក្រុមហ៊ុនអាលីបាបា ទ្បើងធំដូចសព្វថ្ងៃនេះ។

លោកបានពន្យល់ថា តាំងពីថ្ងៃទី១ មកម្លេះ លោកមិនដែលស្រមៃ ចង់ក្លាយជាអ្នកមានដូចសព្វថ្ងៃនោះទេ។ តែទោះបីលោកបានលក់ហ៊ុន នៅសល់តែប្រមាណ ៨%ប៉ុណ្ណោះ លោកក៏នៅតែមានដែរ។ ជារឿយៗ លោកតែងប្រាប់គេឯងថា លោកមិនចង់ឲ្យគេទទួលស្គាល់លោកជា សហគ្រិនមានលុយច្រើនទេ តែលោកចង់ឲ្យគេទទួលស្គាល់ជាសហគ្រិន ដែលទទួលបានការគោរពច្រើនបំផុត។ ភរិយារបស់លោកក៏ចង់បាន ដូចនេះដែរ។

ចង់អានពីកំហុសជាច្រើនទៀតដែល បុរសមាឌល្អិត ចិត្តធំរូបនេះ បានឆ្លងកាត់ សូមអាន ទស្សនាវដ្តីពាណិជ្ជកម្មកម្ពុជាលេខ ៤១ ចេញលក់ស្អែកនេះហើយនៅតាមបណ្ណាគារ និងតូបកាសែត។ Call 092 575823។

អត្ថបទដោយ៖ សំ កុសល
Samuel@business-cambodia.com

Comments

comments